សិល្បៈកម្សាន្ត

ឪពុកជាមន្ត្រីជាន់ខ្ពស់ចេញមុខប្រតិកម្ម ក្រោយបុរសម្នាក់ប្រៀបធៀបបេក្ខជន ថុល សុភិទិ ទៅក្មេងញៀ.នថ្នាំ

ថ្មីៗនេះនៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបុរសម្នាក់ដែលមានគណនី Tik Tok ឈ្មោះ panha9999 បានធ្វើវីដេអូនិយាយពីស្នាមសាក់របស់បេក្ខជន Cambodian idol ថុល សុភិទិ ដោយបានប្រៀបប្រដូចបេក្ខជនរូបនេះថា អតីតកាលអាចជាក្មេងញៀនថ្នាំ ក្មេងរើសអេតចាយតាមចិញ្ចឹមផ្លូវ និងគ្មានឪពុកម្ដាយប្រដៅជាដើម ។ វីដេអូនោះត្រូវបានចែករំលែកជាច្រើននៅលើបណ្ដាញសង្គម Tik Tok និងហ្វេសប៊ុក ខណៈការរិះគន់ឆ្លើយទៅបុរសខាងលើក៏ច្រើនដូចទឹកបាក់ទំនាប់ ។ ដោយអ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសអ្នកស្រលាញ់ចូលចិត្ត...

|
Published On: August 18, 2022

តារាចម្រៀងរ៉េបអាមេរិក A$AP Rocky ត្រូវចោ.ទប្រកាន់ទោ.សករណីបា.ញ់ប្រ.ហារកាលឆ្នាំមុន

លោក A$AP Rocky តារាចម្រៀងរ៉េបអាមេរិកវ័យ៣៣ឆ្នាំ ត្រូវបានរដ្ឋអាជ្ញារអាមេរិកចោទប្រកាន់ទោសពីបទបាញ់បោះ និងប្រើប្រាស់អាវុធផ្ទាល់ខ្លួន បន្ទាប់ពីកើតមានរឿងរ៉ាវក្តីក្តាំ បាញ់បោះទៅលើអតីតមិត្តម្នាក់របស់លោកឈ្មោះថាA$AP Relli (ឈ្មោះពិត Terell Ephro)។ ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋអាជ្ញារអាមេរិកលើកឡើងថា ការប្រើប្រាស់កាំភ្លើងនៅទីសាធារណៈជាបទល្មើសធ្ងន់ធ្ងរដែលអាចកើតមានគ្រោះអាក្រក់នឹកស្មានមិនដល់មិនត្រឹមតែភាគីជម្លោះប៉ុន្តែដល់អ្នកផ្សេងទៀតដែលនៅជុំវិញកន្លែងកើតហេតុនៅតំបន់Hollywood។ តារាចម្រៀងA$AP Rocky មានឈ្មោះពិតថា Rakim Mayers នឹងត្រូវចូលសវនាការរឿងក្តីនេះនៅថ្ងៃព្រហស្បតិ៍១៧សីហា។ លោក A$AP Rocky...

|
Published On: August 18, 2022

Will Smith រីករាយខ្លាំងនឹងការគាំទ្រដ៏រឹងមាំពីនាងJadaក្រោយព្រឹត្តិការណ៍នៅអូស្ការ

ប្តីប្រពន្ធតារាភាពយន្តហូលីវូត លោក Will Smith និងភរិយានាងJada Pinkett Smith ដែលជាពិធីការិនីដ៏ល្បីមួយរូបប្រចាំសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍កន្លងទៅ បានបង្ហាញខ្លួនជាមួយគ្នាជាសាធារណៈលើកដំបូង ចាប់តាំងពីកើតមានព្រឹត្តិការណ៍លោក Will Smith ទះកំផ្លៀង លោក Chris Rock តារាកំប្លែងល្បីអាមេរិក នៅលើវេទិកាក្នុងកម្មវិធីពានរង្វាន់អូស្ការកាលខែមិនាកន្លងទៅដោយសារលោកChris Rockបាននិយាយកំប្លែងរឿងលោកស្រីJada គ្មានសក់។ ដែលជាក់ស្តែងបញ្ហាលោកស្រីJada គ្មានសក់កើតឡើងដោយសារលោកស្រីមានជំងឺធ្វើអោយជ្រុះសក់។ រឿងរ៉ាវទះកំផ្លៀង ដែលបានកើតមានឡើងរវាងតារាភាពយន្តល្បីឈ្មោះនិងតារាកំប្លែងល្បីឈ្មោះអាមេរិក...

|
Published On: August 18, 2022

ពិត ឬទេ? អ្នកមេម៉ាយ ពេជ្រ សូលីកា កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយបេក្ខជន Cambodian Idol ?

ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្ដាញសង្គមានការចាប់អារម្មណ៍ជាខ្លាំងទៅលើជីវិតឯកជនរបស់តារាចម្រៀងហង្សមាស ពេជ្រ សូលីកា ខណៈមានចចាមអារ៉ាមជាច្រើននិយាយតៗគ្នាថា អ្នកមេម៉ាយកូនមួយរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយបេក្ខជនប្រឡងចម្រៀងកម្មវធី Cambodian Idol រដូវកាលទី៤ ថុល សុភិទិ ។ ពាក្យចចាមអារ៉ាមនេះបានកើតឡើងបន្ទាប់ពីអ្នកទាំងពីរបង្ហាញសកម្មភាពប្លែកៗ និងភាពស្និតស្នាលជាមួយគ្នាជាច្រើននៅលើបណ្ដាញសង្គម ។ ជាការពិតតារាចម្រៀងដ៏មានប្រជាប្រិយភាព និងពេញនិយម ពេជ្រ សូលីកា ត្រូវបានគេដឹងថា ទើបតែធ្លាយដំណឹងចែកផ្លូវជាមួយគូដណ្ដឹង ដែលបានរួមរស់ជាមួយគ្នាអស់រយៈពេលជិត៣ឆ្នាំ គឺលោក គីម...

|
Published On: August 17, 2022

សិល្បករជើងចាស់ ហម ឈរ៉ា បង្ហាញការព្រួយបារម្ភអក្សសាស្រ្តខ្មែរត្រូវបាត់បង់ 

សិល្បករជើងចាស់អំឡុងទស្សវត្សឆ្នាំ៩០ លោក ហម ឈរ៉ា កាលពីពេលថ្មីៗកន្លងទៅនេះបានសម្ដែងក្ដីព្រួយបារម្ភជាខ្លាំងចំពោះអក្សសាស្ត្រខ្មែរ ខណៈដែលបច្ចុប្បន្នការសរសេរមួយចំនួនកំពុងមានការភ្លាំងភ្លាត់ ពិសេសនៅលើបណ្ដាញសង្គមភាគច្រើនអ្នកសរសេរនិយមសរសេរកាត់ និងមិនត្រឹមត្រូវទៅតាមអក្ខរាវិរុទ្ធ ។ លោកដង្ហោយថា តើអក្សរជាតិដូនតាប៉ុន្មានពាក្យនេះអាចនឹងបាត់បង់ទៅថ្ងៃក្រោយទេ ខណៈដែលការសរសេរក្នុងពេលបច្ចុប្បន្ននេះបំបាត់ពាក្យដើម និងជំនួសដោយពាក្យកាត់ទៅវិញនោះ ។ ការព្រួយបារម្ភរបស់សិល្បករជើងចាស់លោក ហម ឈរ៉ា មិនបានសំដៅទៅលើអក្សសាស្រ្តទាំងអស់នោះទេ តែលោកបានសង្កត់ធ្ងន់ទៅលើពាក្យមួយចំនួនប៉ុណ្ណោះ ដូចជាពាក្យ”កំពុង ខ្ញុំ ឥឡូវ” និងពាក្យមួយចំនួនទៀត ដែលត្រូវបានជំនួសដោយពាក្យកាត់...

|
Published On: August 17, 2022

នេន ទុំ បង្ហាញការអន់ចិត្តក្នុងរឿងមួយ

តារាចម្រៀងរ៉េប នេន ទុំ ហាក់ដូចជាអាក់អន់ស្រពោនចិត្ត ត្បិតប្រឡូកក្នុងវិស័យសិល្បៈតាំងពីក្មេងរហូតមកដល់ពេលនេះ គឺស្ទើរពេញមួយជីវិតទៅហើយ តែមានអ្នកគាំទ្រមិនស្មើអ្នកឈ្មោះជេរបញ្ចោរគ្នា១ខែផង។ ការលើកឡើងបែបនេះរបស់តារាចម្រៀងរ៉េប នេន ទុំ ស្របពេលមួយរយៈចុងក្រោយនេះ នៅបណ្ដាញសង្គមហ្វេសប៊ុក គេឃើញមានគ្រួសារជាច្រើន រួមទាំងមានជីវភាពស្តុកស្តម្ភផង បានយករឿងរ៉ាវប្ដីប្រពន្ធរបស់ខ្លួន ឬវិវាទក្នុងគ្រួសារ ឬជាមួយអ្នកដទៃ ដើម្បីឲ្យតុលាការមហាជនជាអ្នកវិនិច្ឆ័យរកខុសត្រូវរឿងរ៉ាវជិវិតឯកជនរបស់ពួកគេ។ ក្នុងនោះក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបានប្រើប្រាស់ជម្លោះជាមធ្យោបាយទាក់ទាញប្រជាប្រិយភាព ឬការចាប់អារម្មណ៍ ដើម្បីឆ្លៀតឱកាសលក់ផលិតផលនានាផងដែរ។ ក្នុងនោះក៏មានមនុស្សមួយចំនួនសម្ដែងធ្វើជាឈ្លោះទាស់ទែងគ្នា ដើម្បីទទួលបានការចាប់អារម្មណ៍ទាំងសងខាងទៀតផង ជាការពិត...

|
Published On: August 17, 2022

ស៊ូ ស៊ីរីកា បង្ហើបតម្រុយដើរចេញពី ថោន

តារាចម្រៀងស្រីដ៏ពេញនិយមកញ្ញា ស៊ូ ស៊ីរីកា ថ្មីៗនេះបានដាច់ចិត្តបង្ហើបដំណឹងដ៏ភ្ញាក់​ផ្អើលមួយ ពោលគឺពាក់ព័ន្ធនឹង​ដំណើររួមជាមួយជម្រកបច្ចុប្បន្ន ហើយក៏ជាទីដែល​ជួយឱ្យ​នា​ង​មានកេរ្ដិ៍ឈ្មោះល្បី​ល្បាញ គឺផលិតកម្មថោន ។ តាមរយៈការឡាយវីដេអូនិយាយសំណេះសំណាលជាមួយបណ្ដាអ្នកគាំទ្រកាលពីពេលថ្មីៗ តារាចម្រៀងដ៏ស្រីពេញនិយមកញ្ញា ស៊ូ ស៊ីរីកា បានបង្ហើបឱ្យអ្នកគាំទ្រចាំអ៊ុត​ទាំងគ្នានៅ​ពេលឆាប់ៗខាងមុខនេះអំពីព័ត៌មានច្បាស់ការពាក់ព័ន្ធនឹងផលិតកម្ម ថោន ។ ការបង្ហាញ​តម្រុយរបស់ ស៊ូ ស៊ីរីការ គឺបានធ្វើឡើងខណៈដែលនាងកំពុងដំណើរ​កម្សាន្ដនៅ​ក្រៅ​ប្រទេស និងបន្ទាប់ពីមានសំណួរជាច្រើនថានាង បាន​ចាកចេញពីផលិតកម្ម ថោន ខណៈ​រយៈពេលប្រមាណ១ឆ្នាំចុងក្រោយនេះ ស៊ីរីកា...

|
Published On: August 16, 2022

ប្រគំតន្ត្រីម្តងត្រូវប្រើទឹកអស់ ៣០០តោន តារាចម្រៀង Psy រងការរិះគន់ខ្លាំង

កំពូលតារាចម្រៀងជាSuperstarប្រចាំវង់ឧស្សាហកម្មតន្ត្រីK-popរបស់ប្រទេសកូរ៉េខាងត្បូង លោក Psy បានទទួលរងការរិះគន់យ៉ាងក្រាស់ក្រែលចំពោះការប្រើប្រាស់ទឹករហូតដល់ទៅ៣០០តោន សម្រាប់ការប្រគំតន្ត្រីនៅកូរ៉េខាងត្បូងឆ្នាំ២០២២នេះ។ តារាចម្រៀងម្ចាស់បទ “Gangnam Style” កាលពីពេលកន្លងទៅប្រកាសនៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាមថា កម្មវិធីប្រគំតន្ត្រីដែលមានឈ្មោះថា “Summer Swag” ជាការប្រគំតន្ត្រីប្រើប្រាស់ការបាញ់ទឹកទៅលើអ្នកទស្សនាអំឡុងពេលរាំនិងចម្រៀង នឹងវិលត្រលប់មកវិញសារជាថ្មីនៅទីក្រុងសេអ៊ូល ដែលនេះជាលើកដំបូងហើយចាប់តាំងពីខកខានចាប់តាំងពីឆ្នាំ២០១៩។ ការប្រកាសពីការវិលត្រលប់នៃការប្រគំតន្ត្រីនេះ នាំមកនូវពាក្យរិះគន់យ៉ាងច្រើន ដោយមានការបារម្ភថា តារាចម្រៀងកំពុងខ្ជះខ្ជាយធនធានទឹកដ៏មានតម្លៃនៅពេលកូរ៉េខាងត្បូងប្រឈមនឹងគ្រោះរាំងស្ងួតអំឡុងពេលរដូវក្តៅ ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូងតែងតែលើកឡើងពីកង្វះខាតទឹកប្រើប្រាស់លើវិស័យឧស្សាហកម្មនិងកសិកម្ម។ នៅលើបណ្តាញធ្វីតធ័រមហាជនដែលប្រើប្រាស់បណ្តាញសង្គមមួយនេះលើកឡើងថា«ប្រសិនបើគ្រោះរាំងស្ងួតត្រូវប្រកាសឡើងនៅតំបន់ណាមួយក្នុងពិភពលោកនោះគ្មាននរណាម្នាក់គួរប្រើប្រាស់ទឹកច្រើនម្លឹងឡើយ»។ ចំណែកអ្នកខ្លះទៀតសរសេរថា «មិនមែនជារឿងរីករាយដែលអ្នកត្រូវបំពេញចិត្តអ្នកទស្សនារបស់អ្នកតាមបែបផែននេះឡើយ»។ អំឡុងពេលបង្ហាញវត្តមានក្នុងកម្មវិធីវិទ្យុក្នុងស្រុកមួយ...

|
Published On: August 16, 2022

ហង្ស ម៉ានីតា លេចធ្លោរលើបណ្ដាញសង្គមខណៈត្រៀមទៅប្រកួតលើឆាកអន្តរជាតិ

បេក្ខភាពបវរកញ្ញាចក្រវាល កញ្ញា ហង្ស ម៉ានីតា ត្រូវបានគេសង្កេតឃើញថា មានការគាំទ្រខ្លាំងជាងគេនៅទំព័របណ្ដាញសង្គម ក្នុងចំណោមបេក្ខភាពស្រីស្អាតមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដោយមានការចាប់អារម្មណ៍ខ្លាំងជាងគេ។ នៅលើបណ្ដាញសង្គម Instagram មានការបង្ហោះបេក្ខនារីត្រៀមចូលរួមប្រកួតកម្មវិធីសម្រស់ Miss Universe ឬបវរកញ្ញាចក្រវាលចំនួន៤៨នាក់ មកពី៤៨ប្រទេស ក្នុងនោះក៏មានបេក្ខភាពពីបណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ រួមទាំងកម្ពុជា។ គេបានកត់សម្គាល់ឃើញថា ម្ចាស់មកុដពីកម្ពុជា ហង្ស ម៉ានីតា ត្រូវបានមើលឃើញមានភាពលេខធ្លោរខ្លាំងក្នុងចំណោមសមាជិកអាស៊ាន ដែលបានចូលរួមដូចគ្នាដែរនោះ។ ដោយឡែកនៅពេលនេះ...

|
Published On: August 16, 2022

ស្លា.ប់តែបេះដូងតារាស្រី Anne Heche នៅលោត! សរីរាង្គត្រូវទុកបរិច្ចាគ

បេះដូងរបស់តារាស្រីអាមេរិកនាង Anne Heche ត្រូវរក្សាទុកអោយនៅលោត ដូច្នេះសរីរាង្គរបស់នាងអាចទុកបរិច្ចាគបាន ទោះជាតារាស្រីត្រូវបានប្រកាសថា ស្លាប់បាត់បង់ជីវិតទៅហើយដោយសារខួរក្បាលលែងដំណើរការ ព្រោះខួរក្បាលរបស់នាងបានរងរបួសធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ឆេះរថយន្ត កាលពីអំឡុងដើមខែសីហាកន្លងទៅ។ អ្នកតំណាងរបស់តារាស្រីរូបនេះលើកឡើងថា នៅពេលដែលតារាស្រីAnne អាយុ៥៣ឆ្នាំ ត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតនោះ ក្រុមវេជ្ជបណ្ឌិតនឹងពិនិត្យថាតើសរីរាង្គរបស់នាងពិតជាសមស្របជាមួយអ្នកទាំងឡាយដែលត្រូវការផ្លាស់ប្តូរជាចាំបាច់ដែរឬទេ។ ការបរិច្ចាគសរីរាង្គ ក៏ទំនងជាបំណងប្រាថ្នាដ៏យូរអង្វែងរបស់តារាស្រីរូបនេះផងដែរ។ លើសពីទេពកោសល្យសិល្បៈដែលនាងមាន តារាស្រីអាមេរិកនាង Anne Heche ត្រូវបានមនុស្សជុំវិញមើលឃើញថានាងជាមនុស្សចែករំលែកទឹកចិត្តល្អ និងភាពរីករាយ។ តារាស្រីអាមេរិកនាង Anne...

|
Published On: August 15, 2022
Previous Next