សិល្បៈកម្សាន្ត
លេចឡើងទស្សនៈផ្សេងៗគ្នា ក្រោយ សាយ សៀរ៉ា លើកដៃស្បថមុខលោកយាយពេញ
កន្លងមក មានការចោទប្រកាន់ថា តារាសម្ដែង សាយ សៀរ៉ា មានជាប់ពាក់ព័ន្ធជាមួយអ្នកនាង ចោម ក្វាន់ ក្នុងករណីឆបោកប្រជាពលរដ្ឋ ដែលធ្វើឲ្យពួកគាត់ខាតបង់លុយកកាក់រាប់ម៉ឺនដុល្លារនោះ។ ទោះបីជាយ៉ាងណា ក្រោយស្ងប់ស្ងាត់មួយរយៈ ម្សិលមិញនេះ សាមីខ្លួនតារាសម្ដែងខាងលើបានបង្ហាញមុខបញ្ជាក់នៅចំពោះមុខវត្ថុសក្ដិសិទ្ធិលោកយាយដូនពេញយ៉ាងច្បាស់ៗរួចហើយ។ សាមីខ្លួនលោក សាយ សៀរ៉ា បាននិយាយថា លោកមិនបានរួមគំនិតជាមួយអ្នក ចោម ក្វាន់ បោកប្រាស់លុយរបស់មហាជននោះទេ ព្រោះខ្លួនជាសិល្បករគ្រាន់តែចូលរួមផ្សព្វផ្សាយក្នុងនាមជាសិល្បករ ដែលក្រុមហ៊ុនលក់មាសពេជ្រ«ចម្រើនសុវត្ថិភាព»បានជួលទៅដោយទទួលបានថ្លៃពលកម្មប៉ុណ្ណោះ។...
បើមិនប្លែកមិនមែន ទេព បូព្រឹក្ស ក្នុងឈុតទាំងពីរនេះស្អាតហួសថ្លែង
តារាចម្រៀងដ៏ពេញនិយមកញ្ញា ទេព បូព្រឹក្ស រមែងតែងតែបង្ហោះនិងបង្ហាញនូវការតុបតែងខ្លួនស្អាតៗហើយប្លែកៗ ដើម្បីចែករំលែកទៅកាន់អ្នកគាំទ្ររបស់ខ្លួន ពិសេសតារាស្រីរូបនេះរមែងតែងតែងព្យាយាមបញ្ចូលនូវឈុតបុរាណដើម្បីចូលរួមផ្សព្វផ្សាយអភិរក្សឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ និងអត្តសញ្ញាណជាតិ។ ជាក់ស្តែងបើក្រឡេងមកមើលរូបថតជាច្រើនសន្លឹកដែលនាង បានបង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះវិញ ឃើញថា ទេព បូព្រឹក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលសម្រាប់ការតុបតែងខ្លួនបែបថ្មី ជាឈុតបែបប្រពៃណី យ៉ាងស្រស់ស្អាតដោយមានរចនាម៉ូត ជារូបឧបករណ៍ភ្លេងខ្មែរ គឺរូបរាងចាប៉ីដងវែង ទំនងជាចង់បង្ហាញនូវសម្បត្តិសិល្បៈមួយនេះ ដែលត្រូវបានចុះបញ្ជីរជាសម្បត្តិបេតិកភណ្ឌពិភពលោករួចហើយក៏ពិតមែន តែហាក់មិនសូវមានកូនខ្មែរជំនាន់ក្រោយចាប់អារម្មណ៍ និងចូលរួមថែរក្សានោះទេ។ ម្យ៉ាងទៀត អ្នករៀនសូត្របន្តពីចាស់ទុំក៏មានតិចតួចដែរ។ ក្រៅអំពីឈុតចាប៉ីដងវែង...
តារាថៃ មីន ភីរ៉ាវិច ភ្ញាក់ផ្អើលក្នុងដំណើរមកកម្ពុជាលើកដំបូង
តារាសម្ដែងថៃលោក មីន ភីរ៉ាវិច បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដំណើរមកដល់កម្ពុជាជាលើកដំបូងមានអ្នកគាំទ្រចាំទទួលជាច្រើនកុះករ រួមជាមួយសំឡេងហោរកញ្ចៀវ លាន់កងរំពងពេញផ្សារទំនើប អ៊ីឌិនហ្គាឌិន បឹងកក់ ។ ដំណើរមកកម្ពុជារបស់ មីន ត្រូវបានឱ្យដឹងថា ធ្វើឡើងក្នុងគោលបំណងដើម្បីជួបអ្នកគាំទ្រនៅទីនេះ ហើយជំនួបនេះក៏បានធ្វើឡើងក្នុងឱកាសដែលផលិតកម្ម P picture ទទួលយកខ្សែភាពយន្ដរឿង «ហាងលក់មរតកខ្មោច» ដែលមានការសម្ដែងដោយផ្ទាល់ពីតារាថៃរូបនេះ មកបញ្ចាំងនៅកម្ពុជាចាប់ពីថ្ងៃទី៥ ខែសីហា តទៅ ។...
នាយ ចឺម រងការរិះគន់ពីមហាជន រឿងលក់ផលិតផលជំនួយផ្លូវភេទបុរស
តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេរ លោក សុខ មេសា ហៅនាយ ចឺម បានបង្កើតការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្ររូបលោក បន្ទាប់ពីតារាចម្រៀងរូបនេះបានឡាយលក់ផលិតផលជំនួយផ្លូវភេទបុរស។ ក្រៅពីអតិជនមួយចំនួនបានទម្លាក់លេខ ដើម្បីទទួលបានផលិតនោះ ក៏មានទស្សនៈពីមហាជនមួយចំនួនបានធ្វើការរិះគន់ផងដែរ ព្រោះជាតារាល្បីមិនគួរណាលក់ផលិតផលបែបនេះឡើយ។ ជាការពិតណាស់ ផលិតផលជំនួយផ្លូវភេទបុរស ត្រូវបានគេបង្ហោះលក់ជារឿយៗលើបណ្ដាញសង្គម ដោយអះអាងថា មិនប៉ះពាល់ដល់សុខភាព ដើម្បីជាធ្នាក់អន្ទងអ្នកទិញ។ ទោះបីជាយ៉ាងណា គេមិនសូវឃើញអ្នកលក់ផលិតផលប្រភេទនេះហ៊ានចេញមុខជាសាធារណៈនោះទេ។ ប៉ុន្តែងាកមកតារាចម្រៀងលោក សុខ មេសា...
ពេជ្រ សោភា មិនអាចលុបមនុស្សម្នាក់ចេញពីបេះដូងឡើយ
មួយរយៈចុងក្រោយនេះ ពេជ្រ សោភា ត្រូវបានគេសង្កេតឃើញថា តែងតែបង្ហាញនូវអារម្មណ៍ក្រៀមក្រំជាបន្ទាប់បន្តនៅលើបណ្ដាញសង្គម ពោលគឺបន្ទាប់ពីនាងបានចែកផ្លូវគ្នាជាគូស្នេហ៍លោក ឆឹម សក្កដា ។ ជាក់ស្ដែងម្សិលមិញនេះតារាចម្រៀងក្រោមទ្រនំហង្សមាសរូបនេះបានបង្ហោះនូវសំណេរដ៏ចាប់អារម្មណ៍មួយ ដែលនិយាយពីការនឹករលឹកដល់មនុស្សម្នាក់ដែលបានបែកគ្នា ហើយការបែកគ្នានោះគឺព្រោះតែរឿងយល់ច្រឡំ ។ ពេលវេលាដដែលនោះ ពេជ្រ សោភា ក៏បានបញ្ជាក់ថា នាងពិតជានឹកគេ បើទោះជាចង់លុបគេចេញពីចិត្តតែមិនអាចធ្វើបាន ហើយក៏គ្មានអ្នកអាចជំនួសម្នាក់នោះបានថែមទៀតផង ។ សំណេរនោះនាងនិយាយថា៖ «ខ្ញុំកាន់តែច្បាស់ថាខ្ញុំកាន់តែនឹកគេ ចង់លុបគេចេញពីចិត្តតែធ្វើមិនបាន...
មកដឹងតម្លៃផុសលេីបណ្ដាញសង្គមអ៊ិនស្តាក្រាមរបស់បុគ្គលល្បីៗ១០រូប
បញ្ជីអ្នកដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម (Instagram Rich List) បានវិលត្រលប់មកសារជាថ្មីម្តងទៀតហើយនៅឆ្នាំនេះ។ ឆ្នាំ២០២២ ជាឆ្នាំទី៦ និងជារយៈពេល៦ឆ្នាំជាប់ៗគ្នាមកហើយ ដែលទីភ្នាក់ងារ Hopper បានវាយតម្លៃចាត់ថ្នាក់បុគ្គលសំខាន់ៗដែលរកបានប្រាក់ចំណូលបានខ្ពស់ពីបណ្តាញសង្គមអ៊ីនស្ត្រាក្រាមសម្រាប់ sponsored posts របស់ពួកគេ។ បណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម នៅតែជាបណ្តាញសង្គមដ៏មានប្រជាប្រិយភាពខ្លាំងបំផុតមួយសម្រាប់ទីផ្សារអនឡាញរបស់ក្រុមបណ្តាញinfluencer ប៉ុន្តែថាតើ នៅឆ្នាំ២០២២នេះតើបុគ្គលសិល្បៈឬ influencer រូបណាខ្លះដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម? យោងតាមទិន្នន័យផ្ទៃក្នុងពី Hopper អោយដឹងថា ខាងក្រោមនេះជា...
តារាស្រីហូលីវូតAmber Heardត្រូវលក់ផ្ទះក្រោយចាញ់ក្តីអតីតស្វាមីប្រាក់សំណងរាប់លានដុល្លារ
តារាស្រីល្បីឈ្មោះប្រចាំពិភពសិល្បៈហូលីវូតអាមេរិកនាង Amber Heard តាមសារព័ត៌មានបរទេសasiaone បានអោយដឹងថា នាងបានលក់ផ្ទះរបស់នាងនៅរដ្ឋCalifornia បន្ទាប់ពីចាញ់ក្តីក្តាំអស់ទឹកប្រាក់រាប់លានដុល្លារអាមេរិកជាមួយនិងលោកJohnny Depp ជាអតីតស្វាមី និងជាតារាភាពយន្តហូលីវូតដូចគ្នា។ តួឯកស្រីក្នុងភាពយន្តរឿង Aquamanវ័យ៣៦ឆ្នាំរួបនេះបានចំណេញប្រាក់ក្នុងចំនួន500,000 (៥សែន)ដុល្លារអាមេរិកពីការលក់លំនៅដ្ឋានរបស់នាងតម្លៃ១,០៥លានដុល្លារអាមេរិក។ សារព័ត៌មាន TMZ បានអោយដឹងថា នាងAmber Heard បានទិញផ្ទះនេះនៅឆ្នាំ២០១៩ គឺទិញនៅមុនពេលផ្ទុះជំងឺឆ្លងរាលដាលកូវីដ១៩។ ហើយចាប់តាំងពីពេលនោះមក តម្លៃអចលនទ្រព្យនៅតំបន់ដែលនាងទិញបានឡើងថ្លៃ។ គួររំលឹកថាតារាសម្ដែង Johnny...
ជោគជ័យខ្លាំង! សួស វីហ្សា គ្រោងបើកអាជីវកម្មធំមួយនៅភ្នំពេញ
អ្នកនាង សួស វីហ្សា នៅមុននេះបានប្រកាសស្ទង់មតិអ្នកគាំទ្រ អំពីគម្រោងបើកអាជីវកម្មធំមួយនៅក្នុងរាជធានីភ្នំពេញ ដែលបង្កឱ្យមានការចាប់អារម្មណ៍ខ្លាំង។ ប្ដីប្រពន្ធសិល្បករមួយគូនេះ មានគម្រោង បើកហាងលក់ម៉ូតូ ស្របពេលតម្រូវការមធ្យោបាយធ្វើដំណើរប្រភេទនេះកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា។ នៅលទំព័រហ្វេសប៊ុកតារាចម្រៀង សួស វីហ្សា បាននិយាយដោយចោទជាសំណួរស្ទង់មតិថា «តើមានការគាំទ្រពីបងប្អូនខ្មែរយើងទេ បើខ្ញុំបើកហាងលក់ម៉ូតូ នៅក្រុងភ្នំពេញ បងប្អូនអាចទិញបង់រំលោះបាន ឬចង់ទិញដាច់ក៏បាន បើមានការគាំទ្រពីបងប្អូនខ្ញុំសម្រេចតាមសន្ទុះការគាំទ្រ និងជួយទិញពីបងប្អូន» ។ ការប្រកាសតម្រុយនៃអាជីវកម្មធំមួយនេះត្រូវបានគេដឹងថា បានធ្វើឡើងបន្ទាប់ពីប្ដីប្រពន្ធតារាសម្ដែង...
ជាម្ចាស់ពានម្នាក់ដែរ តែ ចំរើន សុភ័ក្រ្ត តូចចិត្តខ្លាំងព្រោះមិនសូវមានអ្នកស្គាល់
តារាចម្រៀង កញ្ញា ចំរើន សុភ័ក្រ្ត ថ្មីៗនេះបង្ហាញអារម្មណ៍ហាក់តូចចិត្តចំពោះខ្លួនឯង ព្រោះមានឈ្មោះជាម្ចាស់ពានក្នុងវិធីប្រឡងច្រៀងលំដាប់ពិភពលោករបស់ហង្សមាស The mask Singer Cambodia តែមិនសូវមានមហាជនស្គាល់រូបនាងទៅវិញ។ ដោយ ចំរើន សុភ័ក្រ្ត បានលើកឡើងថា ពេលខ្លះនាងអារម្មណ៍ថា តូចចិត្តនឹងខ្លួនឯងខ្លាំង ដែលឈ្មោះជាម្ចាស់ពាននឹងគេដែរ តែមិនសូវមានអ្នកស្គាល់ដូចជាតារាទដៃទៀត ។ ដោយពេលខ្លះនាងចេញទៅច្រៀងម្តងៗ មានមហាជនមួយចំនួននិយាយថា”ខ្ញុំស្រលាញ់បងណាស់ បង បាន...
ទូច ស៊ុននិច្ច ផ្ញើក្ដីនឹករលឹកដល់បងប្អូនខ្មែរ ខណៈខ្លួនឃ្លាតឆ្ងាយជាច្រើនឆ្នាំ
បើរំលឹកដល់សិល្បការិនីចម្រៀង ទូច ស៊ុននិច ប្រិយមិត្តជាច្រើនប្រាកដជានៅចងចាំមិនភ្លេចឡើយ ដ្បិតអ្នកនាងគឺជាតារាចម្រៀងសំនៀងពីរោះរណ្តំមួយរូបដ៏មានប្រជាប្រិយភាពកាលពីកំឡុងទសវត្សឆ្នាំ៩០ និង២០០០ ។ ក្រៅពីអ្នកចម្រៀងដ៏មានកេរ្ដិ៍ឈ្មោះ ទូច ស៊ុននិច្ច ក៏ជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរល្បីរន្ធឺមួយរូបនាពេលនោះ។ ប៉ុន្តែជាគ្រោះអកុសលសិល្បការិនីដ៏មានទេពកោសល្យតាំងវ័យក្មេង ទូច ស៊ុននិច ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងសាហាវមកលើរូបនាង និងអ្នកម្តាយកាលអំឡុងឆ្នាំ២០០៣ ជាហេតុធ្វើឲ្យនាងត្រូវឃ្លាតឆ្ងាយពីអាជីពសិល្បៈ រក្សាបានតែរូបកាយពិការភាពមកដល់បច្ចុប្បន្ន និងនិរទេសខ្លួនទៅរស់នៅស្រុកគេ ។ យ៉ាងណាបើទោះបីជាបានឃ្លាតឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជិត២០ឆ្នាំ និងពុំមានវត្តមាននៅក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរមកហើយក្តី អ្នកនាង ទូច...









