រកឯណាបាន ! បានទាំង Chill បានទាំងទស្សនាការប្រគំតន្រ្តី Free ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅតំបន់សមុទ្រ !

ប្រសិនបើមិនសប្បាយចិត្ត គេថាឱ្យទៅលេងសមុទ្រ ! ដូច្នេះត្រូវម៉ាច់តែម្តងការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងជួបជាមួយបងប្អូនទស្សនិកជននៅតំបន់សមុទ្រទឹកដីខេត្ត ព្រះសីហនុ រយៈពេល២ថ្ងៃជាប់គ្នា នៅចុងសប្តាហ៍នេះ បានទាំង Chill ! បានទាំងទស្សនាការប្រគំតន្រ្តីដោយ Free ! រកឯណាមាន ណាត់ជួបគ្នាឱ្យហើយទៅ… ។


ការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT បានធ្វើដំណើរដល់ទឹកដីខេត្ត ព្រះសីហនុ ហើយ ដើម្បីជួបជាមួយពុកម៉ែបងប្អូននៅតំបន់សមុទ្រ ដែលជាទីកន្លែងដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅទស្សនា និងកម្សាន្តអារម្មណ៍ ។ សម្រាប់ការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅទឹកដីខេត្ត ព្រះសីហនុ នឹងរៀបចំឡើងនៅបរិវេណដីឡូតិ៍ ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ជាក់ស្តែងនៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ , ខេម , ខាន់ ជេមស៌ កញ្ញា ខាត់ សួស្តី និងតារាចម្រៀងជាច្រើនរូបទៀត ។ អ្វីដែលការតែពិសេសជាងនេះទៅទៀតនោះនៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយតារាចម្រៀងស្រគត់ស្រគំលោក គូម៉ា តារាចម្រៀងរ៉េប Tempo និងតារាច ម្រៀងវ័យក្មេងជាច្រើនរូប ដែលត្រៀមនឹងមកអង្រួនឆាកតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ឱ្យកាន់តែកក្រើកនិងសប្បាយរីករាយនៅតំបន់សមុទ្រ ដែលជាទីកន្លែងមនុស្សជាច្រើនប្រាថ្នា និងចូលចិត្តទៅកម្សាន្ត ។

កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERTដោយសេរី និងក្រេបរសជាតិស្រាបៀរ GANZBERG ដែលឈ្ងុយឆ្ងាញ់កម្រិតពិភពលោកនៅតំបន់សមុទ្រ បានទាំង Chill បានទាំងទស្សនាការប្រគំតន្រ្តីហ្រ្វី រកឯណាបាន បើមិនណាត់ជួបគ្នាទេ ប្រយ័ត្នស្តាយក្រោយ  ។
តារាចម្រៀងល្បីៗជាច្រើនរូបប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីសម្តែងនិងច្រៀងជូនបងប្អូនអ្នកខេត្ត ព្រះសីហនុ ទស្សនា និងរាំលេងកម្សាន្តនៅតំបន់សមុទ្រ ដែលមានខ្យល់អាកាសត្រជាក់រសាយអស់ទុក្ខកង្វល់ ៕