សិល្បៈកម្សាន្ត
អ្នកគាំទ្រស្លុតចិត្ត! ពេលដឹងថា វី ឌីណែត មានជំងឺម្យ៉ាងត្រូវលេបថ្នាំមួយជីវិត
តារាចម្រៀងកញ្ញា វី ឌីណែត បានសារភាពថា បច្ចុប្បន្នខ្លួនកំពុងមានជំងឺប្រចាំកាយម្យ៉ាងដែលត្រូវលេបថ្នាំមួយជីវិត និងអាចមានផលប៉ះពាល់ដល់អាជីពចម្រៀងថែមទៀតផង ។ នេះបើយោងទៅតាមការរៀបរាប់របស់កញ្ញា វី ឌីណែត ។ ថ្លែងទៅកាន់កម្មវិធីក្នុងស្រុកមួយកាលពីពេលថ្មីៗ កូនស្រីសិល្បករជើងចាស់លោក ហួរ ឡាវី កញ្ញា វី ឌីណែត បានឱ្យដឹងថា នាងកំពុងមានជំងឺបំពង់.ក ហើយជំងឺនេះគឺទំនងជាកើតមានចាប់តាំងពីមុនពេលការប្រឡងកម្មវិធី I’m a singer...
រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនសត្វភ្នំតាម៉ៅនោះទេ
រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់ទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតានោះឡើយ ហើយប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។ ការចេញមកបញ្ជាក់របស់រដ្ឋបាលព្រៃឈើ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយអ្នកប្រើប្រាស់បណ្ដាញសង្គមបានឃើញសកម្មភាពឈូសឆាយដីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា តំបន់នេះពោរពេញទៅដោយដីខ្សាច់...
ធ្វើចិត្តមិនទាន់បាន! សុវត្ថិឌី ធារីកា ដង្ហោ.យនឹកឪពុកម្ដាយដែលស្លា.ប់ចោលជាង២ខែហើយ
អស់រយៈពេលប្រមាណជាង២ខែមកហើយ ដែលតារាចម្រៀងកញ្ញា សុវត្ថិឌី ធារីកា បានឃ្លាត ឆ្ងាយពីម្ដាយឪពុកដែលចែកឋាន ក្រោយជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ នៅស្រុកឆែប ខេត្តព្រះវិហារ ។ បើទោះជាយ៉ាងដូច្នេះក្ដី តារាចម្រៀងស្រីដែលបច្ចុប្បន្នជាសរសរទ្រូងរាប់រង នៅក្នុងគ្រួសារ រូបនេះ នៅមិនទាន់អាចធ្វើចិត្តបាននៅឡើយ ដោយជារឿងៗនាងតែងតែបង្ហាញអារម្មណ៍ សោកសង្រេង និងនឹករលឹកដល់អ្នកមានគុណទាំងពីររបស់ខ្លួនលើបណ្ដាញសង្គម ជាក់ស្ដែង ម្សិលមិញនេះ សុវត្ថិឌី ធារីកា បានបង្ហោះសំណេរមួយ...
តារាភាពយន្តJulian Cheungវ័យ៥០ឆ្នាំត្រូវបន្ថយអាហារខ្លាញ់ជាចាំបាច់
តារាភាពយន្តទីក្រុងហុងកុង លោក Julian Cheung សន្យារឹតត្បិតទៅលើរបបអាហារដែលលោកត្រូវទទួលទាន បន្ទាប់ពីសុខភាពរបស់លោកមានបញ្ហាកាលពីសប្តាហ៍មុន។ ទីភ្នាក់ងារគ្រប់គ្រងការងារសិល្បៈរបស់តារាជើងចាស់វ័យ៥០ឆ្នាំរូបនេះ បានចេញមកប្រកាសនៅពេលព្រឹកថ្ងៃសៅរ៍កន្លងទៅថា សុខភាពរបស់តារាភាពយន្តលោក Julian Cheung មាន អាការៈមិនស្រួល ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាលបន្ទាន់។ ទីភ្នាក់ងារបន្តអោយដឹងថា Julian មានបញ្ហាថង់ទឹកប្រម៉ាត់ ហើយត្រូវធ្វើការវះកាត់យកគ្រួសក្នុងថង់ទឹកប្រមាត់ចេញ។ ដូច្នេះ ការងារសិល្បៈទាំងឡាយរបស់លោកត្រូវផ្អាកជាបណ្តោះអាសន្នសិន។ សារព័ត៌មានចិន អោយដឹងបន្តថា លោក...
លេចឡើងទស្សនៈផ្សេងៗគ្នា ក្រោយ សាយ សៀរ៉ា លើកដៃស្បថមុខលោកយាយពេញ
កន្លងមក មានការចោទប្រកាន់ថា តារាសម្ដែង សាយ សៀរ៉ា មានជាប់ពាក់ព័ន្ធជាមួយអ្នកនាង ចោម ក្វាន់ ក្នុងករណីឆបោកប្រជាពលរដ្ឋ ដែលធ្វើឲ្យពួកគាត់ខាតបង់លុយកកាក់រាប់ម៉ឺនដុល្លារនោះ។ ទោះបីជាយ៉ាងណា ក្រោយស្ងប់ស្ងាត់មួយរយៈ ម្សិលមិញនេះ សាមីខ្លួនតារាសម្ដែងខាងលើបានបង្ហាញមុខបញ្ជាក់នៅចំពោះមុខវត្ថុសក្ដិសិទ្ធិលោកយាយដូនពេញយ៉ាងច្បាស់ៗរួចហើយ។ សាមីខ្លួនលោក សាយ សៀរ៉ា បាននិយាយថា លោកមិនបានរួមគំនិតជាមួយអ្នក ចោម ក្វាន់ បោកប្រាស់លុយរបស់មហាជននោះទេ ព្រោះខ្លួនជាសិល្បករគ្រាន់តែចូលរួមផ្សព្វផ្សាយក្នុងនាមជាសិល្បករ ដែលក្រុមហ៊ុនលក់មាសពេជ្រ«ចម្រើនសុវត្ថិភាព»បានជួលទៅដោយទទួលបានថ្លៃពលកម្មប៉ុណ្ណោះ។...
បើមិនប្លែកមិនមែន ទេព បូព្រឹក្ស ក្នុងឈុតទាំងពីរនេះស្អាតហួសថ្លែង
តារាចម្រៀងដ៏ពេញនិយមកញ្ញា ទេព បូព្រឹក្ស រមែងតែងតែបង្ហោះនិងបង្ហាញនូវការតុបតែងខ្លួនស្អាតៗហើយប្លែកៗ ដើម្បីចែករំលែកទៅកាន់អ្នកគាំទ្ររបស់ខ្លួន ពិសេសតារាស្រីរូបនេះរមែងតែងតែងព្យាយាមបញ្ចូលនូវឈុតបុរាណដើម្បីចូលរួមផ្សព្វផ្សាយអភិរក្សឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ និងអត្តសញ្ញាណជាតិ។ ជាក់ស្តែងបើក្រឡេងមកមើលរូបថតជាច្រើនសន្លឹកដែលនាង បានបង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះវិញ ឃើញថា ទេព បូព្រឹក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលសម្រាប់ការតុបតែងខ្លួនបែបថ្មី ជាឈុតបែបប្រពៃណី យ៉ាងស្រស់ស្អាតដោយមានរចនាម៉ូត ជារូបឧបករណ៍ភ្លេងខ្មែរ គឺរូបរាងចាប៉ីដងវែង ទំនងជាចង់បង្ហាញនូវសម្បត្តិសិល្បៈមួយនេះ ដែលត្រូវបានចុះបញ្ជីរជាសម្បត្តិបេតិកភណ្ឌពិភពលោករួចហើយក៏ពិតមែន តែហាក់មិនសូវមានកូនខ្មែរជំនាន់ក្រោយចាប់អារម្មណ៍ និងចូលរួមថែរក្សានោះទេ។ ម្យ៉ាងទៀត អ្នករៀនសូត្របន្តពីចាស់ទុំក៏មានតិចតួចដែរ។ ក្រៅអំពីឈុតចាប៉ីដងវែង...
តារាថៃ មីន ភីរ៉ាវិច ភ្ញាក់ផ្អើលក្នុងដំណើរមកកម្ពុជាលើកដំបូង
តារាសម្ដែងថៃលោក មីន ភីរ៉ាវិច បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដំណើរមកដល់កម្ពុជាជាលើកដំបូងមានអ្នកគាំទ្រចាំទទួលជាច្រើនកុះករ រួមជាមួយសំឡេងហោរកញ្ចៀវ លាន់កងរំពងពេញផ្សារទំនើប អ៊ីឌិនហ្គាឌិន បឹងកក់ ។ ដំណើរមកកម្ពុជារបស់ មីន ត្រូវបានឱ្យដឹងថា ធ្វើឡើងក្នុងគោលបំណងដើម្បីជួបអ្នកគាំទ្រនៅទីនេះ ហើយជំនួបនេះក៏បានធ្វើឡើងក្នុងឱកាសដែលផលិតកម្ម P picture ទទួលយកខ្សែភាពយន្ដរឿង «ហាងលក់មរតកខ្មោច» ដែលមានការសម្ដែងដោយផ្ទាល់ពីតារាថៃរូបនេះ មកបញ្ចាំងនៅកម្ពុជាចាប់ពីថ្ងៃទី៥ ខែសីហា តទៅ ។...
នាយ ចឺម រងការរិះគន់ពីមហាជន រឿងលក់ផលិតផលជំនួយផ្លូវភេទបុរស
តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេរ លោក សុខ មេសា ហៅនាយ ចឺម បានបង្កើតការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្ររូបលោក បន្ទាប់ពីតារាចម្រៀងរូបនេះបានឡាយលក់ផលិតផលជំនួយផ្លូវភេទបុរស។ ក្រៅពីអតិជនមួយចំនួនបានទម្លាក់លេខ ដើម្បីទទួលបានផលិតនោះ ក៏មានទស្សនៈពីមហាជនមួយចំនួនបានធ្វើការរិះគន់ផងដែរ ព្រោះជាតារាល្បីមិនគួរណាលក់ផលិតផលបែបនេះឡើយ។ ជាការពិតណាស់ ផលិតផលជំនួយផ្លូវភេទបុរស ត្រូវបានគេបង្ហោះលក់ជារឿយៗលើបណ្ដាញសង្គម ដោយអះអាងថា មិនប៉ះពាល់ដល់សុខភាព ដើម្បីជាធ្នាក់អន្ទងអ្នកទិញ។ ទោះបីជាយ៉ាងណា គេមិនសូវឃើញអ្នកលក់ផលិតផលប្រភេទនេះហ៊ានចេញមុខជាសាធារណៈនោះទេ។ ប៉ុន្តែងាកមកតារាចម្រៀងលោក សុខ មេសា...
ពេជ្រ សោភា មិនអាចលុបមនុស្សម្នាក់ចេញពីបេះដូងឡើយ
មួយរយៈចុងក្រោយនេះ ពេជ្រ សោភា ត្រូវបានគេសង្កេតឃើញថា តែងតែបង្ហាញនូវអារម្មណ៍ក្រៀមក្រំជាបន្ទាប់បន្តនៅលើបណ្ដាញសង្គម ពោលគឺបន្ទាប់ពីនាងបានចែកផ្លូវគ្នាជាគូស្នេហ៍លោក ឆឹម សក្កដា ។ ជាក់ស្ដែងម្សិលមិញនេះតារាចម្រៀងក្រោមទ្រនំហង្សមាសរូបនេះបានបង្ហោះនូវសំណេរដ៏ចាប់អារម្មណ៍មួយ ដែលនិយាយពីការនឹករលឹកដល់មនុស្សម្នាក់ដែលបានបែកគ្នា ហើយការបែកគ្នានោះគឺព្រោះតែរឿងយល់ច្រឡំ ។ ពេលវេលាដដែលនោះ ពេជ្រ សោភា ក៏បានបញ្ជាក់ថា នាងពិតជានឹកគេ បើទោះជាចង់លុបគេចេញពីចិត្តតែមិនអាចធ្វើបាន ហើយក៏គ្មានអ្នកអាចជំនួសម្នាក់នោះបានថែមទៀតផង ។ សំណេរនោះនាងនិយាយថា៖ «ខ្ញុំកាន់តែច្បាស់ថាខ្ញុំកាន់តែនឹកគេ ចង់លុបគេចេញពីចិត្តតែធ្វើមិនបាន...
មកដឹងតម្លៃផុសលេីបណ្ដាញសង្គមអ៊ិនស្តាក្រាមរបស់បុគ្គលល្បីៗ១០រូប
បញ្ជីអ្នកដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម (Instagram Rich List) បានវិលត្រលប់មកសារជាថ្មីម្តងទៀតហើយនៅឆ្នាំនេះ។ ឆ្នាំ២០២២ ជាឆ្នាំទី៦ និងជារយៈពេល៦ឆ្នាំជាប់ៗគ្នាមកហើយ ដែលទីភ្នាក់ងារ Hopper បានវាយតម្លៃចាត់ថ្នាក់បុគ្គលសំខាន់ៗដែលរកបានប្រាក់ចំណូលបានខ្ពស់ពីបណ្តាញសង្គមអ៊ីនស្ត្រាក្រាមសម្រាប់ sponsored posts របស់ពួកគេ។ បណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម នៅតែជាបណ្តាញសង្គមដ៏មានប្រជាប្រិយភាពខ្លាំងបំផុតមួយសម្រាប់ទីផ្សារអនឡាញរបស់ក្រុមបណ្តាញinfluencer ប៉ុន្តែថាតើ នៅឆ្នាំ២០២២នេះតើបុគ្គលសិល្បៈឬ influencer រូបណាខ្លះដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម? យោងតាមទិន្នន័យផ្ទៃក្នុងពី Hopper អោយដឹងថា ខាងក្រោមនេះជា...