ស្លា.ប់តែបេះដូងតារាស្រី Anne Heche នៅលោត! សរីរាង្គត្រូវទុកបរិច្ចាគ

បេះដូងរបស់តារាស្រីអាមេរិកនាង Anne Heche ត្រូវរក្សាទុកអោយនៅលោត ដូច្នេះសរីរាង្គរបស់នាងអាចទុកបរិច្ចាគបាន ទោះជាតារាស្រីត្រូវបានប្រកាសថា ស្លាប់បាត់បង់ជីវិតទៅហើយដោយសារខួរក្បាលលែងដំណើរការ ព្រោះខួរក្បាលរបស់នាងបានរងរបួសធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ឆេះរថយន្ត កាលពីអំឡុងដើមខែសីហាកន្លងទៅ។

អ្នកតំណាងរបស់តារាស្រីរូបនេះលើកឡើងថា នៅពេលដែលតារាស្រីAnne អាយុ៥៣ឆ្នាំ ត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតនោះ ក្រុមវេជ្ជបណ្ឌិតនឹងពិនិត្យថាតើសរីរាង្គរបស់នាងពិតជាសមស្របជាមួយអ្នកទាំងឡាយដែលត្រូវការផ្លាស់ប្តូរជាចាំបាច់ដែរឬទេ។

ការបរិច្ចាគសរីរាង្គ ក៏ទំនងជាបំណងប្រាថ្នាដ៏យូរអង្វែងរបស់តារាស្រីរូបនេះផងដែរ។ លើសពីទេពកោសល្យសិល្បៈដែលនាងមាន តារាស្រីអាមេរិកនាង Anne Heche ត្រូវបានមនុស្សជុំវិញមើលឃើញថានាងជាមនុស្សចែករំលែកទឹកចិត្តល្អ និងភាពរីករាយ។

តារាស្រីអាមេរិកនាង Anne Heche កើតនៅខែឧសភាឆ្នាំ១៩៦៩ ជាតារាសម្តែងអាមេរិកកាំង ត្រូវបានមហាជនទទួលស្គាល់វត្តមានរបស់នាងក្នុងពិភពសិល្បៈហូលីវូតអាមេរិកតាមរយៈស្នាដៃសម្តែងរបស់នាងជាតួអង្គមនុស្ស២នាក់នៅក្នុងរឿង Another World (ឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៩១) ដែលធ្វើអោយនាងបានឈ្នះពានរង្វាន់ Daytime Emmy Award និងពានរង្វាន់Soap Opera Digest Awards ដល់ទៅ២ពានរង្វាន់៕

Leave a Reply

Your email address will not be published. Required fields are marked *