តារាចម្រៀងរ៉េបអាមេរិក A$AP Rocky ត្រូវចោ.ទប្រកាន់ទោ.សករណីបា.ញ់ប្រ.ហារកាលឆ្នាំមុន

លោក A$AP Rocky តារាចម្រៀងរ៉េបអាមេរិកវ័យ៣៣ឆ្នាំ ត្រូវបានរដ្ឋអាជ្ញារអាមេរិកចោទប្រកាន់ទោសពីបទបាញ់បោះ និងប្រើប្រាស់អាវុធផ្ទាល់ខ្លួន បន្ទាប់ពីកើតមានរឿងរ៉ាវក្តីក្តាំ បាញ់បោះទៅលើអតីតមិត្តម្នាក់របស់លោកឈ្មោះថាA$AP Relli (ឈ្មោះពិត Terell Ephro)។

ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋអាជ្ញារអាមេរិកលើកឡើងថា ការប្រើប្រាស់កាំភ្លើងនៅទីសាធារណៈជាបទល្មើសធ្ងន់ធ្ងរដែលអាចកើតមានគ្រោះអាក្រក់នឹកស្មានមិនដល់មិនត្រឹមតែភាគីជម្លោះប៉ុន្តែដល់អ្នកផ្សេងទៀតដែលនៅជុំវិញកន្លែងកើតហេតុនៅតំបន់Hollywood។

តារាចម្រៀងA$AP Rocky មានឈ្មោះពិតថា Rakim Mayers នឹងត្រូវចូលសវនាការរឿងក្តីនេះនៅថ្ងៃព្រហស្បតិ៍១៧សីហា។

លោក A$AP Rocky ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានទីក្រុងLos Angeles កាលពីថ្ងៃ២០មេសាកន្លងទៅនេះ បន្ទាប់ពីចូលដល់ទីក្រុងនេះតាមរយៈជើងហោះហើរយន្តហោះឯកជនរបស់លោកជាមួយនិងភរិយានាងRihanna គឺនៅត្រឹមតែប៉ុន្មានសប្តាហ៍បុណ្ណោះមុនពេលកូនប្រុសរបស់ពួកគេ កើត។ បន្ទាប់ពីការចាប់ខ្លួន តារាចម្រៀងA$AP Rockyបានបង់ប្រាក់ធានាខ្លួននៅក្រៅឃុំច្រើនជាង៥៥ម៉ឺនដុល្លារអាមេរិក។

ករណីបាញ់បោះកើតឡើងនៅថ្ងៃ៦វិច្ឆិកាឆ្នាំ២០២១ ដោយសារជម្លោះឡើងកំដៅមួយនាំអោយ A$AP Rockyបានបាញ់ទៅលើមិត្តរបស់ខ្លួន។ អំឡុងពេលប្រឈមមុខគ្នា តារាចម្រៀងបានបាញ់មិត្តរបស់ខ្លួនច្រើនដង ជាចុងក្រោយមិត្តរបស់លោកត្រូវរងរបួសប៉ុន្តែជារបួសស្រាល៕

Leave a Reply

Your email address will not be published. Required fields are marked *