កីឡា

មិនធម្មតា! កីឡាប្រដាល់គុនខ្មែរ-ចិន ទាក់ទាញអ្នកទស្សនាជាង ៤២មុឺននាក់នៅក្នុងប្រទេសចិន!

ព្រឹត្តិការណ៍ប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិរវាងកម្ពុជា និងចិន កាលពីយប់មិញនេះ ពិតជាបានបន្សល់ទុកនូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល និងមោទកភាពយ៉ាងខ្លាំង។ ការប្រកួតដ៏កក្រើកមួយនេះ បានទាក់ទាញអ្នកទស្សនារហូតដល់ទៅ ៤២មុឺននាក់ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ប្រទេសចិន ដែលជាតួលេខដ៏ខ្ពស់មិនធ្លាប់មាន និងបានបង្ហាញពីសក្តានុពលដ៏ធំធេងនៃវិស័យកីឡាប្រដាល់គុនខ្មែររបស់កម្ពុជា។ ការប្រកួតដ៏អស្ចារ្យរវាងកីឡាករ “គុនខ្មែរ” របស់កម្ពុជា និងកីឡាករមកពីប្រទេសចិន មិនត្រឹមតែជាការបង្ហាញសមត្ថភាពកីឡាប៉ុណ្ណោះទេ ថែមទាំងបាន ពង្រឹងចំណងមិត្តភាព ដ៏រឹងមាំរវាងប្រទេសទាំងពីរ កម្ពុជា-ចិន លើគ្រប់វិស័យ ជាពិសេសវិស័យកីឡាគុនខ្មែរ រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ...

|
Published On: July 8, 2025

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា សាងប្រវត្តិសាស្ត្រថ្មី​ ក្រោយតាមស្មើជាមួយ ហុងកុង ១-១ នៃពានរង្វាន់បាល់ទាត់នារីវគ្គជំម្រុះ ក្នុងតំបន់អាស៊ី ម្សិលមិញនេះ!

សម្លេងស្រែកហ៊ោកញ្ជ្រៀល បានបន្លឺឡើង បន្ទាប់ពីក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា តាមស្មើក្រុមជម្រើសជាតិនារីហុងកុង ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ី។ គួរបញ្ជាក់ថា ក្រុមបាល់ទាត់នារីកម្ពុជា បានប្រែប្រួលហើយ ពិសេសទម្រង់លេង បច្ចេកទេស ពីមុនយើងធ្លាប់ជាក្រុមដែលពិបាករកគ្រាប់បាល់ ៤ប្រកួតជាប់ៗគ្នា គឺគ្មានគ្រាប់បាល់នោះឡើយ បានផ្លាស់ប្តូរមកជាក្រុមមួយដែលរកគ្រាប់បាល់បាន ៥ប្រកួតជាប់ៗគ្នា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃបាល់ទាត់នារីកម្ពុជា។ បន្ថែមពីនេះ រាល់គ្រប់កម្មវិធី យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ...

|
Published On: June 30, 2025

លោក ឃួន ឡាបូរ៉ាវី សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងឯកឧត្ដម សាយ សំអាល់ ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A

លោក ឃួន ឡាបូរ៉ាវី អតីតកីឡាករបាល់ទាត់ជម្រើសជាតិមួយរូប និងបច្ចុប្បន្នជាមន្ត្រីផ្នែកអភិវឌ្ឍន៍នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ...

|
Published On: April 3, 2025

គ្រុឌ បន្តត្រួសត្រាយផ្លូវផ្សព្វផ្សាយ និងរៀបចំកម្មវិធីប្រដាល់គ្រុឌគុនខ្មែរអន្តរជាតិជាលើកដំបូងលើទឹកដីអាមេរិក

នេះគឺជាជំហាននៃប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់គុនខ្មែរ ដែលវត្តមានសង្វៀនគ្រុឌនឹងលេចរូបរាងនៅលើទឹកដីមហាអំណាចសហរដ្ឋអាមេរិក ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ និងនាំមកជូនដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច ម៉ោងនៅអាមេរិក ត្រូវជាថ្ងៃអាទិត្យ ទី១៣ ខែមេសា ២០២៥ ម៉ោង ៨ ព្រឹក ម៉ោងនៅកម្ពុជា នៅទីក្រុងឡុងបិច រដ្ឋកាលីហ្វញ៉ា ប្រទេសអាមេរិក។ គ្រុឌត្រូវបានគេទទួលពីការចូលរួមលើកស្ទួយវិស័យកីឡាជាច្រើន...

|
Published On: April 2, 2025

លឺហើយខ្លោចចិត្ត! ភរិយាអតីតកីឡាករ នុប តុលា រៀបរាប់យ៉ាងសង្វេគ ខណៈកូនប្រុសស្រែកហៅរកឪពុកមិនឈប់

អតីតកីឡាករជម្រើសជាតិលោក នុប តុលា បានបញ្ជាប់ជីវិតខ្លួនឯងកាលពីថ្ងៃទី១៨ ខែ វិចិ្ចកា ឆ្នាំ២០២៤ កន្លងទៅ ។ មរណៈភាពរបស់ កីឡាបាលទាត់ លោក នុប តុលា បានធ្វើអ្នកគាំទ្រស័យបាលនៅកម្ពុជា ក៏ដូចជាក្រុមកីឡាករ ជាច្រើនសម្តែងការសោយស្តាយគ្រាប់ៗគ្នាផងដែរ ។ អ្វីដែលធ្វើឲ្យមហានជនកាន់អាណិត និងស្រណោះកាន់តែខ្លាំងថែមទៀតនោះ គឺពេលឃើញទិដ្ឋភាពកូនប្រុសរបស់ កីឡាករ នុប តុលា...

|
Published On: November 21, 2024

ច្បាស់ការហើយ! ស្ដេចប្រដាល់ហ្វីលីពីន មេនី ប៉ាគីអាវ នឹងចូលរួមទស្សនាការប្រកួតគុនខ្មែរលើទឹកដីកម្ពុជាលើកដំបូង នៅចុងខែឧសភានេះ

ជារឿងមួយដ៏រីករាយទីបំផុតសម្រាប់កម្ពុជា ពោលគឺស្របពេលដែលពិភពលោកកំពុងទន្ទឹងរងចាំការប្រកួតរបស់ស្ដេចប្រដាល់ មេនី ប៉ាគីអាវ និងកីឡាករថៃ បូខាវ ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើលថា ស្ដេចប្រដាល់ពិភពលោករបស់ហ្វីលីពីនរូបនេះបានបដិសេដចំពោះការប្រកួតនៅប្រទេសថៃ បោះបង់តម្លៃខ្លួនរហូត២៥លានដុល្លារ ហើយសម្រេចចិត្តធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមទស្សនាលើកស្ទួយការប្រកួតគុនខ្មែរវិញ ។ ដំណឹងនេះបានធ្វើឱ្យអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរមានការចាប់អារម្មណ៍ និងរីករាយអមដោយសាទរយ៉ាងខ្លាំង ព្រោះវត្តមានមកកាន់កម្ពុជារបស់ស្ដេចប្រដាល់របស់ហ្វីលីពីន Manny Pacquiao នឹងធ្វើឱ្យពិភពលោកចាប់អារម្មណ៍មកលើគុនខ្មែរកាន់តែខ្លាំង ជាពិសេសនឹងនាំឱ្យគុនខ្មែរកាន់តែមានភាពល្បីសុះសាយទៅកាន់ពិភពលោក ។ ដំណើរមកកាន់ប្រទេសកម្ពុជារបស់ស្ដេចប្រដាល់ហ្វីលីពីន មេនី ប៉ាគីអាវ ត្រូវបានប្រជាជនខ្មែរត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍...

|
Published On: May 28, 2024

កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មហាសេរីវឌ្ឍន៍» ពីព្រះមហាក្សត្រ

កំពូលតារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា លោកឧកញ៉ា ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា បានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំង ក្រោយមានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មហាសេរីវឌ្ឍន៍» ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមកាលពីម្សិលមិញ លោកឧកញ៉ា ព្រាប សុវត្ថិ បានឱ្យដឹងថា លោកឧកញ៉ាពិតជាមានកិត្តិយស និងក្ដីរំភើបយ៉ាងខ្លាំង...

|
Published On: November 19, 2023

សោកស្ដាយ​! បវរកញ្ញាចក្រវាឡកម្ពុជា ចន​ សុទីម៉ា​ មិនបានចូលក្នុង​ TOP ណាមួយឡើយ​

មហាជន ជាពិសេសអ្នកគាំទ្រកម្ពុជាបានបង្ហាញការសោកស្ដាយចំពោះលទ្ធផលរបស់កញ្ញា ចន សុទីម៉ា ខណៈបវរកញ្ញាចក្រវាឡតំណាងកម្ពុជាទៅប្រកួតនៅប្រទេសអេសាវាឌ័ររូបនេះមិនបានចូលក្នុង Top ណាមួយនៃកម្មពិធី Miss Universe ឡើយ ។ បើទោះជាយ៉ាងណាប្រជាជនកម្ពុជានៅតែគាំទ្រយ៉ាងពេញទំហឹង​ចំពោះកញ្ញា ចន សុទីម៉ា ដោយពួកគេបានលើកឡើងថា ចន សុទីម៉ា ធ្វើបានយ៉ាងល្អបំផុត និងជាបវរកញ្ញាចក្រវាឡកម្ពុជាដែលធ្វើឱ្យពិភពលោកស្គាល់ស្ត្រីកម្ពុជាកាន់តែច្បាស់ ។ បណ្ដាអ្នកគាំទ្រ បុគ្គលល្បីៗ និងសិល្បករបានលើកទឹកចិត្ត និងសំណូមពរឱ្យអ្នកគ្រប់គ្នាទទួលយកលទ្ធផលមួយនេះ​...

|
Published On: November 19, 2023

ថ្មីរហូតហ្មង…! ក្រោកពីគេងភ្លាមឧកញ៉ា ខេមរៈ សិរីមន្ត ធ្វើរឿងមួយនេះកក្រើកពេញបណ្ដាញសង្គម

បទចម្រៀង «Call Me PaPa» របស់តារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ជាពិសេសប៉ុន្មានថ្ងៃនេះមានអ្នកយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម TikTok ច្រើន ដែលធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែផ្ទុះខ្លាំងនាពេលបច្ចុប្បន្ន ។ មិនថាអ្នកលក់អនឡាញ តារាអនឡាញ និងយុវវ័យជាច្រើនដែលនិយមគាំទ្រវិស័យចម្រៀង ខ្មែរម្នាក់ៗបានយកបទចម្រៀងដ៏ល្បីរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « Call Me PaPa»...

|
Published On: November 19, 2023

ឧកញ៉ាចិត្តធម៌ធ្លាប់មានប្រវត្តិជូរចត់យល់អារម្មណ៍អ្នកខ្សត់ បានាំយកអំណោយជូនបងប្អូនពលករសំណង់នៅថៃ!

ជានិច្ចកាលលោកឧកញ៉ា ណាង ណាន បានបំពេញទានជាច្រើន រួមទាំងការចូលរួមកសាងវត្តអារាម ការចូលរួមការងារមនុស្សធម៌ និងការចូលរួមលើកកម្ពស់វិស័យកីឡាជាដើម ខណៈដែលកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧកញ៉ាបាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខបងប្អូនពលករ និង កម្មករសំណង់ នៅបាងណាត្រាត ក្រុងបាងកក ប្រទេសថៃ ត្បិតអីអតីតកាលលោកឧកញ៉ាក៏ធ្លាប់ជាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃផងដែរ។ កត្តានេះហើយ ទើបធ្វើឱ្យលោកឧកញ៉ាយល់ច្បាស់ពីអារម្មណ៍បងប្អូនពលករដែលកំពុងត្រូវការភាពកក់ក្តៅ ហើយក្នុងនាមលោកឧកញ៉ាជាប្រធានសាខាគណបក្សប្រជាជនកម្ពុជា សាខាទី១៧ ប្រចាំនៅប្រទេសថៃ លោកឧកញ៉ាតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនពលករនៅថៃ ខណៈកន្លងលោកឧកញ៉ាធ្លាប់ប្រកាសថា៖...

|
Published On: November 14, 2023
Next