បេក្ខភាពបវរកញ្ញាចក្រវាល កញ្ញា ហង្ស ម៉ានីតា ត្រូវបានគេសង្កេតឃើញថា មានការគាំទ្រខ្លាំងជាងគេនៅទំព័របណ្ដាញសង្គម ក្នុងចំណោមបេក្ខភាពស្រីស្អាតមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដោយមានការចាប់អារម្មណ៍ខ្លាំងជាងគេ។
នៅលើបណ្ដាញសង្គម Instagram មានការបង្ហោះបេក្ខនារីត្រៀមចូលរួមប្រកួតកម្មវិធីសម្រស់ Miss Universe ឬបវរកញ្ញាចក្រវាលចំនួន៤៨នាក់ មកពី៤៨ប្រទេស ក្នុងនោះក៏មានបេក្ខភាពពីបណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ រួមទាំងកម្ពុជា។ គេបានកត់សម្គាល់ឃើញថា ម្ចាស់មកុដពីកម្ពុជា ហង្ស ម៉ានីតា ត្រូវបានមើលឃើញមានភាពលេខធ្លោរខ្លាំងក្នុងចំណោមសមាជិកអាស៊ាន ដែលបានចូលរួមដូចគ្នាដែរនោះ។
ដោយឡែកនៅពេលនេះ កញ្ញា ហង្ស ម៉ានីតា នៅពេលនេះ បានត្រៀមខ្លួនជាស្រេចហើយក្នុងការបង្ហាញសមត្ថភាពនៅលើវេទិការអន្តរជាតិ Miss Universe នៅចុងឆ្នាំ 2022 នេះ ដែលដំណើរការរបស់កម្មវិធីគ្រោងនឹងធ្វើនៅប្រទេសកូស្តារីកា ដែលកញ្ញាបានហ្វឹកសមការដើរ ការត្រៀមឈុតរាត្រីស្រមោលស និងកាន់តែត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយសំណួរជាចំណេះដឹងទូទៅ។
កម្មវិធី Miss Universe Cambodia 2022 បានរកឃើញហើយនូវម្ចាស់មកុដ តម្លៃ ១៨ម៉ឺនដុល្លារ គឺកញ្ញា ហង្ស ម៉ានីតា កាលពីរាត្រីថ្ងៃទី១៥ខែមិថុនាកន្លងទៅ។ ភ្លាមៗមានការចុះផ្សាយព្រោងព្រាតរហូតក៏មានសារព័ត៌មានបរទេសជាច្រើន ក៏បានចុះផ្សាយពីប្រវត្តិមិនធម្មតារបស់នាងផងដែរ។ អ្វីដែលសារព័ត៌មានបរទេសយកទៅចុះផ្សាយដោយចាត់ទុកថា ជាចំណុចមិនធម្មតានោះគឺនាងមានកម្ពស់ គឺជាចំណុចទាក់ទាញដ៏សំខាន់បំផុតក្នុងការប្រកួត មានអ្នកចាប់អារម្មណ៍ច្រើន។
ដោយឡែកចំពោះ ប្រវត្តិនៃការសិក្សាវិញ បវរកញ្ញវ័យ ២៣ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនីនិងហិរញ្ញវត្ថុនៅសាលា Cam-ED Business School ដែលសព្វថ្ងៃនាងកំពុងបំពេញការងារនៅក្នុងក្រុមហ៊ុនមួយ ហើយក៏ជាតារាសម្ដែង និងបង្ហាញម៉ូដផងដែរ។ ក្រៅពីនេះនាងមានសមត្ថភាពិសេសមួយទៀតនោះគឺ ម៉ានីតា អាចនិយាយបាន ៣ ភាសា ដូចជា ខ្មែរ បារាំង និង អង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។
បើនិយាយពីបទពិសោធន៍នៃដំណើរលើព្រំនៃកម្មវិធីប្រលងសម្រស់នេះ ម៉ានីតា នាងក៏ជា Miss Tourism Cambodia ឆ្នាំ ២០១៥ និងជាប់ជាបវរកញ្ញាឯករងលំដាប់ទី ២ ក្នុងកម្មវិធី Miss Tourism Metropolitan International ឆ្នាំ២០១៦ ផងដែរ។ ហើយការក្លាយជាម្ចាស់មកុដពាន់ Miss Universe Cambodia 2022 ធ្វើឲ្យតារាស្រីរូបនេះកាន់តែសក្ដិសមអាចក្លាយជាតំណាងឲ្យប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នេះ៕