ហត់នឿយបំពេញការងារពេញមួយសប្តាហ៍ហើយ ! តស់ទៅសាកថ្មីជីវិតនិងចូលរួមសប្បាយក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ទាំងអស់គ្នា !

ហត់នឿយក្នុងការបំពេញការងារពេញមួយសប្តាហ៍ហើយ ត្រូវចេះរកពេលវេលាសម្រាកខ្លះ សប្បាយខ្លះ និងសាកថ្មីជីវិតខ្លះ ទើបជីវិតមានន័យ ដូច្នេះកុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅលើទឹកដីខេត្តក្រចេះទាំងអស់គ្នា ។
ក្នុងមួយសប្តាហ៍ៗមានតែ២ថ្ងៃប៉ុណ្ណោះដែលពុកម៉ែបងប្អូនត្រូវសម្រាកពីការងារ ហើយសម្រាប់កម្មវិធីប្រគំតន្រ្តី EXPREZ CHARITY CONCERT ក៏មានតែ២ថ្ងៃដែរក្នុងមួយសប្តាហ៍ដើម្បីរៀបចំការប្រគំតន្រ្តីតាមបណ្តាខេត្តក្រុងនានា ដើម្បីចែករំលែកភាពសប្បាយរីករាយដល់ពុកម៉ែបងប្អូន បើមិនដឹងទៅណាកុំភ្លេចបបួលគ្នាទៅចូលរួមក្នុងការប្រគំតន្រ្តី EXPREZ CHARITY CONCERT ឱ្យបានច្រើន ពេលនេះយើងបានធ្វើដំណើរទៅដល់ទឹកដី ខេត្តក្រចេះហើយ ។


នៅចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នឹងជួបបងប្អូននៅវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាក់ស្តែងនៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , កញ្ញា តន់ ចន្ទសីម៉ា ព្រមទាំងតារាចម្រៀងវ័យក្មេងជាច្រើនរូប ។ ចំណែកថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , ខេម, សុវត្ថិ មុនីវណ្ណ , សុវត្ថិ សិរីវុឌ្ឍ ព្រមទាំងតារាចម្រៀងជាច្រើនរូបទៀត លើកនេះកាន់តែប្លែកជាងលើកមុនៗ ដោយសិល្បករទាំងអស់បានត្រៀមបទចម្រៀង ក្បាច់រាំ និងមានអ្វីពិសេសដែលត្រៀមនឹង Surprise បងប្អូនអ្នកខេត្តក្រចេះផងដែរ ។


ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នាំជូនដោយភេសជ្ជៈ EXPREZ ។ ថវិការដែលរកបានពីការប្រគំតន្រ្តី EXPREZ CHARITY CONCERT ទុកសម្រាប់ចូលរួមជួយសង្គម ។ ជួបគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅលើទឹកដីខេត្តក្រចេះ។ សម្រាកខ្លះ សប្បាយខ្លះ សាកថ្មីជីវិតខ្លះ ទើបជីវិតមានន័យ រឿងទុក្ខសោកទុកមួយឡែកសិន ចូលរួមម្នាក់ឯងក៏បាន ចូលរួមជាមួយដៃគូក៏បាន ចូលរួមជាក្រុមក៏បាន សំខាន់គឺការចូលរួមដោយសេរី មិនមានទិញសំបុត្រទេ ៕