តារាចម្រៀងរ៉េប នេន ទុំ ហាក់ដូចជាអាក់អន់ស្រពោនចិត្ត ត្បិតប្រឡូកក្នុងវិស័យសិល្បៈតាំងពីក្មេងរហូតមកដល់ពេលនេះ គឺស្ទើរពេញមួយជីវិតទៅហើយ តែមានអ្នកគាំទ្រមិនស្មើអ្នកឈ្មោះជេរបញ្ចោរគ្នា១ខែផង។
ការលើកឡើងបែបនេះរបស់តារាចម្រៀងរ៉េប នេន ទុំ ស្របពេលមួយរយៈចុងក្រោយនេះ នៅបណ្ដាញសង្គមហ្វេសប៊ុក គេឃើញមានគ្រួសារជាច្រើន រួមទាំងមានជីវភាពស្តុកស្តម្ភផង បានយករឿងរ៉ាវប្ដីប្រពន្ធរបស់ខ្លួន ឬវិវាទក្នុងគ្រួសារ ឬជាមួយអ្នកដទៃ ដើម្បីឲ្យតុលាការមហាជនជាអ្នកវិនិច្ឆ័យរកខុសត្រូវរឿងរ៉ាវជិវិតឯកជនរបស់ពួកគេ។ ក្នុងនោះក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបានប្រើប្រាស់ជម្លោះជាមធ្យោបាយទាក់ទាញប្រជាប្រិយភាព ឬការចាប់អារម្មណ៍ ដើម្បីឆ្លៀតឱកាសលក់ផលិតផលនានាផងដែរ។ ក្នុងនោះក៏មានមនុស្សមួយចំនួនសម្ដែងធ្វើជាឈ្លោះទាស់ទែងគ្នា ដើម្បីទទួលបានការចាប់អារម្មណ៍ទាំងសងខាងទៀតផង
ជាការពិត មធ្យោបាយទាំងនោះពិតជាបានផល បុគ្គលលេចធ្លោរលើបណ្ដាញសង្គម ទោះក្នុងរូបភាពអវិជ្ជមានយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេក្រសោបបានអ្នកគាំទ្ររាប់សែន រាប់លាននាក់នៅក្នុងដៃក្នុងរយៈពេលដ៏ខ្លី។ ការណ៍នេះបានធ្វើឲ្យតារាចម្រៀងរ៉េប នេន ទុំ បានលើកឡើងដោយចំៗថា រូបលោកប្រឡូកក្នុងសិល្បៈតាំងពីក្មេងរហូតមកដល់ពេលនេះ និងចេះសិល្បៈជាច្រើនទម្រង់ ប៉ុន្តែអ្នកគាំទ្រមិនស្មើគេឈ្លោះជេរគ្នាលើបណ្ដាញសង្គមរយៈពេល១ខែផង។
នេន ទុំ បញ្ជាក់ថា៖ “ធ្វើសិល្បៈតាំងពីក្មេងរហូតជិតទៅវិញហើយ ស្ទើរគ្រប់ទម្រង់ តែមានហ្វេនមិនស្មើរគេឈ្លោះ ជេរគ្នា ១ ខែផង”។
ទោះបីជាយ៉ាងណា តាមរយៈសំណេរខាងលើ ឃើញមានការចូលរួមបញ្ចេញមតិជាច្រើនដោយបានលើកទឹកចិត្តដល់តារាចម្រៀងរ៉េបរូបនេះ។ អ្នកគាំទ្រខ្លះបានលើកឡើងថា ភាពល្បីល្បាញតាមរូបភាពថ្លៃថ្នូរមានតម្លៃជាងការល្បីល្បាញក្នុងរូបភាពអវិជ្ជមាន ដែលជាការបំពុលសង្គម។ ប្រិយមិត្តខ្លះទៀតបានលើកឡើងថា កិត្តិសមានតម្លៃជាអ្វីៗទាំងអស់ ដូច្នេះគេគាំទ្រនូវទង្វើរដែលនាំមកនូវកិត្តិយសក្នុងសេចក្ដីថ្លៃថ្នូរ។
គួរបញ្ជាក់ថា នេន ទុំ បានហក់ចូលប្រឡូកក្នុងវិស័យសិល្បៈនេះអស់ រយៈពេល ២០ឆ្នាំមកហើយ ពោលគឺតាំងពី(២០២២-២០២២) តាមរយៈបទចម្រៀងបែបរ៉េប ដោយធ្លាប់ធ្វើការជាមួយដៃគូរបស់លោក គឺ DJ ឃ្លាំង ជាដើម។ ប៉ុន្តែតាំងពី DJ ឃ្លាំង រៀបការប្រពន្ធជាអ្នកមានទ្រព្យនៅខេត្តព្រះសីហនុមក នេន ទុំ ហាក់តែលតោលកណ្តោចកណ្តែងខ្លាំង ព្រោះបាត់ដៃគូយល់ចិត្ត ។ មួយរយៈចុងក្រោយបុរសមាឌស្ដើងរូបនេះបានរយាលពីវិស័យសិល្បៈ និងងាកទៅចាប់អាជីពបន្ទាប់បន្សំដូចជាលក់មុខម្ហូបែបប្រពៃណីដូចជា ផ្អក ប្រហុក ម៉ាំ ជាដើម រហូតរូបអាចមានលទ្ធភាពបើកអាហារដ្ឋានធំមួយនៅស្រុកកំណើត ដោយមានអ្នកម្ដាយជាអ្នកមើលការខុសត្រូវ ហើយរូបលោកបានបង្ហាញមុខនៅភ្នំពេញម្ដងម្កាល៕


https://t.me/s/Top_BestCasino/173
References:
Arnold schwarzenegger steroid use
References:
https://oiaedu.com/forums/users/fibercrab5/
References:
Monte casino bird park
References:
https://www.adpost4u.com/user/profile/4308831
References:
Anabolic steroid bodybuilding
References:
https://www.ringfloriangeyer.de/Startseite/index.php/;focus=STRATP_com_cm4all_wdn_Flatpress_11083477&frame=STRATP_com_cm4all_wdn_Flatpress_11083477?x=entry:entry181018-150138;comments:1
References:
Buy injectable steroids cycles
References:
https://www.servus-nachbar.at/Neuigkeiten/index.php/;focus=W4YPRD_com_cm4all_wdn_Flatpress_7491266&path=&frame=W4YPRD_com_cm4all_wdn_Flatpress_7491266?x=entry:entry240713-135838%3Bcomments:1
References:
Weight gain stack
References:
https://git.rmarl.in/sylvia73o11519
References:
Steroid alternatives
References:
http://101.37.147.115:3000/royce47z80650/zzdgitea.stnav.com2002/wiki/Clenbuterol-und-Fettverbrennung-Dosierung%2C-Anwendung%2C-Wirkung-und-Tipps