សិល្បៈកម្សាន្ត

ស៊ូ ស៊ីរីកា បង្ហើបតម្រុយដើរចេញពី ថោន

តារាចម្រៀងស្រីដ៏ពេញនិយមកញ្ញា ស៊ូ ស៊ីរីកា ថ្មីៗនេះបានដាច់ចិត្តបង្ហើបដំណឹងដ៏ភ្ញាក់​ផ្អើលមួយ ពោលគឺពាក់ព័ន្ធនឹង​ដំណើររួមជាមួយជម្រកបច្ចុប្បន្ន ហើយក៏ជាទីដែល​ជួយឱ្យ​នា​ង​មានកេរ្ដិ៍ឈ្មោះល្បី​ល្បាញ គឺផលិតកម្មថោន ។ តាមរយៈការឡាយវីដេអូនិយាយសំណេះសំណាលជាមួយបណ្ដាអ្នកគាំទ្រកាលពីពេលថ្មីៗ តារាចម្រៀងដ៏ស្រីពេញនិយមកញ្ញា ស៊ូ ស៊ីរីកា បានបង្ហើបឱ្យអ្នកគាំទ្រចាំអ៊ុត​ទាំងគ្នានៅ​ពេលឆាប់ៗខាងមុខនេះអំពីព័ត៌មានច្បាស់ការពាក់ព័ន្ធនឹងផលិតកម្ម ថោន ។ ការបង្ហាញ​តម្រុយរបស់ ស៊ូ ស៊ីរីការ គឺបានធ្វើឡើងខណៈដែលនាងកំពុងដំណើរ​កម្សាន្ដនៅ​ក្រៅ​ប្រទេស និងបន្ទាប់ពីមានសំណួរជាច្រើនថានាង បាន​ចាកចេញពីផលិតកម្ម ថោន ខណៈ​រយៈពេលប្រមាណ១ឆ្នាំចុងក្រោយនេះ ស៊ីរីកា...

|
Published On: August 16, 2022

ប្រគំតន្ត្រីម្តងត្រូវប្រើទឹកអស់ ៣០០តោន តារាចម្រៀង Psy រងការរិះគន់ខ្លាំង

កំពូលតារាចម្រៀងជាSuperstarប្រចាំវង់ឧស្សាហកម្មតន្ត្រីK-popរបស់ប្រទេសកូរ៉េខាងត្បូង លោក Psy បានទទួលរងការរិះគន់យ៉ាងក្រាស់ក្រែលចំពោះការប្រើប្រាស់ទឹករហូតដល់ទៅ៣០០តោន សម្រាប់ការប្រគំតន្ត្រីនៅកូរ៉េខាងត្បូងឆ្នាំ២០២២នេះ។ តារាចម្រៀងម្ចាស់បទ “Gangnam Style” កាលពីពេលកន្លងទៅប្រកាសនៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាមថា កម្មវិធីប្រគំតន្ត្រីដែលមានឈ្មោះថា “Summer Swag” ជាការប្រគំតន្ត្រីប្រើប្រាស់ការបាញ់ទឹកទៅលើអ្នកទស្សនាអំឡុងពេលរាំនិងចម្រៀង នឹងវិលត្រលប់មកវិញសារជាថ្មីនៅទីក្រុងសេអ៊ូល ដែលនេះជាលើកដំបូងហើយចាប់តាំងពីខកខានចាប់តាំងពីឆ្នាំ២០១៩។ ការប្រកាសពីការវិលត្រលប់នៃការប្រគំតន្ត្រីនេះ នាំមកនូវពាក្យរិះគន់យ៉ាងច្រើន ដោយមានការបារម្ភថា តារាចម្រៀងកំពុងខ្ជះខ្ជាយធនធានទឹកដ៏មានតម្លៃនៅពេលកូរ៉េខាងត្បូងប្រឈមនឹងគ្រោះរាំងស្ងួតអំឡុងពេលរដូវក្តៅ ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូងតែងតែលើកឡើងពីកង្វះខាតទឹកប្រើប្រាស់លើវិស័យឧស្សាហកម្មនិងកសិកម្ម។ នៅលើបណ្តាញធ្វីតធ័រមហាជនដែលប្រើប្រាស់បណ្តាញសង្គមមួយនេះលើកឡើងថា«ប្រសិនបើគ្រោះរាំងស្ងួតត្រូវប្រកាសឡើងនៅតំបន់ណាមួយក្នុងពិភពលោកនោះគ្មាននរណាម្នាក់គួរប្រើប្រាស់ទឹកច្រើនម្លឹងឡើយ»។ ចំណែកអ្នកខ្លះទៀតសរសេរថា «មិនមែនជារឿងរីករាយដែលអ្នកត្រូវបំពេញចិត្តអ្នកទស្សនារបស់អ្នកតាមបែបផែននេះឡើយ»។ អំឡុងពេលបង្ហាញវត្តមានក្នុងកម្មវិធីវិទ្យុក្នុងស្រុកមួយ...

|
Published On: August 16, 2022

ហង្ស ម៉ានីតា លេចធ្លោរលើបណ្ដាញសង្គមខណៈត្រៀមទៅប្រកួតលើឆាកអន្តរជាតិ

បេក្ខភាពបវរកញ្ញាចក្រវាល កញ្ញា ហង្ស ម៉ានីតា ត្រូវបានគេសង្កេតឃើញថា មានការគាំទ្រខ្លាំងជាងគេនៅទំព័របណ្ដាញសង្គម ក្នុងចំណោមបេក្ខភាពស្រីស្អាតមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដោយមានការចាប់អារម្មណ៍ខ្លាំងជាងគេ។ នៅលើបណ្ដាញសង្គម Instagram មានការបង្ហោះបេក្ខនារីត្រៀមចូលរួមប្រកួតកម្មវិធីសម្រស់ Miss Universe ឬបវរកញ្ញាចក្រវាលចំនួន៤៨នាក់ មកពី៤៨ប្រទេស ក្នុងនោះក៏មានបេក្ខភាពពីបណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ រួមទាំងកម្ពុជា។ គេបានកត់សម្គាល់ឃើញថា ម្ចាស់មកុដពីកម្ពុជា ហង្ស ម៉ានីតា ត្រូវបានមើលឃើញមានភាពលេខធ្លោរខ្លាំងក្នុងចំណោមសមាជិកអាស៊ាន ដែលបានចូលរួមដូចគ្នាដែរនោះ។ ដោយឡែកនៅពេលនេះ...

|
Published On: August 16, 2022

ស្លា.ប់តែបេះដូងតារាស្រី Anne Heche នៅលោត! សរីរាង្គត្រូវទុកបរិច្ចាគ

បេះដូងរបស់តារាស្រីអាមេរិកនាង Anne Heche ត្រូវរក្សាទុកអោយនៅលោត ដូច្នេះសរីរាង្គរបស់នាងអាចទុកបរិច្ចាគបាន ទោះជាតារាស្រីត្រូវបានប្រកាសថា ស្លាប់បាត់បង់ជីវិតទៅហើយដោយសារខួរក្បាលលែងដំណើរការ ព្រោះខួរក្បាលរបស់នាងបានរងរបួសធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ឆេះរថយន្ត កាលពីអំឡុងដើមខែសីហាកន្លងទៅ។ អ្នកតំណាងរបស់តារាស្រីរូបនេះលើកឡើងថា នៅពេលដែលតារាស្រីAnne អាយុ៥៣ឆ្នាំ ត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតនោះ ក្រុមវេជ្ជបណ្ឌិតនឹងពិនិត្យថាតើសរីរាង្គរបស់នាងពិតជាសមស្របជាមួយអ្នកទាំងឡាយដែលត្រូវការផ្លាស់ប្តូរជាចាំបាច់ដែរឬទេ។ ការបរិច្ចាគសរីរាង្គ ក៏ទំនងជាបំណងប្រាថ្នាដ៏យូរអង្វែងរបស់តារាស្រីរូបនេះផងដែរ។ លើសពីទេពកោសល្យសិល្បៈដែលនាងមាន តារាស្រីអាមេរិកនាង Anne Heche ត្រូវបានមនុស្សជុំវិញមើលឃើញថានាងជាមនុស្សចែករំលែកទឹកចិត្តល្អ និងភាពរីករាយ។ តារាស្រីអាមេរិកនាង Anne...

|
Published On: August 15, 2022

នាយចឺម ស្និទស្នាលជាមួយនារីម្នាក់ និងប្រាប់ថា ជាដៃគូថ្មី

តារាចម្រៀងលោក សុខ មេសា ហៅនាយ ចឺម បានបើកបង្ហាញវត្តមានរបស់នារីម្នាក់ ជាមួយនឹងភាពស្និទស្នាលដោយប្រាប់ថា ជាដៃគូថ្មី ស្របពេលដំណឹងប្រេះឆាជាមួយសង្សារចាស់អ្នកនាង សេខ សុខឃីម ទើបកើតមានឡើង។ តារាសម្តែងសាច់សខ្ចី សេង សុឃីម ដែលជាគូស្នេហ៍ពេញមុខរបស់នាយ ចឺម ហើយតែងបង្ហាញវត្តមានស្និទស្នាលជាមួយគ្នានាពេលកន្លងមក មួយរយៈចុងក្រោយនេះបានបង្ហោះសារប្លែកៗ បង្កើតនូវមន្ទិលសង្ស័យថា ចំណងស្នេហ៍របស់ពួកគេកំពុងតែរង្គោះរង្គើ ដោយភាគីខាងស្រីបានរុញនាយ ចឺម ទៅរកអ្នកទី៣ដែលកំពុងជ្រែកស្នេហ៍របស់ពួកគេនោះ។...

|
Published On: August 15, 2022

នៅសល់ជើងខ្លាំង៦រូបប៉ុណ្ណោះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកម្មវិធី Cambodian Idol

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤ វគ្គ Live Show សប្ដាហ៍ទី៥នៅយប់​មិញ​នេះ បានធ្វើឱ្យអ្នកទស្សនាកាន់តែព្រឺព្រួចអង្គុយស្ទើរ​លែងជាប់​កៅអី ជាពិសេសគឺនៅវិនាទីប្រកាសលទ្ធផលរបស់បេក្ខជនដែលអាចឡើងទៅកាន់វគ្គបន្ត និង​បេក្ខជនដែលត្រូវចាកចេញពីកម្មវិធី ។ ជាការពិតគ្រប់ការប្រកួតប្រជែងតែងតែមានឈ្នះ និងចាញ់ ជាក់ស្ដែងការ​ប្រឡង​ចម្រៀង​កម្មវិធី Cambodian Idol Season4 វគ្គ Live Show សប្ដាហ៍៥យប់មិញនេះ ​បេក្ខជនចំនួន៣រូប​ត្រូវបានចាក​ចេញពីកម្មវិធីទាំងសោកស្ដាយ ។...

|
Published On: August 15, 2022

តារាចម្រៀងកូរ៉េ IU ត្រឹម២០ខែ ផ្តល់ប្រាក់ឧបត្ថម្ភជួយសង្គមជាង ១លាន ៥សែនដុល្លារអាមេរិក

ចាប់តាំងពីបោះជំហានចូលក្នុងវិថីពិភពសិល្បៈនៅឆ្នាំ២០០៨ តារាសិល្បៈស្រីនាង IU បានក្តោបឱកាសការងារជាតារាសម្តែង និងជាតារាចម្រៀង។ ហើយក៏ចាប់តាំងពីពេលនោះផងដែរ តារាស្រីនាងIU ក៏មានវត្តមានយ៉ាងសកម្មក្នុងការចែកចាយឥទ្ធិពលវិជ្ជមាននិងស្មោះត្រង់ចិត្តល្អក្នុងនាមនាងជាតារាសិល្បៈមួយរូប តាមរយៈការឧបត្ថម្ភឥតឈប់ឈរទៅកាន់ទីកន្លែងទាំងឡាយដែលត្រូវការជំនួយជាចាំបាច់។ ការពិតអ្វីដែលអាចកត់សម្គាល់បាន តារាស្រីនាង IU បានឧបត្ថម្ភថវិកាច្រើនជាង២ពាន់លានវ៉ុន(ប្រាក់កូរ៉េ) ឬស្មើនិង១លាន៥សែន៤ម៉ឺនដុល្លារអាមេរិក នៅក្នុងរយៈពេលត្រឹមតែ២០ខែ(គឺរាប់ចាប់ពីខែមករាឆ្នាំ២០២១ ដល់ខែសីហាឆ្នាំ២០២២)។ តាមរយៈការឧបត្ថម្ភដ៏ច្រើនសន្ធឹកសន្ធាប់នេះ នាង IU បានឧបត្ថម្ភថវិការទៅអោយអង្គការជាច្រើនដែលជួយដល់ប្រជាជជនដែលត្រូវការជំនួយឧបត្ថម្ភជាចាំបាច់នៅប្រទេសកូរ៉េខាងត្បូង។ និងបានជួយជ្រោមជ្រែងនៅពេលស្រុកទេសមានគ្រាអាសន្នដោយបានឧបត្ថម្ភថវិកាចំនួន១០លានវ៉ុនជួយដល់ប្រជាជនរងគ្រោះដោយសារជំងឺកូវីដ១៩។ ហើយនៅឆ្នាំនេះ តារាចម្រៀង កូរ៉េIU...

|
Published On: August 15, 2022

ពេជ្រ សោភា ៖កាន់គ្រីស្ទាន២៥ឆ្នាំ ប្រាប់មូលហេតុធ្វើសប្បុរសធ័មមិនដែលចែកចាយលើបណ្ដាញសង្គម

ភ្នំពេញ៖ពេជ្រ សោភា ធ្លាប់បានធ្វើកម្មវិធីសប្បុរសធ័មជាច្រើនមកហើយដូចជាសាងសង់សាលារៀននៅតំបន់ដាច់ស្រយ៉ាល ,ជីកអណ្ដូងទឹក និងជីកស្រះដើម្បីឲ្យពលរដ្ឋបានប្រើប្រាស់ទឹកនៅតំបន់ជាប់ទល់ដែនវៀតណាមជាដើមដែលចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ តែនាងកម្រនឹងឃើញមានការចែកចាយនៅលើបណ្ដាញសង្គមដូចគេទៅវិញ។អ្វីដែលគូរឲ្យកត់សម្គាល់កាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២២ នេះសោភា បែជាលេចមុខនៅកម្មវិធីមួយដែលមានឈ្មោះថាសន្និបាតស្រី្ដគ្រីស្ទានខ្មែរដែលជាកម្មវិធីរបស់ព្រះវិហារជីវិតថ្មីភ្នំពេញ(គ្រីស្ទាន) ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ក្រុងភ្នំពេញ។នៅថ្ងៃនោះគេឃើញសោភា បានកាន់ជាមួយព្រះគម្ពីរប៊ីប និងបង្ហាញស្នាមញញឹមដែលមើលទៅនាងហាក់មានក្ដីសុខផ្លូវចិត្តខ្លាំងណាស់។ អ្នកយកព័តមានយើងបានសាកសួរពេជ្រ សោភា តាមទូរស័ព្ទរឿងនាងធ្វើសប្បុរសធ័មជាច្រើនលើកច្រើនសារតែមិនសូវបង្ហោះសកម្មភាពតាមបណ្ដាះសង្គម និងការលេចមុខក្នុងការសម្ពោធព្រះគម្ពីរប៊ីបហើយត្រូវបានតារាចម្រៀងល្បីល្បាញជាង១៧ឆ្នាំរូបនេះថាជីវិតនាងជាគ្រីស្ទបរិស័ទ(ប្រូតេស្ដង់)ពោពេញទៅដោយក្ដីស្រលាញ់ពិតប្រាកដ មិនទាមទារការតបស្នងអ្វីឡើយ។សោភា បន្ថែមថានាងបង្កើតក្ដីស្រលាញ់ព្រោះជាគ្រីស្ទាន ហើយនឹងជួយអ្នកខ្វះខាត អ្នកក្រ ដោយអត់ចង់បានសំណង។នាងថាដោយសារតែជាគ្រីស្ទាននេះហើយ ទើបក្ដីស្រលាញ់ល្អ ឬអាក្រក់...

|
Published On: August 15, 2022

Angelina Jolie ស្ទើរស្រក់ទឹកភ្នែកពេលជូនកូនចិញ្ចឹមស្រីZaharaចូលរៀនមហាវិទ្យាល័យ

កំពូលតារាស្រីប្រចាំពិភពហូលីវូត លោកស្រី Angelina Jolie ប្រឹងទប់ទឹកភ្នែកស្ទើរតែមិនជាប់នៅពេលលោកស្រីជូនកូនស្រីចិញ្ចឹមអាយុ១៧ឆ្នាំនាងZahara ចូលរៀននៅមហាវិទ្យាល័យសិល្បៈ Spelman College នៅទីក្រុងAtlanta នៃសហរដ្ឋអាមេរិកនៅថ្ងៃ១០សីហា។ តួឯកស្រីនៅក្នុងភាពយន្តរឿង Eternals រូបនេះ បានជូនកូនស្រីទៅមហាវិទ្យាល័យ នៅពេលកូនត្រៀមចាប់ផ្តើមឆ្នាំសិក្សាដំបូងនៅរដូវស្លឹកឈើជ្រុះ ហើយតារាស្រីJolie ត្រូវបានគេមើលឃើញថាលោកស្រីមានអារម្មណ៍ខ្សឹកខ្សួលនៅពេលលោកស្រីជជែកជាមួយនាយក និងនាយករងសាលា។ តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមអនឡាញ នៅពេលនាយកសាលាបានសួរលោកស្រីAngelina ថាមានអារម្មណ៍យ៉ាងណាដែរ ក្នុងនាមលោកស្រីជាអ្នកម្តាយម្នាក់របស់សិស្សមហាវិទ្យាល័យសិល្បៈSpelman ។ កំពូលតារាស្រីប្រចាំពិភពហូលីវូត...

|
Published On: August 13, 2022

បវរកញ្ញាចក្រវាលឆ្នាំ២០២១ថានាងខូចចិត្តច្រើនដង ហើយបច្ចុប្បន្នកំពុងជាប់ប ន្តឹង

បវរកញ្ញាចក្រវាលឆ្នាំ២០២១ នាង Harnaaz Sandhu នាពេលថ្មីៗនេះបានបើកបង្ហាញប្រាប់អំពីទុក្ខលំបាកដែលនាងប្រឈមក្រោយពីរាងកាយដ៏ស្រស់ស្អាតរបស់នាងប្រែក្លាយជាឡើងទម្ងន់ខ្លាំង។ នាង Harnaaz Sandhu ទទួលបានការបំពាក់មកុដបវរកញ្ញាចក្រវាលនៅប្រទេសអ៊ីស្រាអ៊ែល នៅខែធ្នូឆ្នាំមុន។ Harnaaz បានបញ្ចប់ភាពស្ងប់ស្ងាត់របស់នាងទៅលើការរិះគន់ទាំងឡាយទៅលើបញ្ហារាងកាយឡើងទម្ងន់ កាលពីខែមេសាកន្លងទៅហើយប្រាប់ថា នាងមានបញ្ហារោគហើមពោះ ដែលធ្វើអោយនាងមិនអាចទទួលទានម្សៅ ស្រូវ សាលី ហើយនិងអាហារជាច្រើនមុខផ្សេងទៀត។ ក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ Harnaaz បានប្រាប់ពីអារម្មណ៍របស់នាង ដែលទទួលរងការរិះគន់ពីមហាជនដែលថានាងធាត់លើសទម្ងន់។ នៅពេលនិយាយអំពីការរិះគន់ពីមហាជនពីបញ្ហានាងឡើងទម្ងន់បានប៉ះពាល់ដល់អារម្មណ៍របស់នាងយ៉ាងដូច្នេះថា« ខ្ញុំពិតជាខូចចិត្តខ្លាំងជាច្រើនដង។...

|
Published On: August 13, 2022
Previous Next