សិល្បៈកម្សាន្ត
ចៃដន្យណាស់! តារាប្រុសស្រីពីរដួងទទួលបានសមាជិកថ្មីក្នុងថ្ងៃតែមួយ
ជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកសិល្បៈ និងអ្នកគាំទ្រ ដោយនៅថ្ងៃទី១២ ខែកញ្ញាម្សិលមិញនេះ តារាប្រុសស្រីចំនួន២ដួងគឺតារាកំប្លែង វ៉ាន់ នីឡា និងតារាចម្រៀងលោក អាន គុណកូឡា បានប្រកាសស្វាគមន៍សមាជិកថ្មីក្នុងថ្ងៃតែមួយ ។ វាជារឿងដែលចៃដន្យណាស់ ដែលសិល្បករទាំងពីរដួងនេះទទួលបានសមាជិកថ្មីក្នុងថ្ងៃតែមួយបែបនេះ ។ ទី១. តារាកំប្លែង វ៉ាន់ នីឡា ក្រោយពីបានរៀបការយ៉ាងអធិកអធមនៅសណ្ឋាគារលំដាប់ផ្កាយ៥សុខាភ្នំពេញ តារាកំប្លែងសម្បូរវោហាស័ព្ទ វ៉ាន់ នីឡា ទទួលបានសមាជិកដំបូងម្នាក់ហើយកាលពីថ្ងៃទី១២...
សមត្ថកិច្ចឃាត់ខ្លួនស្រីស្អាតជាអ្នកជំនួញអនឡាញល្បីឈ្មោះម្នាក់
ពិតជាមានការភ្ញាក់ផ្អើលក្នុងពិភពជំនួញអនឡាញ ខណៈនៅថ្ងៃនេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញបានឃាត់ខ្លួន ស្ដ្រីជាអ្នកជំនួញអនឡាញល្បីឈ្មោះម្នាក់ក្រោយLiveនិយាយបរហារកេរ្ត៍អ្នកដទៃនាពេលកន្លងមក ។ នារីស្រស់ស្អាតរូបនោះ គឺជាថៅកែ និងជាម្ចាស់ក្រុមហ៊ុនលក់ផលិតឡេល្បីឈ្មោះក្នុងពិភពជំនួញអនឡាញម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និង ការញុះញង់ ឱ្យមានការរើសអើង។ យោងតាមមន្ត្រីនគរបាលបានឲ្យដឹងថា នារីរូបស្រស់ជាម្ចាស់ក្រុមហ៊ុនផលិតឡេនោះមានឈ្មោះថា ម៉ៅ លឹមហ៊ន់ ដែលជាម្ចាស់ និង ជាអគ្គនាយិកានៃក្រុមហ៊ុន Darling Skin Care Co.,Ltd...
កម្មវិធីទំនើបកម្មអាជីវកម្ម ePOS-GoDigital App បើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ម្ចាស់អាជីវកម្មតូចធំគួរតែមាន
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុ អ៊ីផូស ហ្គោឌីជីថល បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយដើម្បីសម្ពោធ និងដាក់ឱ្យប្រើប្រាស់កម្មវិធីទំនើបអាជីវកម្ម ePOS-GoDigital App ជាផ្លូវការនៅសណ្ឋាគារភ្នំពេញ ដែលមានម្ចាស់អាជីវកម្មចូលរួមប្រមាណជាង២០០នាក់ ។ លោកស្រី ព្រុំ សុភ័ក្រ្តា អគ្គនាយិកាក្រុមហ៊ុន អ៊ីផូស ហ្គោឌីជីថល បានមានប្រសាសន៍ថា ក្រុមហ៊ុន អ៊ីផូស ហ្គោឌីជីថល...
អបអរ! Kelvan Fox ឈ្នះពានពីកម្មវិធី Man Of The Globe 2022 នៅប្រទេសម៉ាឡេស៊ី
បុរសឯករបស់កម្ពុជាលោក Kelvan Fox បានឈ្នះពានលំដាប់អន្តរជាតិម្នាក់ទៀតហើយ ក្រោយចូលរួមការប្រកួតកម្មវិធី Man of the Globe 2022 នៅប្រទេសម៉ាឡេស៊ី ។ ពិតជាមិនគួរអោយជឿនោះទេ សម្រាប់តារាម៉ូដែលវ័យក្មេងរបស់កម្ពុជាលោក Kelvan Fox ដោយបានក្លាយជាម្ចាស់ពាន Man of the Globe 2022 នៅប្រទេស ម៉ាឡេស៊ី...
ស្ងាត់ៗ! តាប៊ុយ ប្រកាសចូល My TV វិញ
មានដំណឹងថាពិធីករល្បីឈ្មោះ VJ Taboi បានសម្រេចចិត្តដើរងាកទៅរកជម្រកចាស់វិញ គឺស្ថានីយ៍ទូរទស្សន៍ My Tv បន្ទាប់ពីរូបគេបានចាកចេញដោយមិនដឹងមូលហេតុច្បាស់លាស់ជាងមួយ១ឆ្នាំហើយនោះ ។ ដំណឹងនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅសុខៗស្រាប់តែពិធីកររូបនេះសម្រេចចិត្តបែបនេះទៅវិញ ។ ដោយកាលពីពេលថ្មីៗនេះ តាប៊ុយ បានបញ្ជាក់ឱ្យ តារាញូស៍ ដឹងច្បាស់ថា រូបគេនឹងត្រឡប់មកជួបជាមួយទស្សនិកជនជាថ្មីម្ដងទៀតនៅក្នុងកម្មវិធី «ពេញចិត្ត ឬអត់» របស់ស្ថានីយ៍ទូរទស្សន៍ My Tv បន្ទាប់ពីបានខកខានរយៈពេល១ឆ្នាំ...
ស្រណោះណាស់! លីម តិចម៉េង បានត្រឹមយកពានទៅបង្ហាញរូបថតអ្នកមានគុណលើវិថីសិល្បៈម្នាក់
ជាការពិតចំណុចមួយក្នុងចំណោមគុណសម្បត្តិទាំង៥របស់ លីម តិចម៉េង ដែលនាំឲ្យរូបគេទទួលបានភាពជោគជ័យនោះ គឺគុណធម៌ជីវិត និងកតញ្ញូចំពោះអ្នកដ៏មានគុណ ដែលមិនមែនសំដៅតែលើឪពុកម្ដាយនោះទេ។ ជាក់ស្ដែងម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី៤ រូបនេះ បានទៅសម្ដែងការដឹងគុណក្រៃលែងចំពោះអតីតតន្ត្រីករមួយរូប ដែលធ្លាប់មានគុណលើរូបគេ ដែលជាអ្នកត្រួសត្រាយផ្លូវសិល្បៈនាពេលកន្លងមក ដែលបច្ចុប្បន្នអ្នកមានគុណរូបនោះ នៅសល់តែរូបថត និងការចងចាំដក់ជាប់ក្នុងចិត្តរបស់ម្ចាស់ពានរូបនេះ។ បើគ្មានការត្រួសត្រាយផ្លូវនោះនោះទេ ក៏ លីម តិចម៉េង អាចនឹងពុំបានទទួលជោគជ័យដូចសព្វថ្ងៃនេះដែរ។ ម្យ៉ាងទៀត...
តារាភាពយន្តហូលីវូតអាយុ៤៧ឆ្នាំបញ្ចប់ស្នេហ៍និងមិត្តស្រីវ័យក្មេងអាយុ២៥ឆ្នាំ
តារាភាពយន្តហូលីវូតល្បីឈ្មោះលោក Leonardo DiCaprio ឬតួអង្គJackក្នុងភាពយន្តដ៏ល្បីល្បាញTitanic អាយុ៤៧ឆ្នាំ បានបញ្ចប់ទំនាក់ទំនងស្នេហ៍ជាមួយមិត្តស្រីវ័យក្មេងជាតារាបង្ហាញម៉ូតដ៏ស្រស់ស្អាតនាងCamila Morrone អាយុ២៥ឆ្នាំ ក្រោយស្នេហាខុសវ័យរបស់អ្នកទាំងពីរមានទំនាក់ទំនងនិងគ្នាមកអស់រយៈពេល៥ឆ្នាំ។ ពីសារព័ត៌មានអង់គ្លេសdailymailបានផ្សាយអោយដឹងថា ម្ចាស់ពានរង្វាន់Academy Award និងមិត្តស្រីជាតារាបង្ហាញម៉ូតដ៏ស្រស់ស្អាតបានបញ្ចប់ចំណងស្នេហ៍ស្ងាត់ៗនាដើមរដូវក្តៅឆ្នាំនេះ។ តាមដំណឹងដដែលបន្តថា ពួកគេទាំងពីរនាក់គ្មានអារម្មណ៍ល្អក់កករនិងគ្នាទេ ជាការបញ្ចប់ចំណងស្នេហ៍ទៅតាមពេលវេលា។ ចំពោះការបែកបាក់ចំណងស្នេហ៍ថ្មីនេះ តារាភាពយន្តហូលីវូតល្បីឈ្មោះលោក Leonardo DiCaprio ត្រូវបានកត់សម្គាល់ឃើញថា មិត្តស្រីរបស់លោកក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ មិត្តស្រីដែលលោកប្រកាសទំនាក់ទំនងជាសាធារណៈគ្មានមិត្តស្រីរូបណាម្នាក់របស់លោកមានអាយុលើស២៥ឆ្នាំឡើយ។ តារាភាពយន្តហូលីវូតក្តោបទ្រពសម្បត្តិ២៦២លានដុល្លារអាមេរិកគិតនៅត្រឹមឆ្នាំ២០២២...
តារាស្រីថៃនាងKwan Usamaneeស៊ាំទៅហើយនឹងងព័ត៌មានដែលថានាងស្លាប់
ជាដំណឹងដ៏ភ្ញាក់ផ្អើលអស់អ្នកសារព័ត៌មាន និងក្រុមអ្នកលេងបណ្តាញសង្គមអនឡាញ ហើយ ជាពាក្យចចាមអារ៉ាមដ៏អកុសលសម្រាប់តារាស្រីថៃនាង Kwan Usamanee កាលពីម្សិលមិញដែលថា តារាសម្តែងស្រីថៃវ័យក្មេងល្បីឈ្មោះ នាងKwan Usamanee ស្លាប់ដោយសារឆក់ចរន្តអគ្គីសនីពេលកំពុងថតភាពយន្ត។ ហើយដំណឹងនិងរូបភាពពីការចូលរួមចំណែករំលែកមរណៈទុក្ខក៏បានចែកចាយយ៉ាងព្រោងព្រាតពេញបណ្តាញសង្គមអនឡាញនៅទូទាំងប្រទេសថៃហើយក៏បាន ល្បីមកដល់ក្រុមអ្នកគាំទ្រកម្ពុជាយើងផងដែរ។ ប៉ុន្តែពាក្យចចាមអារ៉ាមដ៏រន្ធត់នេះ ត្រូវតារាស្រីថៃនាងKwan ក៏ចេញមុខមកបកស្រាយប្រាប់ក្រុមអ្នកគាំទ្រនាងយ៉ាងដូច្នេះថា «Kwan មិនភ្ញាក់ផ្អើលទេ នៅពេលមានព័ត៌មានបែបនេះពីKwan ព្រោះKwan ធ្លាប់ត្រូវល្បីបែបនេះមកឡើងស៊ាំទៅហើយ។ ជាដំណឹងក្លែងក្លាយដូចតែរាល់ដង។ Kwan នៅមានជីវិត...
ប៉ូគីមថេង សុតធីតា សម្រេចបំណងខ្លួនឯងហើយ ក្រោយរកឃើញអ្ននជំនួសដំណែង
បវរកញ្ញាកម្ពុជា Miss Grand Cambodia 2021 ប៉ូគីមថេង សុធីតា ពេលនេះនាងបានសម្រេចទៅបួសមួយរយៈពេលខ្លីបន្ទាប់ពីផ្ទេរមកុដទៅម្ចាស់ថ្មីរួចរាល់។ គេនៅចាំបានថា កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា ប៉ូគីមថេង សុតធីតា ដែលជាអតីត Miss Grand Cambodia 2021 បានប្រកាសថា រូបនាងនិងស្លៀកសពាក់ស ហួបអាហារបួស រយៈពេលមួយសប្តាហ៍ បន្ទាប់ពីផ្ទេរម្កុដទៅម្ចាស់ ថ្មីរួចរាល់...
ក្រៅពីម្ចាស់ពីពាន! មហាសដ្ឋីវ័យក្មេងម្នាក់កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម
នៅយប់នេះកម្មពិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian idol បានរកឃើញម្ចាស់ពានរដូវកាលទី៤ហើយគឺបានទៅលើបេក្ខជនមកពីខេត្តកំពង់ចាម លីម តិចម៉េង ។ ជ័យជម្នះរបស់បេក្ខជនរូបនេះត្រូវបានមហាជន សិល្បករសិល្បការិនីសាទរយ៉ាងខ្លាំង ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ទន្ទឹមនឹងការសាទរយ៉ាងច្រើនកុះករលើជ័យជម្នះរបស់កំលោះតូច លីម តិចម៉េង នោះ អ្នកប្រើប្រាស់បណ្ដាញសង្គមក៏ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើមហាសេដ្ឋីវ័យម្នាក់ដែលអង្គុយទស្សនាផ្ទាល់ក្នុងស្ទូឌីយោទូរទស្សន៏ហង្សមាស អ៊ីអន សែនសុខ នាយប់មិញនេះ ខណៈក៏មានការវែកញែកជាច្រើនចង់ដឹងពីសាវតា និងមុខមាត់ពិតថា...









