សិល្បៈកម្សាន្ត
ស្រណោះណាស់! លីម តិចម៉េង បានត្រឹមយកពានទៅបង្ហាញរូបថតអ្នកមានគុណលើវិថីសិល្បៈម្នាក់
ជាការពិតចំណុចមួយក្នុងចំណោមគុណសម្បត្តិទាំង៥របស់ លីម តិចម៉េង ដែលនាំឲ្យរូបគេទទួលបានភាពជោគជ័យនោះ គឺគុណធម៌ជីវិត និងកតញ្ញូចំពោះអ្នកដ៏មានគុណ ដែលមិនមែនសំដៅតែលើឪពុកម្ដាយនោះទេ។ ជាក់ស្ដែងម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី៤ រូបនេះ បានទៅសម្ដែងការដឹងគុណក្រៃលែងចំពោះអតីតតន្ត្រីករមួយរូប ដែលធ្លាប់មានគុណលើរូបគេ ដែលជាអ្នកត្រួសត្រាយផ្លូវសិល្បៈនាពេលកន្លងមក ដែលបច្ចុប្បន្នអ្នកមានគុណរូបនោះ នៅសល់តែរូបថត និងការចងចាំដក់ជាប់ក្នុងចិត្តរបស់ម្ចាស់ពានរូបនេះ។ បើគ្មានការត្រួសត្រាយផ្លូវនោះនោះទេ ក៏ លីម តិចម៉េង អាចនឹងពុំបានទទួលជោគជ័យដូចសព្វថ្ងៃនេះដែរ។ ម្យ៉ាងទៀត...
តារាភាពយន្តហូលីវូតអាយុ៤៧ឆ្នាំបញ្ចប់ស្នេហ៍និងមិត្តស្រីវ័យក្មេងអាយុ២៥ឆ្នាំ
តារាភាពយន្តហូលីវូតល្បីឈ្មោះលោក Leonardo DiCaprio ឬតួអង្គJackក្នុងភាពយន្តដ៏ល្បីល្បាញTitanic អាយុ៤៧ឆ្នាំ បានបញ្ចប់ទំនាក់ទំនងស្នេហ៍ជាមួយមិត្តស្រីវ័យក្មេងជាតារាបង្ហាញម៉ូតដ៏ស្រស់ស្អាតនាងCamila Morrone អាយុ២៥ឆ្នាំ ក្រោយស្នេហាខុសវ័យរបស់អ្នកទាំងពីរមានទំនាក់ទំនងនិងគ្នាមកអស់រយៈពេល៥ឆ្នាំ។ ពីសារព័ត៌មានអង់គ្លេសdailymailបានផ្សាយអោយដឹងថា ម្ចាស់ពានរង្វាន់Academy Award និងមិត្តស្រីជាតារាបង្ហាញម៉ូតដ៏ស្រស់ស្អាតបានបញ្ចប់ចំណងស្នេហ៍ស្ងាត់ៗនាដើមរដូវក្តៅឆ្នាំនេះ។ តាមដំណឹងដដែលបន្តថា ពួកគេទាំងពីរនាក់គ្មានអារម្មណ៍ល្អក់កករនិងគ្នាទេ ជាការបញ្ចប់ចំណងស្នេហ៍ទៅតាមពេលវេលា។ ចំពោះការបែកបាក់ចំណងស្នេហ៍ថ្មីនេះ តារាភាពយន្តហូលីវូតល្បីឈ្មោះលោក Leonardo DiCaprio ត្រូវបានកត់សម្គាល់ឃើញថា មិត្តស្រីរបស់លោកក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ មិត្តស្រីដែលលោកប្រកាសទំនាក់ទំនងជាសាធារណៈគ្មានមិត្តស្រីរូបណាម្នាក់របស់លោកមានអាយុលើស២៥ឆ្នាំឡើយ។ តារាភាពយន្តហូលីវូតក្តោបទ្រពសម្បត្តិ២៦២លានដុល្លារអាមេរិកគិតនៅត្រឹមឆ្នាំ២០២២...
តារាស្រីថៃនាងKwan Usamaneeស៊ាំទៅហើយនឹងងព័ត៌មានដែលថានាងស្លាប់
ជាដំណឹងដ៏ភ្ញាក់ផ្អើលអស់អ្នកសារព័ត៌មាន និងក្រុមអ្នកលេងបណ្តាញសង្គមអនឡាញ ហើយ ជាពាក្យចចាមអារ៉ាមដ៏អកុសលសម្រាប់តារាស្រីថៃនាង Kwan Usamanee កាលពីម្សិលមិញដែលថា តារាសម្តែងស្រីថៃវ័យក្មេងល្បីឈ្មោះ នាងKwan Usamanee ស្លាប់ដោយសារឆក់ចរន្តអគ្គីសនីពេលកំពុងថតភាពយន្ត។ ហើយដំណឹងនិងរូបភាពពីការចូលរួមចំណែករំលែកមរណៈទុក្ខក៏បានចែកចាយយ៉ាងព្រោងព្រាតពេញបណ្តាញសង្គមអនឡាញនៅទូទាំងប្រទេសថៃហើយក៏បាន ល្បីមកដល់ក្រុមអ្នកគាំទ្រកម្ពុជាយើងផងដែរ។ ប៉ុន្តែពាក្យចចាមអារ៉ាមដ៏រន្ធត់នេះ ត្រូវតារាស្រីថៃនាងKwan ក៏ចេញមុខមកបកស្រាយប្រាប់ក្រុមអ្នកគាំទ្រនាងយ៉ាងដូច្នេះថា «Kwan មិនភ្ញាក់ផ្អើលទេ នៅពេលមានព័ត៌មានបែបនេះពីKwan ព្រោះKwan ធ្លាប់ត្រូវល្បីបែបនេះមកឡើងស៊ាំទៅហើយ។ ជាដំណឹងក្លែងក្លាយដូចតែរាល់ដង។ Kwan នៅមានជីវិត...
ប៉ូគីមថេង សុតធីតា សម្រេចបំណងខ្លួនឯងហើយ ក្រោយរកឃើញអ្ននជំនួសដំណែង
បវរកញ្ញាកម្ពុជា Miss Grand Cambodia 2021 ប៉ូគីមថេង សុធីតា ពេលនេះនាងបានសម្រេចទៅបួសមួយរយៈពេលខ្លីបន្ទាប់ពីផ្ទេរមកុដទៅម្ចាស់ថ្មីរួចរាល់។ គេនៅចាំបានថា កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា ប៉ូគីមថេង សុតធីតា ដែលជាអតីត Miss Grand Cambodia 2021 បានប្រកាសថា រូបនាងនិងស្លៀកសពាក់ស ហួបអាហារបួស រយៈពេលមួយសប្តាហ៍ បន្ទាប់ពីផ្ទេរម្កុដទៅម្ចាស់ ថ្មីរួចរាល់...
ក្រៅពីម្ចាស់ពីពាន! មហាសដ្ឋីវ័យក្មេងម្នាក់កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម
នៅយប់នេះកម្មពិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian idol បានរកឃើញម្ចាស់ពានរដូវកាលទី៤ហើយគឺបានទៅលើបេក្ខជនមកពីខេត្តកំពង់ចាម លីម តិចម៉េង ។ ជ័យជម្នះរបស់បេក្ខជនរូបនេះត្រូវបានមហាជន សិល្បករសិល្បការិនីសាទរយ៉ាងខ្លាំង ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ទន្ទឹមនឹងការសាទរយ៉ាងច្រើនកុះករលើជ័យជម្នះរបស់កំលោះតូច លីម តិចម៉េង នោះ អ្នកប្រើប្រាស់បណ្ដាញសង្គមក៏ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើមហាសេដ្ឋីវ័យម្នាក់ដែលអង្គុយទស្សនាផ្ទាល់ក្នុងស្ទូឌីយោទូរទស្សន៏ហង្សមាស អ៊ីអន សែនសុខ នាយប់មិញនេះ ខណៈក៏មានការវែកញែកជាច្រើនចង់ដឹងពីសាវតា និងមុខមាត់ពិតថា...
ទីបំផុត! កម្មវិធី Miss Grand រកឃើញម្ចាស់កមុដតម្លៃ២៥ម៉ឺនដុល្លារហើយ
បន្ទាប់ពីមានរឿងរ៉ាវចម្រូងចម្រាស់ជាច្រើនអំពីបញ្ហាចេញម៉ូតសម្លៀកបំពាក់តំណាងជាតិរបស់បេក្ខភាពមួយចំនួន ទីបំផុតកម្មវិធីកញ្ញាដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ Miss Grnad Cambodia 2022 បានរកឃើញម្ចាស់លជយលាភីហើយ ដោយកមុដដែលតម្លៃ២៥ម៉ឺនដុល្លារនោះបានទៅលើបវរកញ្ញាមកពីខេត្តព្រះសីហនុកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ។ ជាកត់សម្គាល់ ចាប់តាំងពីថ្ងៃបើកបង្ហាញបេក្ខភាពទាំង៣៥រូបជាផ្លូវការ កញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ត្រូវបានគេសង្កេតឃើញថា គឺជាបេក្ខភាពដែលមានភាពលេចធោម្នាក់ ។ កញ្ញាដ៏មានកម្ពស់ចូលស្តង់ដារូបនេះត្រូវបានគេវិភាគថា ជាដៃគូប្រជែងជាមួយ កញ្ញាហង្ស សុរិយ៉ាន់ ដែលជាអ្នកមកប្រកួតលើឆាកជាមួយនាង...
តារាបាល់ទាត់ Neymar បង្ហាញចិត្តស្រឡាញ់បទចម្រៀង “Pink Venom” ក្រុម BLACKPINK
តារាបាល់ទាត់លំដាប់ពិភពលោក Neymar ឬមានឈ្មោះដើមពេញ Neymar da Silva Santos Júnior (កើតខែកុម្ភៈឆ្នាំ1992) បង្ហាញខ្លួនជាអ្នកគាំទ្រម្នាក់របស់បទចម្រៀង «Pink Venom» ដែលជាបទថ្មីបំផុតរបស់ក្រុមចម្រៀងនារីកូរ៉េBLACKPINK ជាបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ និងក្រុមអ្នកគាំទ្រចម្រៀងKpop។ កាលពីសប្តាហ៍កន្លងទៅ កីឡាករបាល់ទាត់ប្រេស៊ីល លោក Neymar បានប្រើប្រាស់បណ្តាញសង្គមអនឡាញ Twitter បង្ហាញក្តីស្រឡាញ់ពេញចិត្តរបស់លោកចំពោះបទចម្រៀង “Pink Venom,”...
តួអង្គរ៉ាំបូ ត្រូវភរិយាសុំលែងលះបញ្ចប់ចំណងស្នេហ៍២៥ឆ្នាំ
លោកស្រី Jennifer Flavin Stallone ភរិយាតារាភាពយន្តហូលីវូតលោក Sylvester Stallone ឬដែលមហាជនខ្មែរយើងស្គាល់ថាជាតួអង្គរ៉ាំបូ(Rambo) បានដាក់ពាក្យបណ្តឹងសុំលែងលះតារាភាពយន្តល្បីឈ្មោះរូបនេះ បញ្ចប់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេដែលមានរយៈពេលមក២៥ឆ្នាំ។ បណ្តឹងសុំលែងលះរបស់គូស្វាមីតារាសិល្បៈហូលីវូតរូបនេះ ត្រូវបានធ្វើឡើងនៅតុលាការ Florida នៃសហរដ្ឋអាមេរិក។ តាមពាក្យបណ្តឹងសុំលែងលះ លោកស្រី Jennifer Stallone បានស្នើសុំគ្រប់គ្រងផ្ទះនៅរដ្ឋFlorida និងសុំប្តូរឈ្មោះនាងទៅឈ្មោះដើមវិញ Jennifer Flavin រួមនិងបែងចែកទ្រព្យសម្បត្តិផ្សេងៗផងដែរ។ លោកស្រី...
អ្នកស្រី ទ្រី ដាណា ផ្ដល់ឱកាសដល់ ប៊ុត សីហា មុនគេ
ជាការពិតណាស់ មួយរយៈចុងក្រោយនេះ ម្ចាស់ជយលាភី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា តែងតែទទូចសុំឱកាសវិលចូលសិល្បៈវិញ បន្ទាប់ពីរូបគេមានការភ្ញាក់រលឹកហើយកែខ្លួនឡើងវិញ។ ជាមួយគ្នានោះរូបគេតែងទទួចសុំការអនុគ្រោះពីមហាជន និងងាកមកគាំទ្ររូបគេដូចកាលពីមុន។ ទោះបីជារូបគេបានទទួចជារឿយៗបែបនេះក្ដី ប៉ុន្តែកន្លងមកហាក់មិនទាន់មានផលិតកម្មណាអើពើចំពោះការដង្ហោយនោះឡើយសូម្បីផលិតកម្មហង្សមាស ដែលរូបគេធ្លាប់ជ្រកកោន។ ទើបតែពេលនេះ រូបគេមានឱកាសបានជូបស្ត្រីជាអ្នកជំនួញល្បីឈ្មោះ ទ្រី ដាណា ទំនងប្រហែលជាស្ពានអាចជួយឲ្យរូបគេសម្រេចបំណងបានក្នុងរូបភាពណាមួយជាក់ជាមិនខាន។ នៅលើបណ្ដាញសង្គម អ្នកស្រី ទ្រី...
ក្រុមហ៊ុនរៀបចំកម្មវិធីបវរកញ្ញាចក្រវាលប្រទេសវៀតណាម ត្រូវពិន័យដោយសារបញ្ហាសម្លៀកបំពាក់ស្តើង
អាជ្ញាធរទីក្រុងហូជីមីញ នៃប្រទេសវៀតណាម បានពិន័យដល់ក្រុមហ៊ុនរៀបចំការប្រកួតបវរកញ្ញាចក្រវាលវៀតណាម(Miss Universe Vietnam) ចំនួន៧០លានដុង ឬស្មើនិង($2,990)ដុល្លារអាមេរិក ដោយសារកម្មវិធីនេះបានអនុញាតិអោយគណៈកម្មាការម្នាក់នៅក្នុងកម្មវិធីដើរលើកម្រាលព្រំក្រហមពាក់អាវផាយយ៉ាងស្តើងដែលអាចមើលឃើញដល់ដើមទ្រូងរបស់នាង។ ក្រុមហ៊ុន Saigon Universe Joint Stock Company ដែលជាក្រុមហ៊ុនរៀបចំការប្រកួតបវរកញ្ញាចក្រវាលវៀតណាម(Miss Universe Vietnam) ត្រូវអាជ្ញាធរទីក្រុងហូជីមិញ ដាក់ទទួលពិន័យពាក់ព័ន្ធនិងការរៀបចំការប្រកួតបវរកញ្ញានិងតារាបង្ហាញម៉ូត ប្រើប្រាស់សំលៀកបំពាក់ ពាក្យសំដី សំឡេង រូបភាព ចលនា...