សិល្បៈកម្សាន្ត
នាង Kim Kardashian និងតារាភាពយន្ត Pete Davidson បែកគ្នាបញ្ចប់ចំណងស្នេហ៍៩ខែ
ចំណងស្នេហ៍នាង Kim Kardashian និងតារាភាពយន្ត តារាកំប្លែងអាមេរិក លោក Pete Davidson ត្រូវបានបញ្ចប់។ ទំនាក់ទំនងស្នេហាខុសវ័យរបស់គូស្នេហ៍គូនេះ ចាប់ផ្តើមឡើងនៅខែតុលាឆ្នាំ២០២១ ហើយទំនាក់ទំនងពួកគេទាំង២នាក់បានបញ្ចប់នៅសប្តាហ៍នេះ។ នេះបើតាមការអោយដឹងពីសារព័ត៌មានកំសាន្តបរទេសPEOPLE។ «មូលហេតុនៃការបញ្ចប់ចំណងស្នេហ៍នេះ ដោយសារពួកគេទាំងពីរនាក់មានការមមាញឹកការងារច្រើនខ្លាំង» នេះបើតាមប្រភពជិតស្និទ្ធប្រាប់សារព័ត៌មាន។ ប្រភពដដែលបន្តថា ពួកគេទាំងពីរនាក់ធ្វើដំណើរគ្រប់ពេល ហើយមានការពិបាកណាស់សម្រាប់ការថែរក្សាចំណងស្នេហ៍»។ សារព័ត៌មានកំសាន្តបរទេស E! News ចុះផ្សាយពីដំណឹងបែកបាក់ស្នេហាបុរសវ័យក្មេងអាយុ២៨ឆ្នាំ និងនារីចំណាស់នាងKardashian...
អបអរ! កញ្ញា សារី ស្រីពេជ្រ ស្ត្រីខ្មែរដំបូងឈ្នះមកុដកម្មវិធីអន្តរជាតិ Miss & Mister Petite Global 2022
នៅយប់មិញនេះប្រជាជនកម្ពុជាជាច្រើនបានសម្ដែងក្ដីរំភើបយ៉ាងខ្លាំង ក្រោយបេក្ខភាព សារី ស្រីពេជ្រ បវរកញ្ញាកម្ពុជាបានឈ្នះកមុដកម្មវិធីលំដាប់អន្តរជាតិ Miss & Mister Petite Global 2022 ដែលបានធ្វើឡើយនៅប្រទេស Malaysia ។ នេះអាចនិយាយបានថា ជាលើកដំបូងហើយៗក៏ជាប្រវត្ដិសាស្ដ្រនៅក្នុងកម្មវិធីបវរកញ្ញា កម្ពុជា ដែលបានឈ្នះមកុដលំដាប់អន្តរជាតិបែបនេះ ដោយកញ្ញា សារី ស្រីពេជ្រ ឬ Pich Mainavyta...
សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាលុបចោលលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនទាំងអស់ឈូសឆាយ និងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ
នៅមុននេះបន្តិច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យក្រុមហ៊ុនទាំងអស់បញ្ឈប់សកម្មភាពឈូសឆាយព្រៃឈើនៅតំបន់ភ្នំតាម៉ៅ និងតម្រូវឱ្យក្រុមហ៊ុនទាំងអស់ដាំកូនឈើឡើងវិញនៅលើដីដែលបានឈូសឆាយនោះ ។ ក្រៅពីនេះសម្ដេចក៏បានប្រកាសលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ដោយត្រូវរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម ។ ការប្រកាសរបស់សម្ដេចតេជោ ខាងលើនេះគឺបានធ្វើឡើង បន្ទាប់ពីមានសុំណូមពរជាច្រើនទៅកាន់រាជរដ្ឋាភិបាល ។ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាល...
តារាភាពយន្តកូរ៉េ Kim Seon-ho ត្រលប់មកវេទិកាសិល្បៈវិញក្រោយរឿងអាស្រូវស្ទើចប់អាជីព
បន្ទាប់ពីទទួលរងគ្រោះរឿងអាស្រូវដែលអាចអោយលោករលាយអស់អាជីពការងារ ហើយបន្ទាប់មកក៏បានរស់រួចខ្លួនវិញ នោះ តារាភាពយន្តកូរ៉េខាងត្បូង លោក Kim Seon-ho តួឯកក្នុងរឿង “Home Town Cha-Cha” បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រលប់មកពិភពសិល្បៈកំសាន្តកូរ៉េខាងត្បូងវិញ បន្ទាប់ឈប់សម្រាកពិវិស័យនេះអស់រយៈពេល៨ខែ។ ការវិលត្រលប់របស់តារាភាពយន្តដ៏មានទេពកោសល្យលោក Kim Seon-ho អាយុ៣៦ឆ្នាំរូបនេះ គឺវិលត្រលប់់មកវិញតាមរយៈការសម្តែងរឿងTouching the Void នៅលើឆាកល្ខោន។ នេះជាការវិលត្រលប់ជាថ្មីរបស់តារាភាពយន្តដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីលោក Kim Seon-ho...
ក្រុមអ្នកគាំទ្រសរសើរតារាចម្រៀង YoonA ក្រុម Girls’ Generation ស្រស់ស្អាតពេលឡើងទម្ងន់
សម្រាប់ឧស្សាហកម្មសិល្បៈភាពយន្ត មានការយកចិត្តទុកដាក់ខ្ពស់ទៅលើរូបរាង និងទម្ងន់ដងខ្លួនរបស់តារាសិល្បៈ ជាពិសេសកាន់តែតឹងតែងទៅទៀត ប្រសិនបើស្ថិតនៅក្នុងឧស្សាហកម្មសិល្បះកូរ៉េ K-pop ។ មហាជន តែងតែកត់ចំណាំទៅលើរូបរាង ការឡើងទម្ងន់ ស្រកទម្ងន់ និងការកែសម្ផស្សរបស់ក្រុមតារាសិល្បៈល្បីៗ ហើយតែងតែរិះគន់ឥតស្ទាក់ស្ទើរឥតសំចៃមាត់ឡើយ ទៅលើរូបរាងតារាសិល្បៈទាំងអស់នោះ។ ទាំងនេះហើយជាសម្ពាធមួយដែលតារា K-pop កូរ៉េ តែងតែរក្សាទម្ងន់រាងកាយ។ ទោះយ៉ាងណាក៏ដោយ ភាគច្រើនទៅហើយដែលការស្រកទម្ងន់របស់តារាសិល្បៈ ជាសញ្ញាណរឿងល្អសម្រាប់តារាសិល្បៈ ជាជាងការឡើងទម្ងន់។ ប៉ុន្តែកាលពីពេលកន្លងទៅ តារាចម្រៀងស្រីនាង...
សឿ សុធារ៉ា ប្រាប់ពីមូលហេតុនាំឲ្យគ្រួសារត្រូវបែកបាក់
តារាសម្ដែង សឿ សុធារ៉ា បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យគ្រួសាររបស់នាងត្រូវបែកបាក់ ពោលគឺកូនព្រាត់ឪពុក ប្រពន្ធព្រាត់ប្ដី គឺបណ្ដាលមកពីបញ្ហាលុយដុល្លារដែលបំផ្លាញគ្រួសារពួកគេឲ្យរលាយ។ តារាសម្តែងអ្នកនាង សឿ សុធារ៉ា អំឡុងមួយរយៈនេះហាក់មានរឿងរ៉ាវអាប់អួផ្ទួនៗគ្នាទាំងជីវិតស្នេហា និងរឿងរ៉ាវជំពាក់បំណុលគេជាដើម។ ប៉ុន្តែអ្វីដែលគេកាន់តែចាប់អារម្មណ៍ទៀតកាលពីប៉ុន្មានខែកន្លងមកនេះ គឺអ្នកនាង សឿ សុធារ៉ា បានប្រកាសចែកផ្លូវគ្នាជាមួយស្វាមីលោក សាពូន មីដាដា ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំ ដោយបន្សល់ទុកនូវចំណងដៃកូនពីរនាក់។ យ៉ាងណាក្រោយតែពីបានចែកផ្លូវគ្នាជាមួយស្វាមីបានរយៈស្រាប់តែពេលនេះ អ្នកនាង...
ហេតុផលមួយតារាស្រីហុងកុងនាង Ada Choi ប្រាប់
នាង Ada Choi តារាស្រីល្បីឈ្មោះប្រចាំទឹកដីទីក្រុងហុងកុងដែលធំធាត់ពេញវ័យឡើងក្រោមការចិញ្ចឹមបីបាច់ពីអ្នកម្តាយរបស់នាងជាកំពូលអ្នកញៀនល្បែងអត់មិនបាន បានបង្ហើបប្រាប់ពីដំណើរជីវិតកន្លងទៅអំឡុងពេលនាងធំដឹងក្តីក្នុងកិច្ចសម្ភាសន៍មួយថា «នាងត្រូវធ្វើកិច្ចការងារផ្ទះគ្រប់មុខសព្វបែបសព្វយ៉ាងកាលពីពេលនាងនៅវ័យក្មេង»។ ឳពុកម្តាយរបស់នាងបានលែងលះគ្នានៅពេលនាងមានអាយុ៥ឆ្នាំ។ ដោយសារតែធ្វើការងារផ្ទះសម្បែងច្រើនលើសលុបដូច្នេះហើយទើបនាងចាប់យកឱកាសចូលរួមប្រកួតក្នុងកម្មវិធីបង្ហាញម៉ូតរបស់ទូរទស្សន៍ TVB នៅពេលនាងមានអាយុ១៥ឆ្នាំ ដោយនាងសង្ឃឹមថា នាងនឹងបានសម្រាកឈប់ធ្វើការងារផ្ទះអំឡុងពេលនាងប្រកួត។ ប៉ុន្តែជារឿងដ៏ក្រៀមក្រំសម្រាប់តារាស្រីហុងកុងរូបនេះ ពេលវេលាប្រកួតមិនបន្តរហូតឡើយ។ នៅយប់ដែលការប្រកាសលទ្ធផលប្រកួត បានបញ្ចប់, ក្រុមគ្រួសាររបស់នាងបានប្រាប់នាងអោយវិលត្រលប់ទៅធ្វើកិច្ចការងារផ្ទះដូចដើមវិញ នៅថ្ងៃបន្ទាប់»។ តារាស្រីវ័យ៤៨ឆ្នាំ បាននិយាយថា រំលឹកឡើងវិញពីពេលវេលាកាលណោះ នាងមានអារម្មណ៍ថានាងដូចជាCinderella យ៉ាងចឹង ដែលអ្វីៗត្រូវវិលត្រលប់ទៅរកសភាពដើមវិញនៅពេលនាឡិកាវាយម៉ោង១២។...
ឈិន រតនៈ រំលឹកអតីតកាលជម្នះពាក្យចំអក និងការមាក់ងាយទម្រាំមានថ្ងៃនេះ
កាលពីពេលថ្មីៗកន្លងទៅនេះ អតីតបេក្ខនារីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលពី២កញ្ញា ឈិន រតនៈ បានទម្លាយនូវរូបភាព២សន្លឹកដែលភ្ជាប់គ្នារវាងអតីតកាលពីក្មេង និងរូបភាពក្នុងពេលបច្ចុប្បន្ន ។ ការភ្ជាប់រូបភាពនោះ រតនៈ បានលើកឡើងថា មានពេលខ្លះនាងស្ទើរតែមិនស្មានថាខ្លួននាងអាចធ្វើបានដូចជាពេលបច្ចុប្បន្ន ពោលព្រោះកាលពីក្មេងនាងត្រឹមជាក្មេងស្រីម្នាក់ដែលមានរូបឆោមមិនសូវល្អ និងធ្លាប់ត្រូវបានគេចំសើចអក បង្អាប់មើលងាយជាច្រើន ព្រោះតែមានក្ដីស្រម៉ៃចង់ក្លាយជាអ្នកចម្រៀង ។ ប៉ុន្តែបើទោះជាយ៉ាងណា នាងមិនដែលបោះបង់ចោលការតស៊ូឡើយ ហើយពេលនេះនាងស្ទើរតែមិនជឿថា នាងពិតជាអាចធ្វើបាន...
Ruby Lin គ្មានបំណងចូលសិល្បៈប៉ុន្តែបច្ចុប្បន្នជាផលិតករនិងជាតួធំក្នុងវង់សិល្បៈកោះតៃវ៉ាន់
មានឈ្មោះដើមពេញ Ruby Lin Xinru ឬហៅថា Ruby Lin នាងគឺជាតារាស្រីដែនកោះតៃវ៉ាន់ដ៏ស្រស់ស្អាតម្នាក់ជោគជ័យទាំងព្រម ទាំងរឿងការងារ និងស្នេហា។ នាងជាតារាស្រីមួយរូបដែលបានបង្កើតប្រវត្តិសាស្ត្រនៅក្នុងពិភពវង់សិល្បៈតៃវ៉ាន់ មានទាំងងារជាតារាស្រីស្រស់ស្អាតពោរពេញទៅដោយសមត្ថភាពនិងទេពកោសល្យ និងជាផលិតករភាពយន្ត និងរឿងភាគមួយស្ត្រីមួយរូបប្រចាំកោះតៃវ៉ាន់។អ្វីដែលគួរជាទីកត់សម្គាល់សម្រាប់តារាស្រីឈានមុនរូបនេះ នាងជាតារាសិល្បៈម្នាក់ដែលបន្តពង្រឹងសមត្ថភាពឥតឈប់ឈរ ទោះមានវ័យជ្រេរក៏ដោយ។ ដើមឡើយតារាស្រីដែលមានទេពកោសល្យចម្រុះសម្បូរបែបទាំងផ្នែកសម្តែង និងផ្នែកចម្រៀង បង្ហាញម៉ូត និងដឹកនាំរឿងរូបនេះ គ្មានបំណងនឹងចូលប្រឡូកក្នុងវិស័យសិល្បៈនោះឡើយ ហើយនាងចង់ទៅបន្តការសិក្សារបស់នាងនៅប្រទេសអង់គ្លេសឯណោះទេ ប៉ុន្តែនាងបានឈានជើងចូលការងារផ្នែកបង្ហាញម៉ូតជាការងារក្រៅម៉ោង នៅអាយុ១៧ឆ្នាំ។...
តាមមិនទាន់! សុខៗ ពូចក់ ងាកសុំទោសប្រពន្ធ ទ្រិញ ផល្លា វិញ
រឿងរ៉ាវវិវាទរវាងអ្នកអត្ថាធិបាយបាល់ទាត់ល្បីឈ្មោះលោក ជឿន ប៊ុនចក់ ឬAdmin ជីងចក់ ជាមួយអតីតភរិយាអ្នកនាង ទ្រិញ ផល្លា បានស្ងប់ស្ងាត់ទៅមួយរយៈហើយ ក្រោយពីបានជុំនុំជម្រះគ្នាយ៉ាងតានតឹងបំផុត ។ យ៉ាងណាក្រោយរក្សាភាពស្ងប់ស្ងាត់បានមួយរយៈពេលខ្លីនោះ ស្រាប់តែយប់មិញនេះរឿងរ៉ាវអតីតប្ដីប្រពន្ធមួយគូខាងលើ ស្រាប់តែមានការរង្គោះរង្គើនៅលើបណ្ដាញសង្គមជាថ្មីម្ដងទៀត ក្រោយអេដមីន ជីងចក់ បង្ហោះសារមួយសុំទោសអតីតភរិយាគឺអ្នកនាង ទ្រិញ ផល្លា ដោយលោក ជីងចក់ បានអះអាងថា កន្លងមកជាកំហុសរបស់ខ្លួនដែលបានទុកប្រពន្ធចោល ។...