សិល្បៈកម្សាន្ត
បងប្អូនខ្មែររស់នៅកូរ៉េដឹងតែសប្បាយហើយ! ក្រសួងការងារ ស្ថានទូតខ្មែរនៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA នាំតារាល្បីប្រគុំតន្ត្រីឆាប់ៗនេះ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បងប្អូនខ្មែរ នៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត បានសហការគ្នារៀបចំការប្រគុំតន្ត្រីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ដើម្បីអបអរសាទរក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនបងប្អូនខ្មែរដែលរស់នៅទីនោះ ។ តារាចម្រៀងល្បីៗដែលត្រូវចូលរួមមាន កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra មានកញ្ញា តន់ ចន្ទសីម៉ា លោក ខេម លោក Tempo...
ប្ដីប្រពន្ធ ឱក សុគន្ធកញ្ញា ហោះទៅអូស្រ្តាលីជួបអ្នកមានគុណ
តារាចម្រៀង ឱក សុគន្ធកញ្ញា បានហោះទៅដល់ប្រទេស អូស្រ្តាលី ហើយកាលពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ ដើម្បីទៅជួបជុំ អ្នកម្តាយនិងសាច់ញាតិរបស់ខ្លួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បន្ទាប់ពីខកខានក្នុងការជួបជុំក្រុមគ្រូសា អស់ពេលជាច្រើនឆ្នាំ។ តាមរយៈវិដេអូរបស់ អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានបង្ហោះវនៅលើបណ្តាញសង្គមម្សិលមិលមិញនេះ គឺអ្នកនាង និងស្វាមី ព្រមជាកូនប្រុសជាស្រលាញ់របស់នាង...
សប្បាយទៀតហើយអ្នកខេត្តព្រះសីហនុ ដួង វីរៈសិទ្ធ នឹងទៅអង្រួនឆាក «អត់ខ្វល់ Pub» ចុងសប្ដាហ៍នេះ
តារាចម្រៀងសំឡេងស្រទន់ដ៏ពេញនិយមលោក ដួង វីរៈសិដ្ឋ បានប្រកាសដំណឹងដ៏ចាប់អារម្មណ៍មួយពិសេសសម្រាប់អ្នកដែលរស់នៅក្រុងព្រះសីហនុ ដោយលោកនឹងទៅបង្កភាពសប្បាយរីករាយនៅទីនោះនាថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ នៅក្នុងកម្មវិធីរបស់ស្រាបៀកម្ពុជា Premium draft beer ។ តាមការបញ្ជាក់លោក ដួង វីរៈសិទ្ធ បានឱ្យដឹងថា វត្តមានរបស់លោកនៅខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើងនៅ”អត់ខ្វល់ Pub” ដែលមានទីតាំងនៅផ្លូវ៨០៦ ផ្លូវផ្ទះតាឆេ អូ១ សង្កាត់អូ៤ ក្រុងព្រះសីហនុ។ នៅក្នុងកម្មវិធី ដែលរៀបចំឡើងដោយ...
សួស វីហ្សា បារម្ភខ្លាំងក្រោយបញ្ហាបំពង់កអូសបន្លាយពេលយូរ
អ្នកគាំទ្រតារាចម្រៀង សួស វីហ្សា មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីតារាស្រីរូបនេះ ប្រកាសពីបញ្ហាសុខភាពបំពង់កធ្ងន់ធ្ងរ ដែលអូសបន្លាយជិត១ឆ្នាំទៅហើយតែមិនទាន់ជាសះស្បើយ ។ បញ្ហានេះបានធ្វើឱ្យនាងត្រូវផ្អាកនិយាយខ្លាំង និងជាពិសេសខកខានលើអាជីពយ៉ាងយូរ ។ តារាចម្រៀង សួស វីហ្សា បានប្រាប់ទៅកាន់អ្នកគាំទ្រថា នាងចាប់ផ្តើមមានសំឡេងស្អក និយាយចេញតែខ្យល់ បាត់សំឡេងដើម ដោយសារនាងបានប្រើបា្រស់សំឡេងជ្រុលរហូតខូចបំពង់សំឡេង ហើយគ្រូពេទ្យណែនាំឱ្យផ្អាកនិយាយខ្លាំង និងច្រៀងជាបន្ទាន់ដើម្បីថែសុខភាពបំពង់កនេះឱ្យបានដូចដើមឡើងវិញ ។ ប៉ុន្តែរយៈពេលជិត១មួយហើយ បញ្ហាបំពង់ករបស់...
ការតស៊ូងើបឡើងវិញរបស់ ប៊ុត សីហា សូម្បីសម្ដេចតេជោ ហ៊ុន សែន ក៏ពោលសរសើរលើកទឹកចិត្តដែរ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានពោលសរសើរចំពោះការបកស្រាយចម្រៀងរបស់ម្ចាសពាន The Voice Cambodia ប៊ុត សីហា ថាពិតជាមានន័យណាស់ ហើយសម្ដេចបានលើកទឹកចិត្តចំពោះម្ចាស់ពានរូបនេះ ដែលហ៊ានងើបឈរឡើងវិញដោយខ្លួនឯង ក្រោយផុងខ្លួនសេពគ្រឿងញៀន ។ នៅថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ ម្ចាស់ពាន The Voice Cambodia រដូវកាលទី១លោក ប៊ុត សីហា...
ចៃដន្យណាស់! តារាប្រុសស្រីពីរដួងទទួលបានសមាជិកថ្មីក្នុងថ្ងៃតែមួយ
ជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកសិល្បៈ និងអ្នកគាំទ្រ ដោយនៅថ្ងៃទី១២ ខែកញ្ញាម្សិលមិញនេះ តារាប្រុសស្រីចំនួន២ដួងគឺតារាកំប្លែង វ៉ាន់ នីឡា និងតារាចម្រៀងលោក អាន គុណកូឡា បានប្រកាសស្វាគមន៍សមាជិកថ្មីក្នុងថ្ងៃតែមួយ ។ វាជារឿងដែលចៃដន្យណាស់ ដែលសិល្បករទាំងពីរដួងនេះទទួលបានសមាជិកថ្មីក្នុងថ្ងៃតែមួយបែបនេះ ។ ទី១. តារាកំប្លែង វ៉ាន់ នីឡា ក្រោយពីបានរៀបការយ៉ាងអធិកអធមនៅសណ្ឋាគារលំដាប់ផ្កាយ៥សុខាភ្នំពេញ តារាកំប្លែងសម្បូរវោហាស័ព្ទ វ៉ាន់ នីឡា ទទួលបានសមាជិកដំបូងម្នាក់ហើយកាលពីថ្ងៃទី១២...
សមត្ថកិច្ចឃាត់ខ្លួនស្រីស្អាតជាអ្នកជំនួញអនឡាញល្បីឈ្មោះម្នាក់
ពិតជាមានការភ្ញាក់ផ្អើលក្នុងពិភពជំនួញអនឡាញ ខណៈនៅថ្ងៃនេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញបានឃាត់ខ្លួន ស្ដ្រីជាអ្នកជំនួញអនឡាញល្បីឈ្មោះម្នាក់ក្រោយLiveនិយាយបរហារកេរ្ត៍អ្នកដទៃនាពេលកន្លងមក ។ នារីស្រស់ស្អាតរូបនោះ គឺជាថៅកែ និងជាម្ចាស់ក្រុមហ៊ុនលក់ផលិតឡេល្បីឈ្មោះក្នុងពិភពជំនួញអនឡាញម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និង ការញុះញង់ ឱ្យមានការរើសអើង។ យោងតាមមន្ត្រីនគរបាលបានឲ្យដឹងថា នារីរូបស្រស់ជាម្ចាស់ក្រុមហ៊ុនផលិតឡេនោះមានឈ្មោះថា ម៉ៅ លឹមហ៊ន់ ដែលជាម្ចាស់ និង ជាអគ្គនាយិកានៃក្រុមហ៊ុន Darling Skin Care Co.,Ltd...
កម្មវិធីទំនើបកម្មអាជីវកម្ម ePOS-GoDigital App បើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ម្ចាស់អាជីវកម្មតូចធំគួរតែមាន
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុ អ៊ីផូស ហ្គោឌីជីថល បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយដើម្បីសម្ពោធ និងដាក់ឱ្យប្រើប្រាស់កម្មវិធីទំនើបអាជីវកម្ម ePOS-GoDigital App ជាផ្លូវការនៅសណ្ឋាគារភ្នំពេញ ដែលមានម្ចាស់អាជីវកម្មចូលរួមប្រមាណជាង២០០នាក់ ។ លោកស្រី ព្រុំ សុភ័ក្រ្តា អគ្គនាយិកាក្រុមហ៊ុន អ៊ីផូស ហ្គោឌីជីថល បានមានប្រសាសន៍ថា ក្រុមហ៊ុន អ៊ីផូស ហ្គោឌីជីថល...
អបអរ! Kelvan Fox ឈ្នះពានពីកម្មវិធី Man Of The Globe 2022 នៅប្រទេសម៉ាឡេស៊ី
បុរសឯករបស់កម្ពុជាលោក Kelvan Fox បានឈ្នះពានលំដាប់អន្តរជាតិម្នាក់ទៀតហើយ ក្រោយចូលរួមការប្រកួតកម្មវិធី Man of the Globe 2022 នៅប្រទេសម៉ាឡេស៊ី ។ ពិតជាមិនគួរអោយជឿនោះទេ សម្រាប់តារាម៉ូដែលវ័យក្មេងរបស់កម្ពុជាលោក Kelvan Fox ដោយបានក្លាយជាម្ចាស់ពាន Man of the Globe 2022 នៅប្រទេស ម៉ាឡេស៊ី...
ស្ងាត់ៗ! តាប៊ុយ ប្រកាសចូល My TV វិញ
មានដំណឹងថាពិធីករល្បីឈ្មោះ VJ Taboi បានសម្រេចចិត្តដើរងាកទៅរកជម្រកចាស់វិញ គឺស្ថានីយ៍ទូរទស្សន៍ My Tv បន្ទាប់ពីរូបគេបានចាកចេញដោយមិនដឹងមូលហេតុច្បាស់លាស់ជាងមួយ១ឆ្នាំហើយនោះ ។ ដំណឹងនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅសុខៗស្រាប់តែពិធីកររូបនេះសម្រេចចិត្តបែបនេះទៅវិញ ។ ដោយកាលពីពេលថ្មីៗនេះ តាប៊ុយ បានបញ្ជាក់ឱ្យ តារាញូស៍ ដឹងច្បាស់ថា រូបគេនឹងត្រឡប់មកជួបជាមួយទស្សនិកជនជាថ្មីម្ដងទៀតនៅក្នុងកម្មវិធី «ពេញចិត្ត ឬអត់» របស់ស្ថានីយ៍ទូរទស្សន៍ My Tv បន្ទាប់ពីបានខកខានរយៈពេល១ឆ្នាំ...