មិនលាក់បាំង! ទីបំផុត ទ្រីញ ផល្លា ប្រាប់ពីទំនាក់ទំនងជាមួយ​បុរស​ស្បែក​ខ្មៅ​ហើយ

ប៉ុន្មានថ្ងៃមកនេះនៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមាន​ការ​ទម្លាយវីដេអូស្និតស្នាលមួយរវាងអ្នកនាង ទ្រីញ ផល្លា និងបុរសជនជាតិស្បែកខ្មៅម្នាក់​ ធ្វើ​ឱ្យមានមន្ទិលសង្ស័យជាច្រើនថា អ្នកមេម៉ាយកូនមួយរូបនេះទំនងកំពុងបង្កាត់ភ្លើងស្នេហ៍​ថ្មីជាមួយនឹងបុរសស្បែកខ្មៅខាងលើ ក្រោយមានរឿងចម្រូងចម្រាស់ចែក​ផ្លូវគ្នាពី​អែតមីន ជីងចក់ ។

យ៉ាងណាក្រោយវីដេអូត្រូវបានបង្ហោះ និងមានមតិជាច្រើនបានលើកឡើងក្នុងន័យ​ចំអក​មួយចំនួនផង អ្នក​នាង ទ្រីញ ផល្លា ក៏​បានចេញមុខបញ្ជាក់លម្អិត ដែលមានអត្ថន័យ​ខ្លឹម​សារផ្ទុយ​ស្រឡះ​ពីការ​លើក​ឡើងរបស់មហាជនទាំងស្រុង ពោលគឺអ្នក​លក់​អនឡាញ​ល្បី​ឈ្មោះ​រូបនេះ​បាន​អះអាងថា រូប​ភាពស្និតស្នាលរវាងខ្លួន និងបុរសជន​ជាតិ​ស្បែកខ្មៅខាង​លើគឺគ្រាន់តែជា​ទំនាក់​ទំនង​ជាមិត្ត​ភ័ក្ដប៉ុណ្ណោះ មិនមែនក្នុងន័យ​អ្វីផ្សេងដែល​មតិមួយ​ចំនួន​នោះឡើយ ។

ថ្លែងប្រាប់តាមបណ្ដាញតេឡេក្រាមអ្នកនាង ទ្រីញ ផល្លា និយាយថា បុរស​ស្បែក​ខ្មៅ​នោះ គឺជាឌីជេនៅក្នុងក្លឹបកម្សាន្ដមួយកន្លែង ខណៈទំនាក់ទំនងរបស់​អ្នកនាងគឺ​ក្នុងលក្ខណៈ​ជា​មិត្តភ័ក្ដជិតស្និតមិនមានទំនាក់ទំនងអ្វីផ្សេងទេ ហើយការទៅលេងកម្សាន្ដ​នៅ​យប់​នោះ​ក៏​មិនមែនតែអ្នកនាងម្នាក់ដែរ គឺមានអ្នកជិតស្និតជាច្រើននាក់ក្នុងនោះ​ក៏មាន​តារាល្បីៗ​មួយ​ចំនួនផងដែរ ។

ជាមួយគ្នានោះអ្នកនាង ទ្រីញ ផល្លា ក៏បញ្ជាក់ដែរថា រូប​ភាព​ស្និត​ស្នាល​នោះពួក​គេទាំង​ពីរ​គ្មានបំណងអ្វីទេ ក្រៅអំពីការលេងសើចសប្បាយ ។ ក្រៅពីនោះ ទ្រីញ ផល្លា ក៏​បាន​បញ្ជាក់​ជាថ្មី​នៅលើហ្វេសប៊ុក​ និងបានសុំទោសទៅកាន់មហាជន​ចំពោះ​វីដេអូ​​មួយ​នោះ ។

សូមបញ្ជាក់ថា ក្រោយមានរឿងរ៉ាវចម្រូងចម្រាស់ចែកផ្លូវ​គ្នាពីអតីតស្វាមី ពូចក់ ស្រីស្អាត ទ្រីញ ផល្លា មិនទាន់បង្ហាញទំនាក់​ទំនង​ផ្លូវការជាមួយបុរសណាផ្សេងទៀតឡើយ ខណៈ​មួយរយៈចុងក្រោយនេះគេសង្កេតឃើញអ្នកមេម៉ាយកូនរូបនេះ ផ្ដោត​សំខាន់ទៅលើ​ការកែ​សម្ផស្សយ៉ាងខ្លាំង ។ ជាក់ស្ដែងមុនផ្ទុះវីដេអូស្និតស្នាលជាមួយបុរសស្បែកខ្មៅ ទ្រីញ ផល្លា បានជិះយន្ដហោះ​ទៅវះ​កាត់​ផ្ទៃមុខដល់ប្រទេសវៀតណាម ៕

Leave a Reply

Your email address will not be published. Required fields are marked *