ប្រពៃណាស់! តារាសម្ដែង ចាន់ស៊ី ស៊ីណាវ៉ាត្រា ឆ្លៀតចែកទានជូនតា​ស៊ីក្លូ ខណៈ​ត្រៀមខ្លួនចូលវិស័យសិល្បៈ​វិញ   

តារាសម្ដែងលោក ចាន់ស៊ី ស៊ី​ណាវ៉ាត្រា បានយកអាហារចែក​ជូនតាៗស៊ីក្លូជាច្រើន​នាក់​នៅ​ម្ដុំវត្តឧណ្ណាឡោមកាលពីយប់មិញ ។ ទង្វើនេះបាន​ធ្វើ​ឱ្យ​មហាជនជាច្រើ​ន​ពោល​សរសើរ ដ្បិតបើ​ទោះ​ជាស្ថានភាព​របស់​លោក​នៅពេលនេះហាក់មិនដូចពីមុនក្ដី តែ​លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា មានចិត្តចែករំលែកសទ្ធាបន្តិចបន្តួចរបស់ខ្លួនជូនដល់​តាៗ​ស៊ីក្លូ ។

លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា មួយរយៈចុងក្រោយនេះត្រូវបានគេសង្កេតឃើញថា មិនសូវ​សកម្មលើអាជីពសិល្បៈឡើយ ។ ប៉ុន្តែស្របពេលកំពុងស្ងប់ស្ងាត់នេះតារាសម្ដែងរូបនេះ​ស្រាប់តែបង្ហាញខ្លួនជាមួយសកម្មភាពមនុស្សធម៌ ដោយបានយកទានទៅចែកជូនលោក​តាស៊ីក្លូ​​ជាច្រើននាក់នៅម្ដុំវត្តឧណ្ណាឡោមកាលពីយប់មិញ ដែលធ្វើឱ្យមានការ​សរសើរ​យ៉ាងខ្លាំង ។

ថ្លែងនៅលើបណ្ដាញសង្គមតារាសម្ដែងលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា បាននិយាយថា សទ្ធា​បន្តិចបន្តួចរបស់ខ្លួនមានចំពោះលោកតាស៊ីក្លូនោះគឺនៅពេលដែលលោកបានបញ្ចប់ពីការងារ ហើយទង្វើមនុស្សធម៌នោះបានធ្វើឱ្យលោកមានអារម្មណ៍សប្បាយរីករាយជាខ្លាំង បន្ទាប់ពីបានឃើញស្នាមញញឹមរបស់លោកតាស៊ីក្លូ ។ លោកនិយាយថា «ចេញពីថតភ្លាម​ក៏មានរបស់បន្តិចបន្តូចមកចែករំលែកឱ្យលោកតាស៊ីក្លូនៅម្តុំវត្តឧណ្ណាឡោម ដូចជា​នំបុ័ង​នឹងទឹកសុទ្ធជូនគាត់ពិសា ពិតជាមានអារម្មណ៍សប្បាយចិត្ត ទោះតិច​ក្តីក៏ដោយ​នេះ​ជា​ទឹក​ចិត្តរបស់ខ្ញុំ» ។

សូមបញ្ជាក់ថា បន្ទាប់ពីបានស្ងប់ស្ងាប់មួយរយៈពេលខ្លី ពេលនេះលោក ចាន់ស៊ី ស៊ីណា​វ៉ាត្រា បានកំពុងត្រៀមខ្លួនវិលត្រឡប់ចូលប្រឡូកលើវិស័យសិល្បៈជាថ្មីហើយ ដោយ​លោកបានបញ្ជាក់ថា លោកអាចចាប់ផ្ដើមបង្កើតក្រុមផលិតដោយខ្លួនេងនៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។ ជាមួយគ្នានោះ លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា ក៏ទទូចសុំឱ្យមហាជន​បន្តការគាំទ្រផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *