សិល្បៈកម្សាន្ត
ម៉ា ច័ន្ទបញ្ញា ថាជាវេលាចុងក្រោយសម្រាប់លោកក្នុងវិថីសិល្បៈ
អ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំង ខណៈដែលតារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានប្រកាសថា អាចជាឱកាសចុងក្រោយសម្រាប់លោកក្នុងវិថីសិល្បៈ។ លោក ម៉ា ច័ន្ទបញ្ញា បានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយលោកគឺជាតារាចម្រៀងប្រុសមួយរូបដែលទទួលបានការគាំទ្រ និងការគោរពស្រលាញ់ជាខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់មិនថា ក្មេងចាស់ប្រុសស្រីឡើយ ។ អ្នកគាំទ្រក៏កំពុងរង់ចាំការវិលត្រឡប់ជាថ្មីរបស់លោកផងដែរ ប៉ុន្តែហាក់ស្រងាកចិត្តបន្តិច ខណៈដែលលោក បានព្រលយពាក្យមួយឃ្លាទំនងជាចងចាកចេញពីឆាកតន្រ្តី។ បើយោងតាមសំណេររបស់លោកដែលបង្ហោះលើបណ្ដាញសង្គមមានខ្លឹមសារថា «ការចូលឆាកសិល្បៈម្ដងនេះ ប្រហែលជាពេលវេលាចុងក្រោយហើយ ព្រោះអាយុក៏ច្រើនអារម្មណ៍ខ្មាស់អៀនក៏ច្រើន ហត់នឿយនឹងជីវិតក៏ច្រើនផងដែរ»។ បុរសសង្ហាររូបនេះបានបញ្ជាក់ថា...
មហាជននៅតែសរសើរសមត្ថភាព ប៊ុត សីហា ទោះបាត់មុខច្រើនឆ្នាំពីសិល្បៈ
ក្រោយពីបាត់មុខស្ងាត់ដំណឹងពីវិស័យចម្រៀងអស់រយៈពេលជាច្រើន ថ្មីៗនេះអតីតម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា បានប្រកាសវិលជាអាជីពជាថ្មីដោយទទូចសុំឱកាសពីមហាជនឱ្យគាំទ្រជាថ្មីម្ដងទៀត បន្ទាប់ពីដើរខុសផ្លូវបាត់បង់ស្ទើរគ្រប់យ៉ាងក្នុងជីវិត ។ យ៉ាងណាបើទោះជាធ្លាប់វង្វេងផ្លូវ និងបានបាត់មុខជាច្រើនឆ្នាំពីវិស័យសិល្បៈ ប៉ុន្តែតារាចម្រៀងដែលជាIdolដំបូងរបស់អ្នកគាំទ្រកម្មវិធី The Voice Cambodia លោក ប៊ុត សីហា នៅតែមានសន្ទុះនៃការគាំទ្រខ្លាំងស្ទើរមិនឹកស្មានដល់ ខណៈក្រោយប្រកាសអះអាងសាងជីវិតជាថ្មី និងសន្យាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងម្ដងទៀត ផេកផ្លូវការបស់តារាចម្រៀងរូបនេះមានអ្នកចុចតាមដានជិត៥ម៉ឺននាក់...
សោកស្ដាយ! តារាសម្ដែងជេីងចាស់លោក រិទ្ធិ សារី ទទួលមរណភាពល្ងាចមិញ
ពិតជារឿងគួរឱ្យសោកស្ដាយ តារាសម្ដែងជេីងចាស់លោ រិទ្ធិ សារី បានទទួលមរណភាពហេីយនៅល្ងាចថ្ងៃទី២៤ខែសីហា ឆ្នាំ២០២១នេះ ក្នុងវ័យ៨១ឆ្នាំ ដោយរោគាពាធ។ នេះបេីយោងតាមគណនីហ្វេសប៊ុក ឈ្មោះ ជា សំនៀង ដែលជាក្មួយរបស់លោក រិទ្ធិ សារី។ លោកតា រិទ្ធិ បានធ្លាក់ខ្លួនឈឺជាច្រេីនខែមកហេីយ ខណៈក្រុមគ្រួសារបានខិតខំអស់លទ្ធភាព ដេីម្បីព្យាបាលលោកតា រួមទាំងមានជំនួយខ្លះពីសប្បុរសជនជាពិសេសសិល្បករអាជីព ដែលធ្លាប់មានការគោរពស្រឡាញ់លោកតារហូតមក។ ទោះបីជាយ៉ាង ណា...
ជួបបញ្ហាទោសទណ្ឌពន្ធនាគារតែអតីតស្វាមីតារាស្រីថៃ Pinky នៅតែឈឺឆ្អាលសុខទុក្ខនាង
តារាស្រីថៃល្បីឈ្មោះធ្លាប់សម្តែងជាតួអង្គនាងផ្កាយព្រឹកក្នុងវ័យកុមារភាពនាង Pinky ដែលមានឈ្មោះពេញថា Savika Chaiyadej ត្រូវប៉ូលីសឃុំខ្លួនក្នុងពន្ធនាគាររង់ចាំសវនាការកាត់ទោស ដោយគ្មានការអនុញាតិអោយបង់ប្រាក់ធានាខ្លួនក្រៅឃុំព្រោះជៀសវាងនាងរត់គេចខ្លួន ពាក់ព័ន្ធនឹងករណីឆបោកលុយតាមគម្រោង Forex-3D ។ ជារឿងហេតុនឹកស្មានមិនដល់ដែលតារាស្រីថៃវ័យក្មេងរូបនេះ ត្រូវជាប់ផុងខ្លួននៅក្នុងករណីឆបោកមនុស្ស១៤០០០នាក់ក្នុងគម្រោងបោកប្រាស់ដែលមានទឹកប្រាក់សរុប១,៩ពាន់លានបាតស្មើនិងជាង៥៣លានដុល្លារ។ ប៉ុន្តែក្នុងពេលវេលាដ៏តានតឹងរកថាមិនត្រូវ មហាជនតាមបណ្តាញអនឡាញថៃ សង្កេតឃើញថា អ្វីដែលតារាស្រីរូបនេះនៅសេសសល់ក្នុងឆាកជីវិតមជ្ឈឹមវ័យរបស់នាងគឺទឹកចិត្តពីអតីតស្វាមីដែលជាមហាសេដ្ឋីលំដាប់ប្រទេសថៃ។ តាមរូបភាពវីដេអូរបស់បណ្តាញសារព័ត៌មានថៃមួយគេឃើញថា នៅថ្ងៃដែលតារាស្រីថៃនាង Pinky ត្រូវប៉ូលីសចាប់ខ្លួននិងបញ្ជូនទៅពន្ធនាគារដើម្បីឃុំខ្លួនករណីឆបោកប្រាក់រាប់ពាន់លានបាតនោះ ហាយសូលំដាប់ប្រទេសថៃលោក Itthi Chavalittamrong អតីតស្វាមីរបស់នាង...
ពេជ្រ សូលីកា ស្នើមហាជនកុំបំផ្លាញសមត្ថភាពរបស់បេក្ខជន ថុល សុភិទិ
ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្ដាញសង្គមានការចាប់អារម្មណ៍ជាខ្លាំងទៅលើជីវិតឯកជនរបស់តារាចម្រៀងហង្សមាស ពេជ្រ សូលីកា ខណៈមានចចាមអារ៉ាមជាច្រើននិយាយតៗគ្នាថា អ្នកមេម៉ាយកូនមួយរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយបេក្ខជនប្រឡងចម្រៀងកម្មវធី Cambodian Idol រដូវកាលទី៤ ថុល សុភិទិ ។ ទោះបីជាទំនាក់ទំនងពិតមែន ឬជាការលេងសើច ប៉ុន្តែតាមរយៈពាក្យចចាមអារាមនោះ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កម្រិតនៃការគាំទ្ររបស់បេក្ខជន Cambodian Idol រូបនេះ ដែលធ្វើឲ្យអ្នកមេម៉ាយ ពេជ្រ សូលីកា ហាក់បន្ទោសខ្លួនឯងយ៉ាងខ្លាំង។ នាងបានបង្ហោះសារហាក់ដូចមានការឈឺចាប់...
ភរិយានាយ ចយ ស្រីស្អាត ក្វាន់ឌី បង្ហោះសារដាស់តឿនប្ដី
បើទោះជាចាប់តាំងពីថ្ងៃចាប់ដៃគ្នាជាប្រពន្ធប្ដីរហូតមានកូនស្ទើរទន្ទឹមខ្លួន តែមិនធ្លាប់លេចឮចចាមអារ៉ាមរង្គើរង្គោះគ្នាយ៉ាងណាក្ដី ប៉ុន្តែស្រីស្អាត ក្វាន់ឌី ភរិយាបំណូលចិត្តរបស់អតីតតារាកំប្លែងលោក សែ ភិន ហៅនាយចយ តែងតែបង្ហាញសំណេរដាក់តឿនប្ដី ។ ជាក់ស្ដែងថ្មីៗនេះស្រីស្អាត ក្វាន់ ឌី បានបង្ហោះបន្តនូវសំណេរមួយផ្ដែផ្ដាំទៅស្វាមី ខណៈសំណេរនោះមិនត្រឹមតែដាក់តឿនដល់នាយ ចយ តែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែបានពញ្ញាក់ស្មារតីបុរសជាប្ដីផ្សេងទៀតឱ្យភ្ញាក់ខ្លួន និងដើរឱ្យឆ្ងាយពីការប្រព្រឹត្តរឿងទាំងអស់នោះ ។ ភរិយានាយ ចយ ស្រីស្អាត ក្វាន់ឌី...
ប្រគំតន្ត្រីតារាចម្រៀងនាង Billie Eilish នៅសឹង្ហបុរីតម្លៃសំបុត្រ ១៣០$ មើលមិនឃើញឆាកតន្ត្រី
តារាចម្រៀងស្រីអាមេរិកវ័យក្មេងស្រស់ស្អាតមានឈ្មោះល្បីនាង Billie Eilish បានសម្តែងនៅលើឆាកប្រគំតន្ត្រីចំពោះមុខក្រុមអ្នកគាំទ្រយ៉ាងរំជើបរំជួលដល់ទៅ៣០,០០០នាក់(៣ម៉ឺននាក់) នៅពហុកីឡាដ្ឋានជាតិប្រទេសសឹង្ហបុរី នៅយប់ថ្ងៃទី២១សីហា។ អំឡុងពេលច្រៀងបទ Halley’s Comet តារាចម្រៀងអាមេរិកនាងBillie អាយុ២០ឆ្នាំ បានស្រែកហៅ «សន្តិសុខ»។ ហើយរឿងនេះក៏ត្រូវក្រុមអ្នកគាំទ្រដែលប្រើបណ្តាញTikTok លើកយកមកសួរអ្នកផ្សេងទៀតក្នុងបណ្តាញអនឡាញនេះ ថា ហេតុអ្វីបានជា Billie ស្រែក«សន្តិសុខ» ។ អ្នកប្រើបណ្តាញTikTok ផ្សេងទៀតតបថា ដោយសារមានអ្នកទៅមើលតន្ត្រីដួលសន្លប់ ព្រោះមនុស្សច្រើនគ្មានចន្លោះចំហរដែលអាចដកដង្ហើមបានងាយស្រួល។...
(UPDATE)តួថៃនាង ផ្កាយព្រឹក ប្រឈមទោសជាប់ពន្ធនាគារកម្រិតធ្ងន់២០ឆ្នាំ
តារាស្រីថៃល្បីឈ្មោះនាងPinky ដែលមានឈ្មោះដើមពេញថា នាង Savika Chaiyadej ប្រឈមនឹងជាប់ទោសពន្ធនាគារដល់ទៅ២០ឆ្នាំ ពីបទឆបោកក្នុងគម្រោង Forex-3D ដែលមានជនរងគ្រោះដល់ទៅច្រើនជាង១៤,០០០នាក់។ ក្រុមគ្រួសារតារាស្រីថៃល្បីឈ្មោះនាង Savika Chaiyadej ឬនាង “Pinky” មានរូបនាង និងអ្នកម្តាយរបស់នាងគឺលោកស្រី Sarinya Chaiyadej ហើយនិងបងប្រុសរបស់នាងលោក Surayuth Chaiydej ពួកគេទាំង៣នាក់ មកដល់ពេលឥឡូវនៅតែជាប់ឃុំខ្លួន គ្មានការអនុញាតិអោយធានាខ្លួនក្រៅឃុំឡើយ...
ករុណា ពេជ្រ ស្រាយមន្ទិលរឿងលក់ផ្ទះជាង១លានដុល្លារ និងការទទួលបានងារជាឧកញ៉ា
តារាចម្រៀងផលិតកម្មថោនលោក ករុណា ពេជ្រ បានចេញមុខឆ្លើយតប និងបកស្រាយបញ្ហាលក់ផ្ទះជាង១លានដុល្លារដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គម ខណៈការចេញមុខបកស្រាយរបស់លោក ករុណា ពេជ្រ គឺបានធ្វើឡើងក្រោយពីមានបុគ្គលមួយចំនួនតូចបានទាញបញ្ចូលទៅជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ ។ តាមរយៈឃ្លីបវីដេអូប្រមាណ១៥នាទី តារាចម្រៀង ករុណា ពេជ្រ បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃមកនេះនៅលើបណ្ដាញសង្គមមានការវែកញែកបញ្ចេញមតិជាច្រើនពាក់ព័ន្ធនឹងការប្រកាសលក់ផ្ទះតម្លៃជាង១លានដុល្លារ ហើយក្នុងនោះក៏មានការទាញបញ្ចូលបញ្ហារបស់លោកទៅចូលជាមួយបញ្ហានយោបាយ ដោយអះអាងថា លោកបានផុងខ្លួនរហូតលក់ផ្ទះសម្បែង ។ ក្រៅពីនេះក៏មានការនិយាយក្នុងន័យឌឺដងពេលណាឡើងជាឧកញ៉ា ឬជាឯកឧត្ដម ។ ពាក់ព័ន្ធនឹងការលើកឡើងខាងលើលោក...
ធ្លាក់ពីកម្មវិធី Cambodian Idol អតីតបេក្ខនារី២រូប ក្លាយជាតារាចម្រៀងប្រចាំផលិតកម្មមួយ
អ្នកគាំទ្រកម្មវិធី Cambodian Idol ប្រហែលជាចងចាំអតីតបក្ខនារីពីររូបគឺកញ្ញា សេង ដានីន និងកញ្ញា អុន សុភា ដែលពេលនេះអ្នកទាំងពីរត្រូវបានផលិតកម្ម Share Media សម្រេចទទួលឲ្យធ្វើជាតារាចម្រៀងប្រចាំផលិតកម្មមួយនេះ ដោយបានចុះកុងត្រាកាលពីពេលថ្មីៗនេះ។ បើតាមលោក វីរៈ ពន្លក ជាអ្នកនិពន្ធ និងជាអ្នកគ្រប់គ្រងផលិតកម្មមួយនេះ បានឲ្យដឹងថា ដោយសារតែផលិតកម្មរបស់លោកបានមើលឃើញពីសកមត្ថភាពរបស់អតីតបេក្ខនារីទាំងពីររូបនេះ ក្រោយបានឆ្លងកាត់ជាច្រើនវគ្គនៅក្នុងកម្មវិធី Cambodian Idol...









