ពិតជាកក្រើក! ផលិតកម្ម Galaxy និងក្រុមហ៊ុន Vattanac brewery សហការរៀបចំប្រគុំតន្រ្តីដ៏អស្ចារ្យនៅកណ្ដាលក្រុងសៀមរាប

ដើម្បីអបអរឆ្នាំថ្មីឆ្នាំសកល 2023 និងដើម្បីបង្កើតពេលវេលាល្អៗ អនុស្សាវរីយ៍ល្អៗ ផលិតកម្ម Galaxy Navatra បានសហការជាមួយក្រុមហ៊ុន Vattanac brewery រៀបចំការប្រគុំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យមួយនៅកណ្ដាលក្រុងសៀមរាប ។

ព្រឹត្តិការណ៍ដ៏ធំ និងអស្ចារ្យនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ រហូតថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ។

ការចូលរួមសប្បាយជាមួយនឹងការប្រគុំតន្រ្តីដ៏អស្ចារ្យខាងលើនេះ លោកអ្នកនឹងបានជួបជាមួយនឹងកំពូលតារាចម្រៀងល្បីៗរបស់ផលិតកម្ម Galaxy Navatra និងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀត ។ អ្វីដែលកាន់តែពិសេសទៀតនោះក៏មានការចូលរួមពី DJ Remix ជាមួយចង្វាក់ EDM ដើម្បីបង្ករឱ្យកម្មវិធីកាន់តែកក្រើកផងដែរ ។

សូមបញ្ជាក់ថា ការប្រគុំតន្ត្រីដ៏អស្ចារ្យដែលរៀបចំសហការដោយផលិតកម្ម Galaxy Navara និង Vattanac brewery ធ្វើឡើងនៅលើកំណាត់ផ្លូវស៊ីវុត្ថាតំបន់ Pub street ។ សូមកុំភ្លេចចូលរួមដើម្បីទទួលយកភាពសប្បាយរីករាយ និងពេលវេលាល្អជាមួយគ្នា។ ទៅឆ្លងឆ្នាំនៅខេត្តសៀមរាបកុំភ្លេចចូលរួមរាំលេងកម្សាន្តការប្រគំតន្រ្តីដ៏អស្ចារ្យនេះ។

Leave a Reply

Your email address will not be published. Required fields are marked *