សិល្បៈកម្សាន្ត

មាស សុខសោភា ចូលរួមក្នុងយុទ្ធនាការសង្គ្រោះជីវិតសត្វព្រៃ

មាស សុខ សោភា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកគាំទ្រចូលរួមបញ្ឈប់ការដាក់អន្ទាក់ ដើម្បីចាប់សត្វព្រៃ ការទិញ និងបញ្ឈប់រាល់បរិភោគសាច់សត្វព្រៃទាំងអស់ ដែលជាការចូលរួមថែរក្សា អភិរក្សធនធានសត្វព្រៃ និង ធម្មជាតិ ឱ្យនៅគង់វង្សសម្រាប់ជាប្រយោជន៍របស់ជាតិ និងអ្នកជំនាន់ក្រោយ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ តារាចម្រៀងសំឡេងរៃកន្ដឹងរូបនេះបានបញ្ជាក់ ក្នុងនាងជាសិល្បករដូចជារូបនាង តែងតែប្រាប់ទៅកាន់អ្នកគាំទ្រតាំងពីដើមមកឲ្យចូលរួមអភិរក្សព្រៃឈើ និង...

|
Published On: August 12, 2022

សុវត្ថ ឌីធារិកា រៀបរាប់ថ្ងៃកើតហេតុ គ្រោះថ្នាក់របស់អ្នកមានគុណទាំងពីរ

រហូតមកដល់ពេលនេះ តាតាចម្រៀង សុវត្ថឌី ធារិកា នៅតែមិនទាន់អាចធ្វើចិត្តបាននៅឡើយទេ បន្ទាប់ពីឪពុកម្ដាយរបស់នាងបានទទួលមរណភាពក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុក ឆែប ខេត្តព្រះវិហារ អំឡុង៣ខែមុន។ ជាក់ស្ដែង សុវត្ថឌី ឌីធារិកា បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ និង ក្តុកក្តួលយ៉ាងខ្លាំងសាជាថ្មី បន្ទាប់ពីនាងរៀបរាប់ទាំងអួលដើមក្រោយ នូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដែលបានឆក់យកអាយុជីវិតអ្នកមានគុណរបស់នាង។ ជាក់ស្តែង តាមរយៈការជជែកគ្នានៅក្នុងកម្មវិធីស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ សុវត្ថ ឌីធារិកា និយាយលម្អិតទាក់ទងនិង...

|
Published On: August 11, 2022

Adam Cheng ឬតួ ឆលីហៀង ធ្លាប់បង្ហើបប្រាប់អាថ៌កំបាំងសុខភាពរឹងមាំ និងវ័យក្មេង

តារាភាពយន្តជើងចាស់ទីក្រុងហុងកុង លោក Adam Cheng ដែលល្បីល្បាញតាមរយៈតួអង្គដែលលោកសម្តែងមានឈ្មោះថា «ឆ លីហៀង» ធ្លាប់បានចែករំលែកពីអាថ៌កំបាំងថែរក្សាសុខភាពមានវ័យក្មេងរបស់លោក ក្រោយពីក្រុមអ្នកគាំទ្របានឃើញលោកនៅអាកាសយានដ្ឋាន មើលទៅលោកនៅតែមានវ័យក្មេងសុខភាពរឹងមាំទោះជាលោកស្ថិតនៅក្នុងវ័យជាង៧០ឆ្នាំទៅហើយយ៉ាងណាក្តី។ ក្រោយរូបភាពរបស់លោក នៅអាកាសយានដ្ឋានត្រូវបានចែកចាយ ក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថារូបសម្រស់របស់លោកមិនមានការប្រែប្រួលអ្វីគួរអោយកត់សម្គាល់សោះក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ។ លោក Adam Cheng ឬ«ឆ លីហៀង» ដែលជាតារាភាពយន្តចាស់វស្សាមួយរូបប្រឡូកចូលក្នុងវិស័យសិល្បៈមកច្រើនជាង៥០ឆ្នាំ ធ្លាប់បានចែករំលែកអាថ៌កំបាំងរក្សារូបសម្រស់អោយនៅវ័យក្មេង។ តារាភាពយន្តរូបនេះប្រាប់ថា លោកមិនទទួលទានសុរាស្រវឹងប្រមឹកខួបនោះឡើយ។ លោកទទួលទានស្រាក្រហមបន្តិច មុនពេលទទួលទានដំណេក(ត្រឹមតែ១ស្លាបព្រាបាយគឺគ្រប់គ្រាន់)។...

|
Published On: August 11, 2022

តារាជើងចាស់ទីក្រុងហុងកុងNancy Sit ប្រាប់ថាកាលពីឆ្នាំមុនឈឺស្ទើរតែងងឹត

តារាសម្តែងស្រីជើងចាស់ប្រចាំទីក្រុងហិរញ្ញវត្ថុហុងកុង Nancy Sit ថ្មីៗបាននិយាយប្រាប់ពីបញ្ហាសុខភាពដែលបានកើតឡើងលើខ្លួនកាលពីឆ្នាំមុន។ តារាសម្តែងរូបនេះនិយាយប្រាប់ថា ភ្នែកទាំងគូររបស់លោកស្រី ស្ទើរតែងងឹតទៅហើយដោយសារបញ្ហាវិបត្តិក្នុងកែវភ្នែករបស់អ្នកជំងឺចាស់ជរា។ ស្ថានភាពនេះ នាំអោយភ្នែកអ្នកជំងឺមើលមិនសូវច្បាស់ ឬងងឹតតែម្តង។ ប៉ុន្តែមិនដូច្នេះឡើយ ក្រោយមកទើបលោកស្រីដឹងថា លោកស្រីមានបញ្ហាកែវភ្នែក ហើយក៏ត្រូវព្យាបាល។ តារាសម្តែងស្រីជើងចាស់ប្រចាំទីក្រុងហិរញ្ញវត្ថុហុងកុង Nancy Sit បានផ្តល់ការណែនាំទៅកាន់មិត្តអ្នកគាំទ្រថា«ខ្ញុំយល់ថាមិត្តភ័ក្តជាច្រើននាក់ណាស់មានអាការៈដូចខ្ញុំ ហើយតែងតែគិតថា ជារឿងធម្មតាទេ ដែលភ្នែកយើងមើលអ្វីមិនសូវច្បាស់ដោយសារតែអាយុចាស់។ ហើយក៏ប្រហែលមនុស្សចាស់គ្រប់គ្នាខ្លាចការរំខានដល់គ្រួសារ ដូច្នេះក៏សម្រេចមិនទៅមន្ទីរពេទ្យពិនិត្យសុខភាព»។ តារាសម្តែង...

|
Published On: August 11, 2022

សម្រស់ម្នាក់មួយបែប តែតារាស្រី៤នេះមានឆន្ទៈតែមួយ

បច្ចុប្បន្នគេកត់សម្គាល់ឃើញតារាស្រី៤ដួង បានកំពុងតែចូលរួមយ៉ាង​សកម្មជាមួយសកម្ម​ភាព​លើក​ស្ទួយ​ក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ដែលជាសម្បត្តិវប្បធម៌របស់ខ្មែរត្រូវ​បាន​បន្សល់ទុកពី​ដូន​តាបុព្វ​បុរស ។ កន្លងមកតារាស្រីទាំង៤រូបនេះ​បានបង្ហាញនូវឆន្ទៈតែមួយ ដោយខិតបានខំលះបង់ជាច្រើន​នូវកំម្លាំង​កាយ​ចិត្ត និង​រូបសម្រស់ ដើម្បីថែរក្សាការពារ និងលើកបង្ហាញមរតកក្បាច់​គុន​ល្បុក្កតោខ្មែរ​នៅលើ​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ ដើម្បីឱ្យកាន់តែសុះសាយ​នៅលើឆាក​អន្តរ​ជាតិ និងជាពិសេសគឺដើម្បី​កូនខ្មែរ​ជំនាន់ក្រោយបានស្គាល់កាន់តែច្បាស់​ពីសម្បត្តិ​វប្បធម៌​ដ៏មានតម្លៃមួយនេះ ។ តើតារាស្រីដែលមានទាំងរូបសម្រស់ និងឆន្ទៈទាំង៤រូបនោះ​ជា​នរណា ថ្ងៃនេះ តារាញូស៍ នឹងបើកបង្ហាញមុខ និងគាស់​កកាយពីសកម្មភាព​សមត្ថភាព​របស់ពួកគេ ។ ១. តារាសម្តែង និងជាគ្រូបង្ហាត់គុនល្បុក្កតោកញ្ញា ពេជ្រ...

|
Published On: August 11, 2022

តារាបង្ហាញម៉ូតស៊ិ.ច.ស៊ីថៃត្រូវពិន័យ ៥០០០បាត ដោយសាររាំមិនពា.ក់អាវក្នុងក្លឹបកំសាន្ត

តារាបង្ហាញម៉ូតស៊ិចស៊ីថៃមួយរូប ត្រូវប៉ូលីសពិន័យអោយបង់ប្រាក់ចំនួន៥ពាន់បាត(ឬប្រមាណជាជាង១០០ដុល្លារអាមេរិក) ពីបទធ្វើសកម្មភាពបង្ហាញកេរ្តិ៍ខ្មាស់ជាសាធារណៈ។ ការពិន័យនេះកើតឡើង បន្ទាប់ពីវីដេអូមួយរបស់តារាបង្ហាញម៉ូតរាំមិនពាក់អាវនៅក្នុងក្លឹបកំសាន្តពេលរាត្រីនៅខេត្តKhon Kaen(ខនខេន) ដែលជាខេត្តភាគឦសានប្រទេសថៃ បានផ្ទុះការចាកចេញពេញបណ្តាញសង្គមអនឡាញ។ ចំណែកឯម្ចាស់ក្លឹប ត្រូវពិន័យពីបទបើកអាជីវកម្មគ្មានអាជ្ញារប័ណ្ណ។ តារាបង្ហាញម៉ូតល្បីឈ្មោះរបស់ប្រទេសថៃរូបនេះ មានឈ្មោះដើមពេញថា Paphavee Chaimongkol (ផាប្រាវី ឆៃម៉ុងគល់) ឬមានឈ្មោះដែលគេនិយមហៅក្រៅថា Oil Roi Joob (អយរ៉យជូប) ធ្វើការងារជាឌីចេ(DJ) នៅក្លឹបកំសាន្ត Sook...

|
Published On: August 10, 2022

បំណងរបស់ ខេម បានសម្រេចហើយ

នៅទីបំផុត បំណងរបស់តារាចម្រៀង លោ ខេម បានសម្រេចហើយ ពោលគឺលោកបានជួយជាសម្ភារៈសិក្សាដល់ក្មេងប្រុសកម្សត់ ដែលគ្មានសូម្បីទ្រនាប់ជើងពាក់ទៅរៀន និងដើររើសសំបកកំប៉ុងបណ្ដើរតាមផ្លូវ ដែលលោកបានប្រកាសរកកាលពីថ្ងៃមុននោះហើយ។ ថ្មីៗនេះមានវីដេអូមួយត្រូវបានបង្ហោះលើបណ្ដាញសង្គម និងត្រូវបានចែករំលែជាច្រើនរហូតដល់តារាចម្រៀងល្បីឈ្មោះរូបនេះ។ ភ្លាមៗដោយសេចក្ដីអាណិតអាសូរ លោកបានប្រកាសរកក្មេងប្រុសខាងលើដើម្បីជួយជាសម្ភារៈសិក្សាដល់ក្មេងប្រុសកម្សត់រូបនោះ។ ពេលនេះបំណងរបស់លោកបានសម្រេចហើយ ដូចការសន្យាតារាចម្រៀងរូបនេះបានឧបត្ថម្ភជាសម្ភារៈសិក្សាដល់រូបហើយ។ ជាក់ស្ដែងក្រោយពីប្រកាសស្វែងរកក្មួយប្រុសក្នុងរយៈពេលខ្លីកន្លងមក ខេម ក៏បានជួបក្មួយប្រុសហើយ ។ដោយថ្មីៗនេះ ខេម បានបង្ហោះ វិដេអូ ប្អួនប្រុសកំម្សត់ខាងលើកំពុងឈរថ្លៃងអំណរគុណដល់ រូបលោក...

|
Published On: August 10, 2022

ពីក្មេងឃ្វាលគោ លីម តិចម៉េង ក្លាយជាបេក្ខជនជើងខ្លាំងក្នុងកម្មវិធី Cambodian Idol

តាំងពីដំណើរការប្រលងវគ្គដំបូងរហូតមកដល់ពេលនេះ លីម ទិចម៉េង នៅតែបេក្ខជនដែលមានសមត្ថភាពក្នុងចិត្តរបស់គណកម្មការ និងទស្សនិកជនសម្រាប់កម្មវិធី Cambodian Idol រដូវកាលទី៤ ដែលកំពុងតែប្រព្រឹត្តទៅ កៀកនឹងរកឃើញម្ចាស់ពានទៅហើយ។ ទោះបីជាអនាគតនៅមិនទាន់អាចកំណត់បានពិតមែន ប៉ុន្តែយុវជនដែលមានប្រភពកំណើតពីខេត្តកំពង់ចាមរូបនេះ ហាក់ត្រូវបានទស្សនិកជន និងអ្នកគាំទ្រជាច្រើនបានដាក់ក្ដីរំពឹងលើរូបគេថា អាចក្លាយជាម្ចាស់ពាននៃកម្មវិធីលំដាប់ពិភពលោកមួយនេះមិនខាន។ ទទឹមនឹងសន្ទុះនៃការគាំទ្រកំពុងហក់ឡើងកាន់តែខ្លាំង និងកើនប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ លីម តិចម៉េង បានបង្ហើរសំណេរពីអារម្មណ៍របស់ខ្លួនដោយអរគុណចំពោះកម្មវិធី Cambodian Idol និងអរគុណចំពោះអ្នកគាំទ្ររូបគេទាំងអស់ ជាមួយនឹងការទម្លាយនូវប្រវត្តិរបស់ខ្លួនយ៉ាងខ្លីផងដែរ។...

|
Published On: August 10, 2022

ជីវិតហាយសូរបស់តារាភាពយន្តចិនហុងកុង Donnie Yen ឬកុំកុំ

តារាភាពយន្តទីក្រុងហុងកុងលោក Donnie Yen ឬកុំកុំ មានទ្រព្យសម្បត្តិ៤០លានដុល្លារអាមេរិក។ យោងតាមគេហទំព័រ Celebrity Net Worth។ តារាភាពយន្ត Donnie Yen ឬកុំកុំ ជាប់ឈ្មោះជានិច្ចមិនដែលធ្លាប់ធ្លាក់ពីតំណែងតារាភាពយន្តទទួលបានប្រាក់ឈ្នួលការងារខ្ពស់ម្តងណាឡើយ។ លោក Donnie Yen ជាកំពូលតារាភាពយន្តមួយរូបដែលទទួលបានការទទួលស្គាល់ប្រជាប្រិយភាពខ្លាំងបំផុតពីសំណាក់មហាជន និងជាតារាមួយរូបដែលជោគជ័យខ្លាំងទៅលើជំនាញជាពិសេសរបស់លោកគឺសិល្បៈក្បាច់គុណ ជាផលិតករ និងជាអ្នកដឹកនាំរឿង។ ក្រៅពីនេះ ជីវិតហាយសូរបស់តារាភាពយន្តចិនហុងកុងDonnie Yenឬកុំកុំក៏គួរជាទីចាប់អារម្មណ៍ផងដែរ។...

|
Published On: August 10, 2022

ពូ ឃ្លាំង រំលឹកគ្រាច្រៀងជាមួយ សាន ផានិត ជាង១០ឆ្នាំមុន

បើទោះបីជាពេលវេលាបានកន្លងហួសទៅអស់រយៈពេលជាច្រើនឆ្នាំទៅហើយ ប៉ុន្តែតារាចម្រៀងរ៉េប ពូ ឃ្លាំង នៅតែចងចាំមិនភ្លេចអនុស្សាវរីយ៍មួយចំនួនជាមួយតារាចម្រៀងជើងចាស់លោក សាន ផានិត ។ ជាសក់ស្ដែងថ្មីៗនេះ ពូ ឃ្លាំង បានរំលឹកអនុស្សាវរីយ៍ គ្រាដែលរូបលោកច្រៀងឱ្យ Concert ជាលើកដំបូងជាមួយលោក សាន ផានិត កាលពីជាង១០ឆ្នាំមុខ ។ តាមរយៈការជជែកគ្នានៅក្នុងកម្មវិធីស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ តារារ៉េបជើងចាស់ ពូ ឃ្លាំង បានរំលឹកថា...

|
Published On: August 10, 2022
Previous Next