ខ្យល់ទន្លេត្រជាក់ប៉ះតន្រ្តីសប្បូរបែបរឿងអីមិនសប្បាយនោះ ! ជួបគ្នាបងប្អូនអ្នកស្រុក អរិយក្សត្រក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT !

ខ្យល់ទន្លត្រជាក់ប៉ះតន្រ្តីសប្បូរបែបរឿងមិនសប្បាយនោះ ! កុំភ្លេចណាត់ជួបគ្នាបងប្អូនអ្នកអរិយក្សត្រនៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នៅចុងសប្តាហ៍នេះ ។
ទៅណាមិនឆ្ងាយទេពេលនេះ  ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT សុំនៅក្បែរៗក្រុងយើងនេះឯង ដោយបានធ្វើដំណើរទៅដល់ទឹកដីអរិយក្សត្រហើយនៅចុងសប្តាហ៍នេះ ដោយប្រជុំទៅដោយកំពូលតារាចម្រៀងវ័យក្មេងសម្លេងពិរោះជាច្រើនរូប ដែលត្រៀមនឹងអង្រួនឆាកតន្រ្តី DAZZ CHARITY CONCERT នៅលើទឹកដី ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។


កំពូលតារាចម្រៀងជាច្រើនរូបត្រៀមនឹងទៅអង្រួនឆាក  DAZZ CHARITY CONCERT ឱ្យផ្ទុះកក្រើកឡើងតែម្តងមុនដាច់ខែកុម្ភះនេះ ជាក់ស្តែងនៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , កញ្ញា តន់ ចន្ទសីម៉ា ព្រមទាំងតារាចម្រៀងវ័យក្មេងសម្លេងពិរោះជាច្រើនរូបទៀត ។ ដោយឡែកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោកខេម , លោក សុវត្ថិ មុនីវណ្ណ និង លោក សុវត្ថិ សិរីវុឌ្ឍ ព្រមទាំងតារាចម្រៀងវ័យក្មេងសម្លេងពីរោះព្រមទាំងមានរូបសម្រស់ស្រស់ស្អាត និងរស់រាយរាក់ទាក់ផងដែរ ។


មហាព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ Charity Concert គឺជាព្រឹត្តិការណ៍ប្រគំតន្រ្តីធំមួយ រៀបចំឡើងដើម្បីចូលរួមផ្សព្វផ្សាយពីសិល្បៈតន្ត្រី និងបន្តបើកឱកាសការងារដល់សិល្បករ-សិល្បការិនី និងរក្សាចរន្តសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ។ តន្រ្តី ១ពាន់លានរៀលដើម្បីសប្បុរសធម៌ ។ ។ DAZZ Charity Concert ថាមពលនៃសម្លេងខ្មែរតែមួយ ។ កុំភ្លេចចូលរួមគាំទ្រនិងទស្សនាការប្រគំតន្រ្តី DAZZ CHARITY CONCERT ដោយឥតគិតថ្លៃ នៅស្រុកអរិយក្សត្រ ទាំងអស់គ្នា ៕