តារាចម្រៀងកូរ៉េ IU ត្រឹម២០ខែ ផ្តល់ប្រាក់ឧបត្ថម្ភជួយសង្គមជាង ១លាន ៥សែនដុល្លារអាមេរិក

ចាប់តាំងពីបោះជំហានចូលក្នុងវិថីពិភពសិល្បៈនៅឆ្នាំ២០០៨ តារាសិល្បៈស្រីនាង IU បានក្តោបឱកាសការងារជាតារាសម្តែង និងជាតារាចម្រៀង។ ហើយក៏ចាប់តាំងពីពេលនោះផងដែរ តារាស្រីនាងIU ក៏មានវត្តមានយ៉ាងសកម្មក្នុងការចែកចាយឥទ្ធិពលវិជ្ជមាននិងស្មោះត្រង់ចិត្តល្អក្នុងនាមនាងជាតារាសិល្បៈមួយរូប តាមរយៈការឧបត្ថម្ភឥតឈប់ឈរទៅកាន់ទីកន្លែងទាំងឡាយដែលត្រូវការជំនួយជាចាំបាច់។

ការពិតអ្វីដែលអាចកត់សម្គាល់បាន តារាស្រីនាង IU បានឧបត្ថម្ភថវិកាច្រើនជាង២ពាន់លានវ៉ុន(ប្រាក់កូរ៉េ) ឬស្មើនិង១លាន៥សែន៤ម៉ឺនដុល្លារអាមេរិក នៅក្នុងរយៈពេលត្រឹមតែ២០ខែ(គឺរាប់ចាប់ពីខែមករាឆ្នាំ២០២១ ដល់ខែសីហាឆ្នាំ២០២២)។

តាមរយៈការឧបត្ថម្ភដ៏ច្រើនសន្ធឹកសន្ធាប់នេះ នាង IU បានឧបត្ថម្ភថវិការទៅអោយអង្គការជាច្រើនដែលជួយដល់ប្រជាជជនដែលត្រូវការជំនួយឧបត្ថម្ភជាចាំបាច់នៅប្រទេសកូរ៉េខាងត្បូង។ និងបានជួយជ្រោមជ្រែងនៅពេលស្រុកទេសមានគ្រាអាសន្នដោយបានឧបត្ថម្ភថវិកាចំនួន១០លានវ៉ុនជួយដល់ប្រជាជនរងគ្រោះដោយសារជំងឺកូវីដ១៩។ ហើយនៅឆ្នាំនេះ តារាចម្រៀង កូរ៉េIU បានឧបត្ថម្ភថវិកាចំនួន១០០លានវ៉ុនជួយជនរងគ្រោះភ្លើងឆេះព្រៃនៅប្រទេសកូរ៉េ។

មានឈ្មោះដើមពេញថា Lee Ji-eun កើតនៅខែឧសភាឆ្នាំ១៩៩៣ និងមានឈ្មោះលើវិថីសិល្បះថា IU នាងជាអ្នកចម្រៀង អ្នកនិពន្ធបទចម្រៀង ផលិតករ និងជាតារាសម្តែងមួយរូបផងដែរ។ តាមសារព័ត៌មានចិន South China Morning Post អោយដឹងថា តារាចម្រៀងកូរ៉េIU ក្តោបទ្រព្យសម្បត្តិ៣១លានដុល្លារអាមេរិកទៅ៤៥លានដុល្លារអាមេរិក ដែលធ្វើអោយនាងក្លាយជាតារាចម្រៀងស្រីកូរ៉េដែលមានទ្រព្យសម្បត្តិច្រើនបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *