កុំភ្លេចជួបជាមួយ តន់ ចន្ទសីម៉ា លោក Nak Fake និងដៃគូ Rap នៅក្លឹប Temple Classic សៀមរាប និងក្លឹប DOT ភ្នំពេញ នាយប់ថ្ងៃ 18~19 វិច្ឆិកា នេះ

កម្មវិធី Galaxy Indoor បានចាប់ដៃគូ ជាមួយក្រុមហ៊ុន Vattanac រៀបចំកម្មវិធីប្រគុំតន្រ្តីក្នុងសាលយ៉ាងអស្ចារ្យ និងកំពុងតែពេញនិយមពីសំណាក់អ្នកគាំទ្រ ជាពិសេសក្នុងស្រទាប់យុវវ័យ ។ បើតាមការឲ្យដឹងពី អ្នកគ្រប់កម្មវិធីនេះ Galaxy Indoor ក៏នឹងមានកម្មវិធីប្រគុំតន្ត្រីដ៏ធំ ក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអ៊ុទូក ខាងមុខនេះផងដែរ។ ចង់ជួបអាយដលរបស់យើងកុំភ្លេចមកជួបគ្នានៅក្លឹប Temple Classic សៀមរាប និងក្លឹប DOT ភ្នំពេញ នាយប់ថ្ងៃ 18~19 វិច្ឆិកា នេះ។

កាន់តែអស្ចារ្យនោះ គឺនៅក្នុងកម្មវិធីប្រគុំតន្រ្តី Galaxy Indoor អ្នកគាំទ្រនឹងបានជួបជាមួយតារាចម្រៀងកំពូលប្រចាំផលិតកម្ម Galaxy គឺកញ្ញា តន់ ចន្ទសីម៉ា ដែលជាតារាចម្រៀងជួរមុខ ហើយដែលគេមើលឃើញថា ជាតារាចម្រៀងមានសមត្ថភាពច្រៀងបានគ្រប់ទម្រង់តែម្នាក់គត់ នៅកម្ពុជានាពេលបច្ចុប្បន្ន មិនថា បទ Rap បទញាក់ បទប្រពៃណី ជាដើម គឺកញ្ញាធ្វើបានល្អឥតខ្ចោះ។ កុំភ្លេចណ៎ា ! ណាត់គ្នារាំលោតសប្បាយទាំងអស់គ្នា ។

Leave a Reply

Your email address will not be published. Required fields are marked *