អបអរ! Kelvan Fox ឈ្នះពានពីកម្មវិធី Man Of The Globe 2022 នៅប្រទេសម៉ាឡេស៊ី

បុរសឯករបស់កម្ពុជាលោក Kelvan Fox បានឈ្នះពានលំដាប់អន្តរជាតិម្នាក់ទៀតហើយ ក្រោយចូលរួមការប្រកួតកម្មវិធី Man of the Globe 2022 នៅប្រទេសម៉ាឡេស៊ី ។ ពិតជា​មិនគួរអោយជឿនោះទេ សម្រាប់តារាម៉ូដែលវ័យក្មេងរបស់កម្ពុជាលោក Kelvan Fox ដោយបានក្លាយជាម្ចាស់ពាន Man of the Globe 2022 នៅប្រទេស ម៉ាឡេស៊ី យប់មិញនេះ ។

បុរសឯករបស់កម្ពុជាលោក Kelvan Fox បានបង្ហាញភាពរីករាយស្ទើរស្រក់ទឹកភ្នែក​ក្រោយ ពិធីករប្រកាសរូបលោកបានក្លាយជាម្ចាស់ពានខាងលើនេះ ។

មុនចេញទៅប្រកួតលោក Kelvan Fox បានបញ្ជាក់ក្នុងកម្មវិធីសិល្បៈកម្សាន្តរបស់PNNថា លោកបានតាំងចិត្តរួចរាល់ និងបានត្រៀមខ្លួនរួចរាល់ដើម្បីនាំពានមួយនេះជូនកម្ពុជា ហើយវាក៏ដូចអ្វីដែលលោកបានអះអាងមែន ដែលទាំងនេះបានធ្វើឱ្យទស្សនិកជនខ្មែរ និង​អ្នកគាំទ្ររីករាយជាខ្លាំង និងមិននឹកស្មានដល់ថាម៉ូឌែលរូបនេះអាចធ្វើបាន។

ក្រៅពីទស្សនិកជន និងអ្នកគាំទ្រ សមិទ្ធផលរបស់ Kelvan Fox ក៏បានធ្វើឱ្យលោក ម៉ែន និមលរតន៍ ដែលជានាយកប្រតិបត្តិ CIM Stars ដែលបានបញ្ជូនរូបគេទៅប្រកួតក្នុងកម្មវិធី នៅប្រទេសម៉ាឡេស៊ីខាងលើមានភាពរីករាយផងដែរ ។ នាយកប្រតិបត្តិរូបនេះ រំពឹងថា Kelvan Fox អាចចូលត្រឹមវគ្គ៣នាក់ចុងក្រោយតែប៉ុណ្ណោះ ប៉ុន្តែលទ្ធផលលើក​ពីការ​រំពឹង​ទុក គឺ Kelvan Fox បានក្លាយជាម្ចាស់ពានកម្មវិធីលំដាប់អន្តរជាតិ Man Of Globe 2022 ដែលធ្វើឱ្យលោករីករាយជាខ្លាំង ។

សូមបញ្ជាក់ថា Kelvan Fox បានចេញទៅប្រកួតនៅប្រទេស ម៉ាឡេស៊ីក្នុងពាន Man Of Globe 2022 កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ហើយលោកនឹងវិលមក កម្ពុជា​ជាមួយពានរង្វាន់មួយនេះក្នុងពេលឆាប់ៗ ៕

Processed with Focos

Leave a Reply

Your email address will not be published. Required fields are marked *