តារាភាពយន្តហូលីវូតអាយុ៤៧ឆ្នាំបញ្ចប់ស្នេហ៍និងមិត្តស្រីវ័យក្មេងអាយុ២៥ឆ្នាំ

តារាភាពយន្តហូលីវូតល្បីឈ្មោះលោក Leonardo DiCaprio ឬតួអង្គJackក្នុងភាពយន្តដ៏ល្បីល្បាញTitanic អាយុ៤៧ឆ្នាំ បានបញ្ចប់ទំនាក់ទំនងស្នេហ៍ជាមួយមិត្តស្រីវ័យក្មេងជាតារាបង្ហាញម៉ូតដ៏ស្រស់ស្អាតនាងCamila Morrone អាយុ២៥ឆ្នាំ ក្រោយស្នេហាខុសវ័យរបស់អ្នកទាំងពីរមានទំនាក់ទំនងនិងគ្នាមកអស់រយៈពេល៥ឆ្នាំ។

ពីសារព័ត៌មានអង់គ្លេសdailymailបានផ្សាយអោយដឹងថា ម្ចាស់ពានរង្វាន់Academy Award និងមិត្តស្រីជាតារាបង្ហាញម៉ូតដ៏ស្រស់ស្អាតបានបញ្ចប់ចំណងស្នេហ៍ស្ងាត់ៗនាដើមរដូវក្តៅឆ្នាំនេះ។ តាមដំណឹងដដែលបន្តថា ពួកគេទាំងពីរនាក់គ្មានអារម្មណ៍ល្អក់កករនិងគ្នាទេ ជាការបញ្ចប់ចំណងស្នេហ៍ទៅតាមពេលវេលា។

ចំពោះការបែកបាក់ចំណងស្នេហ៍ថ្មីនេះ តារាភាពយន្តហូលីវូតល្បីឈ្មោះលោក Leonardo DiCaprio ត្រូវបានកត់សម្គាល់ឃើញថា មិត្តស្រីរបស់លោកក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ មិត្តស្រីដែលលោកប្រកាសទំនាក់ទំនងជាសាធារណៈគ្មានមិត្តស្រីរូបណាម្នាក់របស់លោកមានអាយុលើស២៥ឆ្នាំឡើយ។

តារាភាពយន្តហូលីវូតក្តោបទ្រពសម្បត្តិ២៦២លានដុល្លារអាមេរិកគិតនៅត្រឹមឆ្នាំ២០២២ លោក Leonardo DiCaprio រូបនេះ ត្រូវបានក្រុមអ្នកតាមដានតារា មើលឃើញថា លោកនឹងគូស្នេហ៍វ័យក្មេងរបស់លោក នាងCamila ហាក់ដាច់ស្រយាលពីគ្នា កម្រដែលឃើញនៅក្បែរគ្នានេះនៅរយៈចុងក្រោយនេះ មុនពេលដំណឹងបែកបាក់រវាងអ្នកទាំងពីរត្រូវប្រកាសជាសាធារណៈ។ ប៉ុន្តែអ្វីដែលគេបានឃើញគឺលោក Leonardo DiCaprio បានចំណាយពេលច្រើនដើរលេង និងជប់លៀងជាមួយមិត្តភ័ក្តិនៅបរទេសទៅវិញ។

Leave a Reply

Your email address will not be published. Required fields are marked *