សប្បាយទៀតហើយអ្នកខេត្តព្រះសីហនុ ដួង វីរៈសិទ្ធ នឹងទៅអង្រួនឆាក «អត់ខ្វល់ Pub» ចុងសប្ដាហ៍នេះ

តារាចម្រៀងសំឡេងស្រទន់ដ៏ពេញនិយមលោក ដួង វីរៈសិដ្ឋ បានប្រកាសដំណឹងដ៏ចាប់អារម្មណ៍មួយពិសេសសម្រាប់អ្នកដែលរស់នៅក្រុងព្រះសីហនុ ដោយលោកនឹងទៅបង្កភាពសប្បាយរីករាយនៅទីនោះនាថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ នៅក្នុងកម្មវិធីរបស់ស្រាបៀកម្ពុជា Premium draft beer ។

តាមការបញ្ជាក់លោក ដួង វីរៈសិទ្ធ បានឱ្យដឹងថា វត្តមានរបស់លោកនៅខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើងនៅ”អត់ខ្វល់ Pub” ដែលមានទីតាំងនៅផ្លូវ៨០៦ ផ្លូវផ្ទះតាឆេ អូ១ សង្កាត់អូ៤ ក្រុងព្រះសីហនុ។ នៅក្នុងកម្មវិធី ដែលរៀបចំឡើងដោយ Cambodia Premium draft beer លោក ដួង វីរៈសិដ្ឋ បាននាំយកនូវបទចម្រៀងពីរោះជាច្រើនបទដើម្បីកំដរអារម្មណ៍ហ្វេនៗទាំងអស់ញ៉ាំងឲ្យបរិយាកាសនៃការជូបជុំថ្ងៃចុងសប្ដាហ៍កាន់តែសប្បាយរីករាយ។
ដោយសារកម្មវិធីដ៏សប្បាយរីករាយខាងលើ រៀបចំថ្ងៃសៅរ៍ចុងសប្ដាហ៍ផងនោះ តារាចម្រៀងសំណព្វចិត្តយុវវ័យ ដួង វីរៈសិដ្ឋ បានសំណូមពរដល់បណ្ដាអ្នកគាំទ្រដែលរស់នៅក្រុងព្រះសីហនុ ឬនៅជិតទីនោះអញ្ជើញទៅចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលយកភាពសប្បាយរីករាយនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។

ក្រៅពីភាពសប្បាយរីរាយហើយនោះ នៅ «អត់ខ្វល់ Pub» ក៏មានការប្រូម៉ូស៊ិនពិសេសសម្រាប់អតិថិជនដែលអញ្ជើញទៅចូលរួមផងដែរ ដោយរាល់ការទិញស្រាបៀរកម្ពុជាចំនួន៦ដប លោកអ្នកនឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដើម្បីឈ្នះរង្វាន់នូវទូរស័ព្ទ Oppo និងរង្វាន់ផ្សេងជាច្រើនទៀត ។

គួរបញ្ជាក់ថា ក្រៅពីវត្តមានរបស់តារាចម្រៀងលោក ដួង វីរៈសិទ្ធ ក៏មានតារាចម្រៀងល្បីៗប្រចាំ អត់ខ្វល់-Pub ជាច្រើននាក់ទៀតត្រៀមខ្លួនបង្កភាពសប្បាយរីករាយ ។ កន្លងមក អត់ខ្វល់-Pub ក៏មានវត្តមានតារាល្បីៗជាច្រើនរូបទៅចូលរួមដូចជាម្ចាស់បទ ផ្លូវណាទៅផ្ទះម៉ែក្មេក កញ្ញា ថាន់ នឿថង ជាដើម និងមានតារាចម្រៀងដទៃទៀតជាច្រើន។ សូមចូលរួមទទួលយកភាពសប្បាយរីករាយទាំងអស់គ្នានៅ អត់ខ្វល់ Pub នៅថ្ងៃសៅរ៍ទី១៧ខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *