ការតស៊ូងើបឡើងវិញរបស់ ប៊ុត សីហា សូម្បីសម្ដេចតេជោ ហ៊ុន សែន ក៏ពោលសរសើរលើកទឹកចិត្តដែរ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានពោលសរសើរចំពោះការបកស្រាយចម្រៀងរបស់ម្ចាសពាន The Voice Cambodia ប៊ុត សីហា ថាពិតជាមានន័យណាស់ ហើយសម្ដេចបានលើកទឹកចិត្តចំពោះម្ចាស់ពានរូបនេះ ដែលហ៊ានងើបឈរឡើងវិញដោយខ្លួនឯង ក្រោយផុងខ្លួនសេពគ្រឿងញៀន ។

នៅថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ ម្ចាស់ពាន The Voice Cambodia រដូវកាលទី១លោក ប៊ុត សីហា មានឱកាសបានបង្ហាញវត្តមានយ៉ាងពិសេសនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ។ ការបង្ហាញខ្លួនជាលើកដំបូងនោះ ប៊ុត សីហា បានបកស្រាយចម្រៀងមួយបទមានចំណងជើងថា «សំណាងកម្ពុជាមានថ្នាក់ដឹកនាំល្អ» និងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រដែលទស្សនាកម្មវិធីនោះលើបណ្ដាញសង្គម ។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍បំផុតនោះ ក្រៅពីការសាទរពីអ្នកគាំទ្រ អតីតជើងកម្មវិធី The Voice រដូវកាលទី១ ប៊ុត សីហា ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានពោលសរសើរនូវការបកស្រាយចម្រៀងមួយបទនោះថាមានពិតជាមានន័យណាស់ និងបានលើកទឹកចិត្តដល់រូបគេថែមទៀតចំពោះការងើបឈរឡើងវិញដោយខ្លួនឯងរបស់ ប៊ុត សីហា ដោយសម្ដេចចាត់ទុកថា អ្នកជក់គ្រឿងញៀង គឺជាជនរងគ្រោះ ដោយស្នើរសូមកុំមានការរើសអើងពិសេសនៅពេលគេចេះកែខ្លួន ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ប៊ុត សីហា ចម្រៀងនេះមានន័យណាស់ ។ កូនងើបឈរឡើងដោយខ្លួនឯងទើបមានអ្នកជួយ ។ កូនត្រូវក្តាប់ឱកាសនេះឱ្យជាប់ ។ អ្នកជក់គ្រឿងញៀងគឺជាជនរងគ្រោះដូចនេះសូមកុំមានការរើសអើងពិសេសនៅពេលគេចេះកែខ្លួន ។ សូមបញ្ឈប់ការប្រើប្រាស់គ្រឿងទើបយើងមានសេចក្តីទាំងអស់គ្នា» ។

សូមរំលឹកថា ក្រៅពីទទួលបានការសរសើរ និងលើកទឹកចិត្តពីសម្ដេចតេជោ ប៊ុត សីហា ក៏ទទួលបានការផ្ដល់ឱកាសយ៉ាងធំ​ធេង​ពីសំណាក់ម្ចាស់ផលិតកម្ម ហ្កាឡាក់ ណាវ៉ាត្រា អ្នកផងដែរ ។ ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសកាលពីថ្ងៃទី១២ខែកញ្ញាម្សិលមិញថា អ្នកឧកញ៉ានឹងផ្ដល់ឱកាសឱ្យ ប៊ុត សីហា ម្ដងទៀតសម្រាប់ការចូលរួមជីវភាពជាមួយផលិតកម្ម Galaxy Navatra ម្ដងទៀត បន្ទាប់ពីបានខកខាននាពេលកន្លងមក ដោយសារតែការមិនគោពពេលវេលារបស់រូបគេ ។ បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Galaxy ក៏បានដាក់លក្ខណ្ឌដល់ ប៊ុត សីហា ត្រូវតែគោរពវិន័យ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន ។

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម ទោះបីជាផលិតកម្មផ្ដល់ឱកាសដល់ ប៊ុត សីហា តាមការស្នើរសុំរបស់មហាជនពិតមែន ប៉ុន្តែក៏ត្រូវសួរទៅកាន់សាមីខ្លួនផងដែរថា ចង់ក្លាយជាតារាចម្រៀងនៅផលិតកម្មរបស់លោក ឬអត់?។

បើក្រឡេកទៅមើលគណនេយ្យហ្វេសប៊ុករបស់ ប៊ុត សីហា វិញ រូបគេបង្ហាញនូវអារម្មណ៍រំភើបរីករាយជាមួយនឹងការចែករំលែកនូវការបង្ហោះសំណេររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយថ្លែងអំណរគុណជ្រាលជ្រៅនូវសន្ដានចិត្តល្អប្រពៃរស់អ្នកឧកញ៉ាវ័យក្មេងរូបនេះ ហើយរូបគេបានសន្យាថា នឹងខិតខំប្រឹងប្រែង ប្រសិនបើមានការផ្ដល់ឱកាសពីអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Galaxy Navatra ៕

Leave a Reply

Your email address will not be published. Required fields are marked *