សិល្បៈកម្សាន្ត
ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងក្រុមហ៊ុនស្រាបៀរ GANZBERG ចាប់ដៃគ្នាបង្កេីតការប្រគំតន្ត្រីខ្នាតធំទូទាំងប្រទេស
ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG នឹងរៀបចំនូវការប្រគំតន្រ្តី GANZBERG Premium Concert ដែលជាព្រឹត្តិការណ៍ប្រគំតន្រ្តីអស្ចារ្យ និងធំបំផុតប្រចាំឆ្នាំ។ ការប្រគំតន្ត្រីដ៏អស្ចារ្យនេះនឹងមានវត្តមានចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ជាចំណងដៃជូនដល់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាផ្ទាល់ ដោយក្នុងឆាកតន្ត្រីធំបំផុតដំបូងនឹងត្រូវរៀបចំឡេីងនៅក្នុងខេត្តកណ្តាលរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំងច្រមុះជ្រូក ក្រុងតាខ្មៅ តែម្ដង។ ក្នុងនោះដែរ បងប្អូនអ្នកទស្សនាទាំងអស់នឹងមានឱកាសបានជួបវត្តមានផ្ទាល់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ...
កំពូលតារាចម្រៀងរ៉េប G-Devith ក្លាយជាទូតសុច្ឆន:ផ្លូវការរបស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន និងប្រកាសពីធួរខនសឺតនៅខេត្តក្រុងជាច្រើន
ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏ល្បី និងមានប្រជាប្រិយភាពលោក G-Devith ត្រូវបានប្រកាសជាទូតសុច្ឆន:របស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ជាផ្លូវការក្នុងកម្មវិធីប្រគុំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មីឈ្មោះថា Passion II ដែលប្រព្រឹត្តទៅនៅសួនវឌ្ឍនៈ កាពីតាលឡាហ្វ៍ស្តាយផាក នាល្ងាចថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៣។ ពិធីចុះកិច្ចសន្យានេះក៏មានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី...
សមាជិកក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិលើកឡើង៤ចំណុច ក្រោយកំណត់ឲ្យចាញ់ជាស្វ័យប្រវត្តិ
គណៈកម្មាកររៀបចំការប្រកួតរបស់ UYFC Soccer League 2023 សម្រេចអោយក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ (ស.ស.យ.ក ស្រុកខ្សាច់កណ្តាល) ចាញ់ដោយស្វ័យប្រវត្តិ ដោយអនវត្តន៍តាមច្បាប់។ ក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ (ស.ស.យ.ក ស្រុកខ្សាច់កណ្តាល) បានលើកហេតុផល៤ចំណុច ដែលទាក់ទងនឹងរឿងដែលគណៈកម្មាកររៀបចំការប្រកួតរបស់ UYFC Soccer League 2023 សម្រេចអោយក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ (ស.ស.យ.ក ស្រុកខ្សាច់កណ្តាល) ចាញ់ដោយស្វ័យប្រវត្តិរួមមាន៖ 1....
អបអរសាទរ! សហគ្រិនស្ត្រីឆ្នើមពីររូប ទទួលគ្រឿងឥស្សរិយយសព្រមគ្នាពីព្រះមហាក្សត្រ
សហគ្រិនស្ត្រីឆ្នើមកម្ពុជាពីររូប ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា សព្វព្រះហរទ័យ ព្រះរាជទានគ្រឿងឥស្សរិយយសចំនួន២ ព្រមគ្នា ក្នុងពេលតែមួយ។ ក្នុងនោះលោកជំទាវ ខូវ សុខលាង អគ្គនាយិការក្រុមហ៊ុន ASPOR Electronic co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេរីវឌ្ឍន៍ និង លោកជុំទាវ រស់ សុភ័ក្រ...
កំពូលតារាចម្រៀង និងមហាជនរាប់ម៉ឺននាក់ ផ្ទុះការរិះគន់លើបុគ្គលឈ្មោះ តាំង សារ៉ាដា ដែលចោទប្រកាន់បំភ្លៃការពិត ប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
កំពូលតារាចម្រៀងជួរមុខល្បីៗ ព្រមទាំងមហាជន អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា រាប់ម៉ឺននាក់ បានចេញមកប្រតិកម្មរិះគន់ធ្ងន់ៗទៅកាន់ស្ថាប័នកាសែតក្រៅស្រុក The Cambodia Daily ដែលមានលោក តាំង សារ៉ាដា ជាអ្នកអត្ថាធិប្បាយបទវិភាគដោយគ្មានមូលដ្ឋាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើភាពស្អាតស្អំនិងកិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈបទវិភាគ៖ តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា? ដែលក្នុងនោះបានធ្វើការចោទប្រកាន់លើអ្នកឧកញ៉ាទាំងងងើល និងប្រាសចាកពីការពិតទាំងស្រុងប្រកបដោយគោលបំណងទុច្ចរិត កាលពីពេលថ្មីៗនេះ។ នៅក្នុងវីដេអូប្រមាណ...
ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា ស្វាគមន៍វត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត មកកាន់គ្រួសារហ្គាឡាក់ស៊ី និងរៀបចំអាហារសាមគ្គីជួបជុំបុគ្គលិកប្រចាំឆ្នាំ
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក. និងថ្នាក់ដឹកនាំក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯក និងផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា បានរៀបចំពិធីស្វាគមន៍វត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត មកគ្រួសារហ្គាឡាក់ស៊ី ណាវាត្រា...
CHIVAS សម្ភោធ CHIVAS 18 ឆ្នាំ មានចំនួនកំណត់ ដែលជាការសហការជាមួយកំពូលតារាចម្រៀង K-POP លំដាប់ពិពភលោកគឺកញ្ញា LISA
ការសម្ភោធ CHIVAS 18 មានចំនួនកំណត់នេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ Chivas អំពីការសហការរបស់ខ្លួនជាមួយនឹងតារាចម្រៀងស្រីដ៏មានឥទ្ធិពលកាលពីដើមឆ្នាំនេះ [ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៣] ស្រាស្កុតវីស្គី Chivas បានធ្វើការអបអរការបន្តកិច្ចសហការរបស់ខ្លួនជាមួយនឹងតារាចម្រៀងស្រី K-POP ដ៏មានឥទ្ធិពលគឺ កញ្ញា LISA ដោយបានធ្វើការបញ្ចេញនូវស្រា CHIVAS 18 មានចំនួនកំណត់ដ៏ប្រណិតមួយ ដែលជាការសហការជាមួយតារាចម្រៀងស្រីដែលកំពុងទទួលការចាប់អារម្មណ៍ទូទាំងពិភពលោករូបនេះ។ ដូចគ្នាទៅនឹងកញ្ញា LISAដែរ...
សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» សម្ពោធជាផ្លូវការហេីយ
ក្រុមអ្នកនិពន្ធ បានចងក្រងយ៉ាងសម្រិតសម្រាំងនូវខ្លឹមសារប្រកបដោយគុណតម្លៃ អស់រយៈពេលជាង ២ឆ្នាំ ទម្រាំសៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» រហូតបានសម្រេចជាស្ថាពរ និងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាច្រេីនស្ថាប័ន។ បេីតាមឯកឧត្តមបណ្ឌិត ងិន បាណាល់ អ្នកដឹកនាំចងក្រងសៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យ របស់អ្នកឧកញ៉ា បណ្ឌិត សុខ គង់» បានលើកឡើងដែរថា សៀវភៅមួយក្បាលនេះ...
មហាហង្សសម្ពោធភាពយន្ដថ្មី ក្រោយខកខានជាច្រើនឆ្នាំ
ផលិតកម្មមហាហង្ស សម្រេចបញ្ចេញខ្សែភាពយន្ដលើកដំបូងរបស់ខ្លួននៅដើមឆ្នាំ២០២៣ ក្រោយខកខានដោយសារវិបត្ដិជំងឺកូវីដ-១៩អូសបន្លាយជាង២ឆ្នាំ ។ ខ្សែភាពយន្ដដំបូងដែលផលិតមហាហង្សសម្រេចដាក់បញ្ចាំងជាលើកដំបូងនៅដើមឆ្នាំថ្មីនេះ គឺខ្សែភាពបែបភ័យរន្ធត់ដែលមានចំណងជើងថា «កៅអីចុងក្រោយ» ហើយក៏ជាខ្សែភាពយន្ដមួយក្នុងចំណោមរឿង៥ផ្សេងទៀត ដែលផលិតកម្មថតចប់តាំងពីឆ្នាំ២០១៩ ។ តាមរយៈផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសម្ពោធខ្សែភាពយន្ដរឿង «កៅអីចុងក្រោយ» កាលពីល្ងាចថ្ងៃទី២ ខែមករាម្សិលមិញនេះ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានលើកឡើងថា គ្រប់រឿងដែលផលិតកម្មធ្វើឡើង គឺតម្រូវទាំងទីផ្សារនៅក្នុងស្រុក និងក្រៅស្រុក ហើយចំពោះរឿង «កៅអីចុងក្រោយ» ដែលមានឈុតឆាកភ័យរន្ធត់កង្កប់ដោយភាពកំប្លុកកំប្លែងនេះ...
មិនលាក់បាំង! ទីបំផុត ទ្រីញ ផល្លា ប្រាប់ពីទំនាក់ទំនងជាមួយបុរសស្បែកខ្មៅហើយ
ប៉ុន្មានថ្ងៃមកនេះនៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយវីដេអូស្និតស្នាលមួយរវាងអ្នកនាង ទ្រីញ ផល្លា និងបុរសជនជាតិស្បែកខ្មៅម្នាក់ ធ្វើឱ្យមានមន្ទិលសង្ស័យជាច្រើនថា អ្នកមេម៉ាយកូនមួយរូបនេះទំនងកំពុងបង្កាត់ភ្លើងស្នេហ៍ថ្មីជាមួយនឹងបុរសស្បែកខ្មៅខាងលើ ក្រោយមានរឿងចម្រូងចម្រាស់ចែកផ្លូវគ្នាពីអែតមីន ជីងចក់ ។ យ៉ាងណាក្រោយវីដេអូត្រូវបានបង្ហោះ និងមានមតិជាច្រើនបានលើកឡើងក្នុងន័យចំអកមួយចំនួនផង អ្នកនាង ទ្រីញ ផល្លា ក៏បានចេញមុខបញ្ជាក់លម្អិត ដែលមានអត្ថន័យខ្លឹមសារផ្ទុយស្រឡះពីការលើកឡើងរបស់មហាជនទាំងស្រុង ពោលគឺអ្នកលក់អនឡាញល្បីឈ្មោះរូបនេះបានអះអាងថា រូបភាពស្និតស្នាលរវាងខ្លួន និងបុរសជនជាតិស្បែកខ្មៅខាងលើគឺគ្រាន់តែជាទំនាក់ទំនងជាមិត្តភ័ក្ដប៉ុណ្ណោះ មិនមែនក្នុងន័យអ្វីផ្សេងដែលមតិមួយចំនួននោះឡើយ ។ ថ្លែងប្រាប់តាមបណ្ដាញតេឡេក្រាមអ្នកនាង ទ្រីញ...









