មិនធ្លាប់មាន! តារាចម្រៀងល្បីត្រៀមអង្រូនឆាកតន្ត្រី GANZBERG Premium Concertកណ្ដាលក្រុងសៀមរាប

ការប្រគំតន្រ្តី GANZBERG Premium Concert ដ៏ធំសម្បើម រៀបចំឡើងដោយផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅដល់កណ្តាលក្រុងសៀមរាប ដោយនាំមកជាមួយនូវវត្តមានកំពូលតារាចម្រៀងល្បីៗផុតលេខប្រចាំប្រទេសកម្ពុជារបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា រួមគ្នាសម្តែងយ៉ាងកក្រើកជូនដល់បងប្អូនអ្នកគាំទ្រទាំងអស់គ្នានៅខេត្តសៀមរាបបានកម្សាន្តសប្បាយយ៉ាងពេញទំហឹង

ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert នៅលើទឹកដីខេត្តសៀមរាបនេះ នឹងរៀបចំឡើងរយៈពេល០២ថ្ងៃ នៅថ្ងៃទី០៧-០៨ ខែមីនា ឆ្នាំ២០២៣ នៅទីតាំងសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ហើយបងប្អូនអាចចូលរួមទស្សនាបានដោយសេរី។ 

វត្តមានរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលនឹងចូលរួម មានដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត  លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោក សុវត្ថិ មុនីវណ្ណ កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA ព្រមជាមួយនឹងកំពូលតារាចម្រៀងល្បីឈ្មោះ និងពេញនិយមក្នុងស្រទាប់យុវវ័យជាច្រើនរូបទៀត។ សម្រាប់ជាការចូលរួមលើកតម្កើងវប្បធម៌ប្រពៃណីខ្មែរ និងជាចំណីចក្ខុបន្ថែមទៀតជូនដល់បងប្អូនទស្សនិកជនទាំងអស់ ការប្រគុំតន្រ្តីដ៏សម្បើមនេះក៏នឹងមាននូវទស្សនីយភាពល្ខោនខោល និងមរតកក្បាច់គុនបុរាណខ្មែរ យុទ្ធក្រមខម ផងដែរ។

សូមបញ្ជាក់ផងដែរថា បេសកកម្មប្រគំតន្រ្តី GANZBERG Premium Concert នឹងបន្តធ្វើដំណើរទៅទូទាំងប្រទេសជាច្រើនខេត្តក្រុងជាបន្តបន្ទាប់ទៀតនាពេលឆាប់ៗខាងមុខ ដើម្បីបង្កើតនូវភាពសប្បាយរីករាយអស្ចារ្យមិនធ្លាប់មានជូនដល់ហ្វេន និងទស្សនិកជនរាប់ពាន់នាក់ ហើយមុននឹងរំកិលខ្លួនទៅដល់ទឹកដីអង្គរអច្ឆរិយនេះ បេសកកម្មប្រគំតន្រ្តី GANZBERG Premium Concert បានរៀបចំឡើងនៅខេត្តក្រុងចំនួន០៣រួចមកហើយមាន ខេត្តកោះកុង ខេត្តកំពត និងខេត្តកណ្តាល។

ដូចនេះ បងប្អូនអ្នកនៅខេត្តសៀមរាបត្រៀមខ្លួនឱ្យបានរួចរាល់ និងណាត់មនុស្សពិសេសទៅចូលរួមកម្សាន្តព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏រំភើបរីករាយ GANZBERG Premium Concert រួមជាមួយនឹងវត្តមានដ៏មហាកក្រើករបស់តារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា និងទស្សនីយភាពកម្សាន្តជាច្រើនសម្បូរបែបដទៃទៀត។

🎯កុំភ្លេចថ្ងៃទី០៧-០៨ខែមីនា ឆ្នាំ២០២៣ នាសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប

🔶ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក

https://fb.watch/iKC6TWP_a_/?mibextid=unz460

#galaxynavatra 

#BeerGanzberg #AmazingTaste

#GanzbergPremiumConcert

#NanoSoundCambodia

Leave a Reply

Your email address will not be published. Required fields are marked *