សោកស្ដាយ! តារាកំប្លែងជេីងចាស់នាយ ក្ដឹប ទទួលមរណភាពមុននេះ

ពិតជាដំណឹងគួរឱ្យសោកស្ដាយបំផុត ដែលតារាកំប្លែង នាយ ក្តឹប បានលាចាកលោកនេះហេីយនៅម៉ោង៩និង៤៥នាទីយប់ថ្ងៃទី១៨ ខែកុម្ភ:ឆ្នាំ២០២២នេះ។ នេះបេីយោងតាមទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។

តាមរយៈដំណឹងមរណភាពរបស់សិល្បករកំប្លែងរូបនេះ គេ ឃើញមានមហាជនទូទៅព្រមទាំងសិល្បករ – សិល្បការិនី ជាច្រើនបានសម្តែងក្តីរន្ធត់ស្លុតចិត្តខ្លាំងចំពោះការបាត់បង់ ធនធានសិល្បករដ៏មានប្រជាប្រិយភាព និង ទេពកោសល្យ ក្នុងផ្នែកកំប្លែងដែលបានបង្កសំណេីចដល់ទស្សនិកជនមហាជនខ្មែរជាច្រេីនឆ្នាំ។

តារាកំប្លែងនាយ ក្ដឹប ធ្លាប់ជាសមាជិកក្រុមកំប្លែងនាយ កុយ , នាយ ក្រឹម។ លោកបានបានធ្លាក់ខ្លួនឈឺជំងឺជាច្រេីនមុខដូចជា ទឹកដក់ក្នុងសួត , ទឹកនោមផ្អែម , ដាច់សរសៃឈាមខួរក្បាល ខ្វះឈាមក្នុងបេះដូងព្រមទាំង លើសឈាម ជាដើម ៕

Leave a Reply

Your email address will not be published. Required fields are marked *