ត្រៀមខ្លួនអ្នកក្រចេះ! មហាព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងធ្វើដំណើរមកដល់ទឹកដីខេត្តក្រចេះហើយ ធានាអង្រួនឆាកប្រគុំតន្ត្រីដ៏សម្បើមជាមួយវត្តមានកំពូលតារាចម្រៀងហ្គាឡាក់ស៊ី ណាវ៉ាត្រា

ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងឈានមកដល់ជួបបងប្អូនពុកម៉ែមាមីងទាំងអស់នៅខេត្តក្រចេះ ជាមួយវត្តមានដ៏កក្រើករបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាជាច្រើនរូបនៃផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលនឹងជួបជុំគ្នាលើឆាកតន្ត្រីដ៏សម្បើម។

ព្រឹត្តិការណ៍ប្រគំតន្រ្តីនឹងប្រព្រឹត្តនៅថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០២៣នេះ រយៈពេល០២ថ្ងៃពេញ នៅទីតាំងសួនកុមារក្រុងក្រចេះ ខេត្តក្រចេះ ហើយធានាថានឹងនាំមកនូវភាពរំជើបរំជួល សប្បាយរីករាយជាមួយចង្វាក់ភ្លេង និងចង្វាក់រាំថ្មីៗពេញនិយម ជាពិសេសជាមួយវត្តមានដ៏កក្រើករបស់កំពូលតារាចម្រៀងលំដាប់ប្រទេសកម្ពុជាជាច្រើនរូបរបស់ផលិតកម្មហ្គាឡាក់ស៊ី ដែលនឹងចូលខ្លួនមកអង្រួនឆាកប្រគុំតន្រ្តី និងបេះដូងទស្សនិកជនគ្រប់ៗរូប ឱ្យបំភ្លេចមិនបាន។

កំពូលតារាចម្រៀងលំដាប់កំពូលៗដែលនឹងមានវត្តមាន រួមមមានដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើនទៀតដែលកំពុងមានពេញនិយម និងមានឈ្មោះបោះសម្លេងក្នុងចំណោមបងប្អូនទស្សនិកជនទាំងអស់គ្នា។

ព្រឹត្តិការណ៍ Cambodia Mega Concert នេះសហការរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ហើយនឹងមានការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ BTV News ផេកផ្លូវការ Galaxy Navatra និង Cambodia Beer ចាប់ពីម៉ោង ៨យប់ តទៅផងដែរ។

កុំខកខានឱ្យសោះ បងប្អូនពុកម៉ែអ្នកក្រចេះ សូមអញ្ជើញមកទស្សនាកម្សាន្តសប្បាយ និងជួបអាយដលសំណព្វចិត្តរបស់ខ្លួន រយៈពេលពីរថ្ងៃពេញ។ ធានាថាសប្បាយ រាំកំសាន្តតាមចង្វាក់ភ្លេងជាមួយអាយដលហ្គាឡាក់ស៊ី និងក្រេបឱជារសស្រាបៀរកម្ពុជាក្នុងវេលាដ៏សែនមនោរម្យ។

Leave a Reply

Your email address will not be published. Required fields are marked *