សិល្បៈកម្សាន្ត
Galaxy Navatra និងGANZBERG beer នាំយកកំពូលតារាចម្រៀងផុតលេខប្រចាំប្រទេស ធ្វើការប្រគំតន្រ្តី GANZBERG Premium Concert 25ខេត្តក្រុង
ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG នឹងរៀបចំនូវការប្រគំតន្រ្តី GANZBERG Premium Concert ដែលជាព្រឹត្តិការណ៍ប្រគំតន្រ្តីអស្ចារ្យ និងធំបំផុតប្រចាំឆ្នាំ និងមានវត្តមានចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ជាចំណងដៃជូនដល់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនា។ ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ នឹងរៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៨-១៩ខែកុម្ភៈ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានខេត្តកំពត។ ក្នុងនោះដែរ បងប្អូនអ្នកទស្សនាទាំងអស់នឹងមានឱកាសបានជួបវត្តមានផ្ទាល់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ...
មេតុងទីនហ្វេសប៊ុក ឡុង រ៉ានី (ម៉ាក់ សក្កិសក្កិ) ត្រូវបាននាំពីពន្ធនាគារ PJ មកតុលាការ ដើម្បីសាកសួរលើបណ្ដឹងថ្មីជាច្រើន
មេតុងទីនដ៏ល្បីឈ្មោះ ឡុង រ៉ានី (ឈ្មោះក្នុងហ្វេសប៊ុក ម៉ាក់សក្កិសក្កិ) ដែលកំពុងជាប់ឃុំនៅពន្ធនាគារ PJ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥៧០ ជ១ ដ.ឃ.ដ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនាំមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើពាក្យបណ្ដឹងជាច្រើនរបស់កូនតុងទីនផ្សេងទៀត ដែលបានប្ដឹងមេតុងទីនរូបនេះ លើករណីឆបោកប្រាក់តុងទីនយ៉ាងសន្ធឹកសន្ធាប់។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មេតុងទីនឈ្មោះ...
លោក តាំង សារ៉ាដា ចេញមុខសុំទោស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយពីចុះផ្សាយព័ត៌មានមិនពិត
រាជធានីភ្នំពេញ៖ លោក តាំង សារ៉ាដា គឺជានាយកនិពន្ធនៅក្នុងសារព័ត៌មាន The Cambodia Daily Khmer ដែលជាក្រុហ៊ុនរបស់អាមេរិកាំង បានចេញមុខសុំទោស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា “ ដែលជាអគ្គនាយករបស់ក្រុមហ៊ុន ហ្គាឡាក់សុីណាវ៉ាត្រាគ្រុប ( Galaxy Navatra Group Co. LTD, )...
វីដេអូលើហ្វេសប៊ុក Taing Sarada និង The Cambodia daily ផ្សាយខុសការពិតពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហ្វេសប៊ុកប្លុកចោលព្រោះបំពានសិទ្ធិបុគ្គល
ក្រុមហ៊ុន ហ្វេសប៊ុក កាលពីយប់ថ្ងៃទី១០ កុម្ភៈម្សិលមិញ បានសម្រេចលុបវីដេអូលើហ្វេសប៊ុកផ្ទាល់ខ្លួនលោក តាំង សារ៉ាដា និងផេក The Cambodia daily Khmer ក្រោយពីចាក់ផ្សព្វផ្សាយឡើងវិញម្តងជាពីរម្តងនូវវីដេអូព័ត៌មានប្រលោមលោក ពាក់ព័ន្ធនឹងរឿងរ៉ាវពាណិជ្ជករវ័យក្មេង និងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ដែលក្រុមហ៊ុនហ្វេសប៊ុកចាត់ទុកថា ជាការបំពានសិទ្ធិបុគ្គលបំភ្លៃច្នៃប្រឌិតរឿងខុសការពិត។ យោងលើសារណែនាំ Messenger ជាភាសាអង់គ្លេស តែសូមបកប្រែជាភាសាខ្មែរមានន័យថា«អត្ថបទមាតិកាមិនមានបង្ហាញទៀតនោះទេ...
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រដៅចំៗ និងរង់ចាំទទួលអ្នកកាសែត តាំង សារ៉ាដា នៅព្រលានយន្តហោះ ដើម្បីនាំក្រុមហ៊ុនសវកម្មអាមេរិកស៉ើបអង្កេត
ការថ្លែងបកស្រាយបំភ្លឺ និងប្រដៅចំៗធ្ងន់ៗទៅលើអ្នកកាសែតមានឈាមជ័រជាខ្មែរ ប៉ុន្តែមានគំនិតទុទ្ទិដ្ឋិនិយម លោក តាំង សារ៉ាដា នៅពេលនេះគឺក្រោយពេលកាសែត The Cambodia Daily នៅតែបន្តផ្សាយព័ត៌មានស្តីអំពីជីវិត និងមុខជំនួញរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលត្រូវបានមហាជន និងសាម៉ីខ្លួនផ្ទាល់អះអាងថា ជាការសរសេរព័ត៌មានចោទប្រកាន់ទាំងគឃ្លើនខុសការពិតខ្វះចំណេះដឹង ខ្វះការស្រាវជ្រាវដោយសរសេរនិងសង្ស័យ បង្កើតប្រភពព័ត៌មានប្រឌិតរឿងដើម្បីកេញចំណេញផលប្រយោជន៍បក្សពួកផ្ទាល់ខ្លួនមួយក្តាប់តូចរបស់លោក តាំង សារ៉ាដា។ នៅក្នុងខ្លិបវីដេអូប្រមាណ១២នាទីលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកឧកញ៉ា ក៏បានស្នើឲ្យលោក...
ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងក្រុមហ៊ុនស្រាបៀរ GANZBERG ចាប់ដៃគ្នាបង្កេីតការប្រគំតន្ត្រីខ្នាតធំទូទាំងប្រទេស
ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG នឹងរៀបចំនូវការប្រគំតន្រ្តី GANZBERG Premium Concert ដែលជាព្រឹត្តិការណ៍ប្រគំតន្រ្តីអស្ចារ្យ និងធំបំផុតប្រចាំឆ្នាំ។ ការប្រគំតន្ត្រីដ៏អស្ចារ្យនេះនឹងមានវត្តមានចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ជាចំណងដៃជូនដល់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាផ្ទាល់ ដោយក្នុងឆាកតន្ត្រីធំបំផុតដំបូងនឹងត្រូវរៀបចំឡេីងនៅក្នុងខេត្តកណ្តាលរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំងច្រមុះជ្រូក ក្រុងតាខ្មៅ តែម្ដង។ ក្នុងនោះដែរ បងប្អូនអ្នកទស្សនាទាំងអស់នឹងមានឱកាសបានជួបវត្តមានផ្ទាល់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ...
កំពូលតារាចម្រៀងរ៉េប G-Devith ក្លាយជាទូតសុច្ឆន:ផ្លូវការរបស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន និងប្រកាសពីធួរខនសឺតនៅខេត្តក្រុងជាច្រើន
ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏ល្បី និងមានប្រជាប្រិយភាពលោក G-Devith ត្រូវបានប្រកាសជាទូតសុច្ឆន:របស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ជាផ្លូវការក្នុងកម្មវិធីប្រគុំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មីឈ្មោះថា Passion II ដែលប្រព្រឹត្តទៅនៅសួនវឌ្ឍនៈ កាពីតាលឡាហ្វ៍ស្តាយផាក នាល្ងាចថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៣។ ពិធីចុះកិច្ចសន្យានេះក៏មានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី...
សមាជិកក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិលើកឡើង៤ចំណុច ក្រោយកំណត់ឲ្យចាញ់ជាស្វ័យប្រវត្តិ
គណៈកម្មាកររៀបចំការប្រកួតរបស់ UYFC Soccer League 2023 សម្រេចអោយក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ (ស.ស.យ.ក ស្រុកខ្សាច់កណ្តាល) ចាញ់ដោយស្វ័យប្រវត្តិ ដោយអនវត្តន៍តាមច្បាប់។ ក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ (ស.ស.យ.ក ស្រុកខ្សាច់កណ្តាល) បានលើកហេតុផល៤ចំណុច ដែលទាក់ទងនឹងរឿងដែលគណៈកម្មាកររៀបចំការប្រកួតរបស់ UYFC Soccer League 2023 សម្រេចអោយក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ (ស.ស.យ.ក ស្រុកខ្សាច់កណ្តាល) ចាញ់ដោយស្វ័យប្រវត្តិរួមមាន៖ 1....
អបអរសាទរ! សហគ្រិនស្ត្រីឆ្នើមពីររូប ទទួលគ្រឿងឥស្សរិយយសព្រមគ្នាពីព្រះមហាក្សត្រ
សហគ្រិនស្ត្រីឆ្នើមកម្ពុជាពីររូប ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា សព្វព្រះហរទ័យ ព្រះរាជទានគ្រឿងឥស្សរិយយសចំនួន២ ព្រមគ្នា ក្នុងពេលតែមួយ។ ក្នុងនោះលោកជំទាវ ខូវ សុខលាង អគ្គនាយិការក្រុមហ៊ុន ASPOR Electronic co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេរីវឌ្ឍន៍ និង លោកជុំទាវ រស់ សុភ័ក្រ...
កំពូលតារាចម្រៀង និងមហាជនរាប់ម៉ឺននាក់ ផ្ទុះការរិះគន់លើបុគ្គលឈ្មោះ តាំង សារ៉ាដា ដែលចោទប្រកាន់បំភ្លៃការពិត ប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
កំពូលតារាចម្រៀងជួរមុខល្បីៗ ព្រមទាំងមហាជន អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា រាប់ម៉ឺននាក់ បានចេញមកប្រតិកម្មរិះគន់ធ្ងន់ៗទៅកាន់ស្ថាប័នកាសែតក្រៅស្រុក The Cambodia Daily ដែលមានលោក តាំង សារ៉ាដា ជាអ្នកអត្ថាធិប្បាយបទវិភាគដោយគ្មានមូលដ្ឋាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើភាពស្អាតស្អំនិងកិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈបទវិភាគ៖ តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា? ដែលក្នុងនោះបានធ្វើការចោទប្រកាន់លើអ្នកឧកញ៉ាទាំងងងើល និងប្រាសចាកពីការពិតទាំងស្រុងប្រកបដោយគោលបំណងទុច្ចរិត កាលពីពេលថ្មីៗនេះ។ នៅក្នុងវីដេអូប្រមាណ...