ក្រោយដឹកដៃគ្នារៀបការជិត១ខែពេលនេះ ងិន ម៉ារ៉ាឌី និងស្វាមីទទួលបានកូនដំបូងហើយ

ក្រោយដឹកដៃគ្នារៀបការយ៉ាងអធិកអធមកាលពីដើមខែមេសា ឆ្នាំ២០២៣ពេលនេះ ងិន ម៉ារ៉ាឌី និងស្វាមី ទទួលបានកាដូកូនដំបូងហើយ ។នេះបើយោងតាមការបង្ហោះរបស់អតីតបវរកញ្ញាចក្រវាទកម្ពុជារូបនេះ ។

ការទទួលបានកូនដំបូងនៅក្នុងផ្ទៃនេះ ងិន ម៉ារ៉ាឌី បានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំង ដោយកាលពីម្សិលមិញនេះនៅលើបណ្ដាញសង្គមតារាស្រីរាងតូចច្រឡឹងរូបនេះបានបង្ហោះលទ្ធិផលពិនិត្យផ្ទៃពោះ និងភ្ជាប់សំណេរខ្លីអបអរចំពោះខ្លួនឯង និងស្វាមីថា «Congratulations daddy Vannora» ។

សូមបញ្ជាក់ថា អតីតបវកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២១ ងិន ម៉ារ៉ាឌី បានសម្រេចបញ្ចប់ភាពនៅលីវហើយ ក្រោយដឹកដៃគូដណ្ដឹងជាអណិកជនខ្មែរអាមេរិកចូលរៀបការយ៉ាងអធិកអធមកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ។ មង្គលការរបស់អ្នកនាង ងិន ម៉ារ៉ាឌី ធ្វើឡើងនៅបរិវេណដឹព្រមៀរ៍សែនសុខ ក្រោមការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស បវរកញ្ញា និងអ្នកសិល្បៈរួមអាជីពយ៉ាងច្រើនកុះករ ។

កន្លងមកតារាស្រីរូបនេះធ្លាប់អះអាងថា ក្រោយរៀបការនាងនឹងចេញទៅរស់នៅអាមេរិកតាមស្វាមី តែមិនប្រាកដនៅពេលណានោះឡើយ ។ ដូចគ្នានៅថ្ងៃពិសេសរបស់ខ្លួន បុរសអាណិកជនខ្មែរអាមេរិកលោក ទិត្យ វណ្ណណូរ៉ា ស្វាមីអ្នកនាង ងិន ម៉ារ៉ាឌី បាននិយាយថា ចំពោះការនាំភរិយាទៅរស់នៅក្រៅប្រទេសជាមួយគ្នាគឺជាការពិតតែរងចាំពេលវេលាសិន ។ នៅថ្ងៃរៀបការនោះប្ដីប្រពន្ធមួយគូរនេះក៏បាននិយាយពីការយកកូនផងដែរ ដោយពួកគេថា មិនមានគម្រោងប្រើប្រាស់ពិធីសាស្ត្រពន្យាកំណើតទេ ពោលប្រសិនបើមាននៅពេលណា គឺពួកគេនឹងយកនៅពេលនោះតែម្ដង ។

ជាការពិតពេលនេះប្ដីប្រពន្ធ ងិន ម៉ារ៉ាឌី និងលោក ទិត្យ វណ្ណណូរ៉ា ក៏ទទួលបានកូនដំបូងដូចបំណងហើយ ។ បើទោះជាយ៉ាងណាគេមិនទាន់ដឹងថា កូនក្នុងផ្ទៃរបស់ ងិន ម៉ារ៉ាឌី ជាកូនប្រុស ឬស្រីទេ តែមហាជននៅលើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រជាច្រើនរបស់អ្នកនាង ងិន ម៉ារ៉ាឌី បានសម្ដែងការសាទរ ៕

Leave a Reply

Your email address will not be published. Required fields are marked *