មិនប្រកាន់រឿងចាស់! អេដវីន ស្និតស្នាលអតីតសង្សារ សុទ្ធ បញ្ចកា ជាថ្មី

ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមស្រាប់តែមានការភ្ញាក់ផ្អើលជាថ្មី ក្រោយឃើញ​អ្នកនាង សុទ្ធ បញ្ចកា បង្ហោះរូបភាពស្និតស្នាលជាមួយអតីតស្នេហ៍គឺតារាសម្ដែង អេដវីន ក្រោយបែកគ្នាជាង២ឆ្នាំ ។

ការពិតណាស់ស្រីស្អាត សុទ្ធ បញ្ចកា និងតារាសម្ដែងលោក យិត មាសឧស្សា ហៅ អេដវីន គឺជាគូស្នេហ៍ដ៏ផ្អែមល្ហែមកាលពីជាង៣ឆ្នាំមុន ។ ប៉ុន្តែនៅអំឡុងខែមេសា ឆ្នាំ​២០​២១ ស្រាប់តែផ្ទុះរឿងដ៏ភ្ញាក់ផ្អើលមួយ ក្រោយស្រីស្អាតមេម៉ាយកូន២ខាងលើរូបនេះបានបង្ហោះបកអាក្រាតសង្សារថា បានប្រើប្រាស់អំពើហិង្សាលើខ្លួនយ៉ាងដំណំ និងប្ដឹងឱ្យចាប់ខ្លួនបុរសសង្ហាជាសង្សារដាក់ពន្ធធានាគាជាច្រើនខែថែមទៀតផង ។ បើតាមការអះអាង​របស់លោក អេដវីន កន្លងមកបានឱ្យដឹងថា ការប្រើអំពើហិង្សាទៅអ្នកនាង សុទ្ធ បញ្ចកា គឺព្រោះតែតាមទាន់សង្សារក្បត់ចិត្តលួចទាក់ទងជាមួយប្រុសផ្សេង ។

យ៉ាងណាក្រោយចេញពីពន្ធធានាគា និងកំពុងតែប្រឹងប្រែងកសាងកេរ្ដិ៍ឈ្មោះលើអាជីពសម្ដែងវិញ ស្រាប់តែថ្មីៗនេះគេឃើញអតីតគូស្នេហ៍មួយគូនេះស្និតស្នាលគ្នាជាថ្មី ។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំង គឺតារាសម្ដែងលោក អេដវីន នៅតែចិត្តមិនដាច់ពីអតីតសង្សារ និងថែមទាំងពោលពាក្យថា នៅតែស្រលាញ់អតីតសង្សារ សុទ្ធ បញ្ចកា ដូចដើមថែមទៀត​ង ។ នេះបើយោងតាមការអះអាងរបស់អ្នកនាង សុទ្ធ បញ្ចកា ។

ដោយនៅលើបណ្ដាញសង្គមអ្នកមេម៉ាយកូន២រូបនេះនិយាយថា «ពេលខ្លះមានអារម្មណ៏ថាដូចយល់សប្តិ តែវាជាការពិត! គាត់ធ្លាប់ជាមនុស្សម្នាក់ដែលខ្ញុំធ្លាប់ស្រលាញ់លើសជីវិតខ្លួនឯង តែទុកថា ទេវតា សាកល្បងយើងចុះ! ពាក្យគាត់និយាយយប់មិញ “នៅស្រលាញ់ អូនដូចដើម” វាធ្វើឱ្យខ្ញុំខ្លាច ខ្លាចនឹងលែងបានលឺទៀត! ដើមទ្រូងដែលធ្លាប់អោបហើយកក់ក្តៅបំផុត ហើយពេលនេះក៏នៅតែកក់ក្តៅដដែល សុំត្រឹមជាមិត្តភក្តិម្នាក់ដែលអាចឃើញស្នាមញញឹមអ្នកដល់យើងលែងបើកភ្នែក! អតីតសង្សារ» ៕

Leave a Reply

Your email address will not be published. Required fields are marked *