អ្នកបរសេដ្ឋកំពង់ស្ពឺត្រៀមឱ្យហើយ មកជួបគ្នាផ្ទាល់នៅព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ជាមួយវត្តមានកំពូលតារាចម្រៀងហ្គាឡាក់ស៊ី ណាវ៉ាត្រា

ក្រោយពីព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ធ្វើដំណើរសឹងទូទាំងប្រទេសកម្ពុជា ពេលនេះគឺបានឈានមកដល់ជួបបងប្អូនពុកម៉ែមាមីងទាំងអស់នៅខេត្តកំពង់ស្ពឺ ជាពិសេសជាមួយវត្តមានតារាចម្រៀងលំដាប់កំពូលរបស់ប្រទេសកម្ពុជា ជុំគ្នាលើឆាកតន្ត្រីដ៏សម្បើមអស្ចារ្យរបស់ Cambodia Mega Concert។

នៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៣នេះ រយៈពេល០២ថ្ងៃពេញ នៅលើទឹកដីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រង់ចំណុចទីតាំងដីឡូតិ៍ជិតផ្សារស្លាបលែង ធានានឹងមាននូវភាពរំជើបរំជួល សប្បាយរីករាយជាមួយចង្វាក់ភ្លេង និងចង្វាក់រាំថ្មីៗពេញនិយមជាមួយនឹងការសម្តែងផ្ទាល់នៅលើឆាកដ៏ធំសម្បើមពីតារាចម្រៀងលំដាប់កំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាច្រើនរូបក្នុងព្រឹត្តិការណ៍ Cambodia Mega Concert។

វត្តមានកំពូលតារាចម្រៀងលំដាប់កំពូលៗមានដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើនទៀតដែលកំពុងមានពេញនិយម និងមានឈ្មោះបោះសម្លេងក្នុងចំណោមបងប្អូនទស្សនិកជនទាំងអស់គ្នា។

ព្រឹត្តិការណ៍ Cambodia Mega Concert នេះរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ហើយនឹងមានការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ BTV News ចាប់ពីម៉ោង ៨យប់ តទៅផងដែរ។

កុំភ្លេចណា បងប្អូនពុកម៉ែអ្នកនៅកំពង់ស្ពឺ សូមអញ្ជើញមកកម្សាន្តសប្បាយ និងទស្សនាអាយដលសំណព្វចិត្តរបស់ខ្លួន ក្នុងរយៈពេលទាំងពីរថ្ងៃនេះ។ រាំកំសាន្តសប្បាយ ក្រេបឱជារសស្រាបៀរកម្ពុជា និងរំាច្រៀងតាមចង្វាក់ភ្លេងជាមួយអាយដលហ្គាឡាក់ស៊ីទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *