តួអង្គរ៉ាំបូ ត្រូវភរិយាសុំលែងលះបញ្ចប់ចំណងស្នេហ៍២៥ឆ្នាំ
លោកស្រី Jennifer Flavin Stallone ភរិយាតារាភាពយន្តហូលីវូតលោក Sylvester Stallone ឬដែលមហាជនខ្មែរយើងស្គាល់ថាជាតួអង្គរ៉ាំបូ(Rambo) បានដាក់ពាក្យបណ្តឹងសុំលែងលះតារាភាពយន្តល្បីឈ្មោះរូបនេះ បញ្ចប់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេដែលមានរយៈពេលមក២៥ឆ្នាំ។ បណ្តឹងសុំលែងលះរបស់គូស្វាមីតារាសិល្បៈហូលីវូតរូបនេះ ត្រូវបានធ្វើឡើងនៅតុលាការ Florida នៃសហរដ្ឋអាមេរិក។ តាមពាក្យបណ្តឹងសុំលែងលះ លោកស្រី Jennifer Stallone បានស្នើសុំគ្រប់គ្រងផ្ទះនៅរដ្ឋFlorida និងសុំប្តូរឈ្មោះនាងទៅឈ្មោះដើមវិញ Jennifer Flavin រួមនិងបែងចែកទ្រព្យសម្បត្តិផ្សេងៗផងដែរ។ លោកស្រី...
អ្នកស្រី ទ្រី ដាណា ផ្ដល់ឱកាសដល់ ប៊ុត សីហា មុនគេ
ជាការពិតណាស់ មួយរយៈចុងក្រោយនេះ ម្ចាស់ជយលាភី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា តែងតែទទូចសុំឱកាសវិលចូលសិល្បៈវិញ បន្ទាប់ពីរូបគេមានការភ្ញាក់រលឹកហើយកែខ្លួនឡើងវិញ។ ជាមួយគ្នានោះរូបគេតែងទទួចសុំការអនុគ្រោះពីមហាជន និងងាកមកគាំទ្ររូបគេដូចកាលពីមុន។ ទោះបីជារូបគេបានទទួចជារឿយៗបែបនេះក្ដី ប៉ុន្តែកន្លងមកហាក់មិនទាន់មានផលិតកម្មណាអើពើចំពោះការដង្ហោយនោះឡើយសូម្បីផលិតកម្មហង្សមាស ដែលរូបគេធ្លាប់ជ្រកកោន។ ទើបតែពេលនេះ រូបគេមានឱកាសបានជូបស្ត្រីជាអ្នកជំនួញល្បីឈ្មោះ ទ្រី ដាណា ទំនងប្រហែលជាស្ពានអាចជួយឲ្យរូបគេសម្រេចបំណងបានក្នុងរូបភាពណាមួយជាក់ជាមិនខាន។ នៅលើបណ្ដាញសង្គម អ្នកស្រី ទ្រី...
ក្រុមហ៊ុនរៀបចំកម្មវិធីបវរកញ្ញាចក្រវាលប្រទេសវៀតណាម ត្រូវពិន័យដោយសារបញ្ហាសម្លៀកបំពាក់ស្តើង
អាជ្ញាធរទីក្រុងហូជីមីញ នៃប្រទេសវៀតណាម បានពិន័យដល់ក្រុមហ៊ុនរៀបចំការប្រកួតបវរកញ្ញាចក្រវាលវៀតណាម(Miss Universe Vietnam) ចំនួន៧០លានដុង ឬស្មើនិង($2,990)ដុល្លារអាមេរិក ដោយសារកម្មវិធីនេះបានអនុញាតិអោយគណៈកម្មាការម្នាក់នៅក្នុងកម្មវិធីដើរលើកម្រាលព្រំក្រហមពាក់អាវផាយយ៉ាងស្តើងដែលអាចមើលឃើញដល់ដើមទ្រូងរបស់នាង។ ក្រុមហ៊ុន Saigon Universe Joint Stock Company ដែលជាក្រុមហ៊ុនរៀបចំការប្រកួតបវរកញ្ញាចក្រវាលវៀតណាម(Miss Universe Vietnam) ត្រូវអាជ្ញាធរទីក្រុងហូជីមិញ ដាក់ទទួលពិន័យពាក់ព័ន្ធនិងការរៀបចំការប្រកួតបវរកញ្ញានិងតារាបង្ហាញម៉ូត ប្រើប្រាស់សំលៀកបំពាក់ ពាក្យសំដី សំឡេង រូបភាព ចលនា...
ចំរើន សុភ័ក្រ ព្យាយាមញញឹមទាំងទឹកភ្នែក ព្រោះតូចចិត្តម្ចាស់ពានរង្វាន់ដល់ទៅ៤ តែគ្មានន័យ
បើនិយាយពីសមត្ថភាពច្រៀងរបស់ ចំរើន សុភ័ក្រ ពិតជាទទួលបានការកោតសរសើរយ៉ាងខ្លាំងពីស្រទាប់មហាជន ដោយនាងមានប្រភពចេញពីសិល្បៈបុរាណ ដែលចេះច្បាស់ពីរៀបប្រើប្រាស់សំលេងច្រៀង ដែលធ្វើឲ្យមានភាពពិរោះរណ្ដំ រហូតធ្វើឲ្យតារាចម្រៀងរូបនេះក្លាយជាម្ចាស់ពានរង្វាន់ដល់ទៅ៤ពីកម្មវិធីកម្រិតជាតិ និងអន្តរជាតិ។ ទោះបីជាមានឈ្មោះពានរង្វាន់ចំនួន៤ក៏ពិតមែន ប៉ុន្តែតារាចម្រៀង ចំរើន សុភ័ក្រ ហាក់ពុំទទួលបានអ្វីពីពានទាំងនោះឡើយ។ ចំពោះប្រជាប្រិយភាពវិញ នាងនៅតែមិនអាចប្រកួតប្រជែងបានជាមួយតារាចម្រៀងស្រីផ្សេងទៀត ដែលធ្វើឲ្យតារារាងតូចច្រឡឹងរូបនេះ ហាក់តូចចិត្តគិតថា ពានដែលនាងទទួលបាននោះគ្មានន័យអ្វីសម្រាប់រូបនាងឡើយ។ តារាចម្រៀងរូបនេះបាននិយាយទាំងញញឹម ដើម្បីបន្លប់ភាពអួលដើម-ក និងទឹកភ្នែករលីងរលោងថា ដោយពេលខ្លះនាងមានអារម្មណ៍អន់ចិត្ត ដែលមកដល់សព្វថ្ងៃនេះមានពានដល់ទៅ៤...
រថយន្តទំនើបផ្លាកលេខ កម្ពុជា BOSS កំពុងល្បីនៅប្រទេសថៃ
ក្រោយផ្ទុះល្បីខ្លាំងលើបណ្តាញសង្គមអនឡាញ រឿងរ៉ាវ រថយន្តទំនើប Bugatti Chiron sport 110 ANS បំពាក់ស្លាកលេខកម្ពុជា «កម្ពុជា-BOSS» បើកបរនៅលើដងផ្លូវក្នុងប្រទេសថៃ រឿងនេះ ក៏ត្រូវបាន បណ្តាញសារព័ត៌មានថៃល្បីឈ្មោះ Thethaiger.com យកទៅចុះផ្សាយជាដំណឹងប្រចាំថ្ងៃនៅលើគេហទំព័រព័ត៌មានរបស់ខ្លួននៅថ្ងៃ២៣សីហាកន្លងទៅ។ សារព័ត៌មានថៃជាភាសាអង់គ្លេស Thethaiger.com មួយនេះបានសរសេរថា «រថយន្ត Bugatti Chiron Sport 110...
ទោះមិនល្បីល្បាញ តែអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ ឃុន វុត្ថា សប្បាយចិត្ត
អតីតបេក្ខភាពដ៏លេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ១ លោក ឃុន វុត្ថា បានអះអាងថា ទោះបីជារូបលោកមិនមានកេរឈ្មោះល្បីល្បាញដូចគេយ៉ាងណាក៏ដោយ ប៉ុន្តែលោកសប្បាយចិត្តដែលអាចតស៊ូបានដល់ថ្ងៃនេះ។ ទោះបីជាមានឱកាសក្លាយជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស ក៏ពិតមែនតែក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ឃុន វុត្ថា នៅតែមិនទាន់ងាចបង្កើតភាពលេចធ្លោ ឬមានបទផ្ទុះការគាំទ្រខ្លាំងនៅឡើយទេ។ តារាចម្រៀងរូបនេះហាកើបានប្រឹងប្រែងដណ្ដើមយកប្រជាប្រិយភាព តាមរយៈការចេញបទចម្រៀងថ្មីៗដើម្បីតម្រូវចិត្តអ្នកគាំទ្រ។ ប៉ុន្តែនៅតែមិនអាចធ្វើទៅបាននៅឡើយ។ លោកអះអាងថា កន្លងមកធ្លាប់បាក់ទឹកចិត្តក្នុងរឿងនេះទៀតផង។ ឃុន...
មហាជនកំពុងរិះគន់យ៉ាងខ្លាំងលើកម្មវិធី Miss Grand Cambodia ក្រោយបេក្ខនារីបង្ហាញនិមិត្តរូបល្បែងស៊ីសង
កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 កំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្រោយបេក្ខនារីពីររូបបានយករូបល្បែងស៊ីសងនៅកាស៊ីណូច្នៃចេញជាម៉ូតតំណាងឱ្យខេត្តក្រុងនៅក្នុងការប្រកួត និងបង្ហាញនៅមុខផ្ទាំងប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរ ។ បេក្ខនារីទាំងពីរូបនោះត្រូវបានគេស្គាល់ថា កញ្ញា ជន់ ស្រីឡី ជាបេក្ខនារីតំណាងឱ្យក្រុងបាវិត ខេត្តស្វាយរៀង និងកញ្ញា យី ស្រីពៅ ជាបេក្ខនារីតំណាងឱ្យក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នកទាំងពីរបានជ្រើសរើសរូបល្បែងស៊ីសងមាន បៀ អាប៉ោង យកមកបង្ហាញនៅលើឆាកកម្មវិធីលំដាប់អត្តរជាតិមួយនេះ...
តារាភាពយន្តតៃវ៉ាន់ Jimmy Lin មិនអាចទទួលទានអាហារតាមធម្មតាបានទេ ក្រោយគ្រោះថ្នាក់ចរាចរណ៍
ការព្យាបាលរបស់តារាភាពយន្តតៃវ៉ាន់ លោក Jimmy Lin ប្រព្រឹត្តិទៅដោយល្អប្រសើរ ហើយមិនចាំបាច់ត្រូវការប្រើប្រាស់បំពង់នាំចំណីអាហារដើម្បីផ្តល់ចំណីអាហារអោយតារាភាពយន្តតៃវ៉ាន់រូបនេះជាបន្តទៀតឡើយ។ នេះជាការលើកឡើងរបស់ប្រធានមន្ទីរពេទ្យ Chang Gung Memorial នៅថ្ងៃ២៣សីហា។ ប្រធានមន្ទីរពេទ្យដដែលបានបន្តថា Jimmy បានវិលត្រលប់ទៅព្យាបាលបន្តនៅលំនៅដ្ឋានវិញ។ ជាមួយគ្នាទីភ្នាក់ងារសិល្បៈរបស់តារាភាពយន្តតៃវ៉ាន់ល្បីឈ្មោះរូបនេះបានថ្លែងប្រាប់បណ្តាញព័ត៌មានថា«Jimmyកំពុងបានធូរស្បើយឡើងវិញហើយ ដូច្នេះកុំចែកចាយពាក្យចចាមអារ៉ាមដែលមិនពិត។ ប្រសិនបើមានដំណឹងអ្វីថ្មី យើងនឹងជូនដំណឹងដល់អ្នកទាំងអស់គ្នា»។ តារាភាពយន្តតៃវ៉ាន់Jimmy Lin ប្រហែលជាជួបបញ្ហាត្រូវព្យាបាលច្រើន ប៉ុន្តែទំនងណាស់ថា លោក ប្រហែលនៅមិនទាន់ផុតគ្រោះថ្នាក់នៅឡើយ។...
ម៉ា ច័ន្ទបញ្ញា ថាជាវេលាចុងក្រោយសម្រាប់លោកក្នុងវិថីសិល្បៈ
អ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំង ខណៈដែលតារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានប្រកាសថា អាចជាឱកាសចុងក្រោយសម្រាប់លោកក្នុងវិថីសិល្បៈ។ លោក ម៉ា ច័ន្ទបញ្ញា បានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយលោកគឺជាតារាចម្រៀងប្រុសមួយរូបដែលទទួលបានការគាំទ្រ និងការគោរពស្រលាញ់ជាខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់មិនថា ក្មេងចាស់ប្រុសស្រីឡើយ ។ អ្នកគាំទ្រក៏កំពុងរង់ចាំការវិលត្រឡប់ជាថ្មីរបស់លោកផងដែរ ប៉ុន្តែហាក់ស្រងាកចិត្តបន្តិច ខណៈដែលលោក បានព្រលយពាក្យមួយឃ្លាទំនងជាចងចាកចេញពីឆាកតន្រ្តី។ បើយោងតាមសំណេររបស់លោកដែលបង្ហោះលើបណ្ដាញសង្គមមានខ្លឹមសារថា «ការចូលឆាកសិល្បៈម្ដងនេះ ប្រហែលជាពេលវេលាចុងក្រោយហើយ ព្រោះអាយុក៏ច្រើនអារម្មណ៍ខ្មាស់អៀនក៏ច្រើន ហត់នឿយនឹងជីវិតក៏ច្រើនផងដែរ»។ បុរសសង្ហាររូបនេះបានបញ្ជាក់ថា...
មហាជននៅតែសរសើរសមត្ថភាព ប៊ុត សីហា ទោះបាត់មុខច្រើនឆ្នាំពីសិល្បៈ
ក្រោយពីបាត់មុខស្ងាត់ដំណឹងពីវិស័យចម្រៀងអស់រយៈពេលជាច្រើន ថ្មីៗនេះអតីតម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា បានប្រកាសវិលជាអាជីពជាថ្មីដោយទទូចសុំឱកាសពីមហាជនឱ្យគាំទ្រជាថ្មីម្ដងទៀត បន្ទាប់ពីដើរខុសផ្លូវបាត់បង់ស្ទើរគ្រប់យ៉ាងក្នុងជីវិត ។ យ៉ាងណាបើទោះជាធ្លាប់វង្វេងផ្លូវ និងបានបាត់មុខជាច្រើនឆ្នាំពីវិស័យសិល្បៈ ប៉ុន្តែតារាចម្រៀងដែលជាIdolដំបូងរបស់អ្នកគាំទ្រកម្មវិធី The Voice Cambodia លោក ប៊ុត សីហា នៅតែមានសន្ទុះនៃការគាំទ្រខ្លាំងស្ទើរមិនឹកស្មានដល់ ខណៈក្រោយប្រកាសអះអាងសាងជីវិតជាថ្មី និងសន្យាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងម្ដងទៀត ផេកផ្លូវការបស់តារាចម្រៀងរូបនេះមានអ្នកចុចតាមដានជិត៥ម៉ឺននាក់...









