ទ្រិញ ផល្លា ចេញមុខច្រាលចោលរឿងនាងត្រូវបានសមត្ថកិច្ចហៅវាស់កម្ពស់
នៅមុននេះបន្តិចនៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីការបង្ហោះថា អ្នកនាង ទ្រិញ ផល្លា ដែលជាគូជម្លោះស្វិតស្វាញជាមួយអ្នកអត្ថាធិប្បាយបាល់ទាត់ ពូចក់ ត្រូវបានសមត្ថកិច្ចហៅវាស់កម្ពស់ហើយ។ ប៉ុន្តែព័ត៌មាននេះត្រូវបានសាមីខ្លួនចេញមុខច្រាលចោល ដោយនាងអះអាងថា ជារូបភាពកាត់តតែប៉ុណ្ណោះ ។ តាមរយៈវីដេអូឡាយមុននេះ ទ្រិញ ផល្លា បានអះអាងថា រូបភាពដែលបង្ហោះនៅលើបណ្ដាញសង្គមថា នាងត្រូវបានសមត្ថកិច្ចហៅទៅវាស់កម្ពស់ ឬចាប់ខ្លួនគឺជារូបកាត់តមិនមែនជាការពិតនោះឡើយ។ ដោយការពិតរូបភាពនោះជារូបភាពដែលនាងឡាយលក់ផលិតផលកាលពី៤ថ្ងៃមុន ។ នាងបានអំពាវឱ្យបណ្ដាបណ្ដាញសង្គមទាំងអស់ដែលបានបង្ហោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្នៃថ្នូររបស់នាងនោះ ត្រូវធ្វើការលុបចេញជាបន្ទាន់...
Selena Gomez នឹងបញ្ចប់អាជីព Hollywood ហើយក្លាយជាអ្នកម្តាយម្នាក់
តារាចម្រៀង និងជាតារាសម្តែងវ័យ៣០ឆ្នាំល្បីឈ្មោះលំដាប់ពិភពហូលីវូត នាង Selena Gomez ថ្មីៗបានបង្ហើបប្រាប់ពីគ្រោងការណ៍ជីវិតរបស់នាងថា «នៅទីបំផុតទៅ នាងនឹងចាកចេញពីជីវិតក្នុងវិស័យសិល្បៈភាពយន្តហូលីវូត ហើយចំណាយពេលក្នុងជីវិតរបស់នាងក្លាយជាអ្នកម្តាយរីករាយម្នាក់ និងចិញ្ចឹមមើលថែរក្សាកូនៗជាទីស្រឡាញ់»។ នាង Selena Gomez និយាយនៅលើpodcast យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា នឹងបានរៀបការ និងក្លាយជាអ្នកម្តាយម្នាក់»។ « នៅទីបំផុត ខ្ញុំនឹងហត់នឿយគ្រប់យ៉ាង ក្នុងជីវិតពិភពសិល្បៈទាំងអស់នេះ ដូច្នេះខ្ញុំប្រហែលជាត្រូវយកពេលវេលាសេសសល់ទាំងឡាយដែលខ្ញុំមាន ប្រើក្នុងជីវិតជាអ្នកម្តាយចិញ្ចឹមកូនៗដ៏រីករាយម្នាក់»។...
អតីតតារាស្រីហុងកុងនាង Leila Tong ស្ទើបា.ត់ប.ង់ជី.វិតពេលថតកុន
អតីតតារាស្រីប្រចាំទឹកដីទីក្រុងហិរញ្ញវត្ថុហុងកុងដ៏ល្បីល្បាញ នាង Leila Tong បច្ចុប្បន្នមាន វ័យ៤០ឆ្នាំ។ នាង បានចាប់ផ្តើមជីវិតក្នុងអាជីពសិល្បៈភាពយន្តតាំងតែពីនាងមានអាយុ៨ឆ្នាំ នៅក្នុងភាពយន្តរឿងOnce A Thief (ឆ្នាំ1991)ដោយបានសម្តែងជាមួយតារាភាពយន្តល្បីៗដូចជាតារាភាពយន្តលោក Chow Yun Fat និង តារាភាពយន្ត លោក Leslie Cheung។ នាងចាប់ផ្តើមការងារជាមួយទូរទស្សន៍ហុងកុង TVB សម្តែងចាប់តាំងពីនាងនៅកុមារ បន្តរហូតដល់ធំពេញវ័យ។...
ស្ងប់ស្ងាត់ប៉ុន្មានឆ្នាំ តួសម្ដែងល្បីលោក ម៉េង ប៊ុនឡូ ត្រៀមនាំភរិយាមកធ្វើរឿងមួយនៅកម្ពុជា
បើរំលឹកដល់ឈ្មោះតួឯកប្រុសក្នុងរឿង «ចៅសព់កេងកង» លោក ម៉េង ប៊ុនឡូ ទស្សនិកជនជាច្រើនប្រាកដជានៅចាំមិនភ្លេចឡើយ ដ្បិតលោកគឺជាតារាសម្ដែងដ៏ល្បីឈ្មោះកាលពីជាង១ទស្សវត្សមុន ។ បើទោះជាយ៉ាងណារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោក ម៉េច ប៊ុនឡូ មិនសូវបញ្ចេញមុខនៅលើបណ្ដាញសង្គម ឬនៅលើភាពយន្ដប៉ុន្មានឡើយ ដោយលោកហាក់មានភាពស្ងប់ស្ងាត់ពីអាជីព ជាហេតុធ្វើឱ្យទស្សនិកជនអ្នកធ្លាប់គាំទ្រជាច្រើនគិតថា តារាជើងចាស់ប្រុសរូបនេះទំនងជាបោះបង់អាជីព ហើយទៅរស់នៅក្រៅប្រទេសហើយមើលទៅ ។ ជាការពិតលោក ម៉េង ប៊ុនឡូ ពិតជាបានទៅរស់នៅក្រៅប្រទេស ប៉ុន្តែមិនបោះបង់សិល្បៈឡើយ ពោលគឺតួឯកប្រុសរឿង...
វគ្គ Live Show បន្តឆក់យកបេក្ខជនម្នាក់ទៀតឱ្យចាកចេញពីកម្មវិធី Cambodia Idol ទាំងសោកស្ដាយ
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤របស់ស្ថានីយ៍ទូរទស្សហង្សមាស បានធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្ត និងព្រឺព្រួចជាងសប្ដាហ៍កន្លងទៅ ខណៈនៅវគ្គ Live Show សប្ដាហ៍ទី៤យប់មិញនេះ បានឆក់យកបេក្ខជនម្នាក់ទៀតហើយឱ្យចាកចេញពីកម្មវិធី ។ នៅវគ្គ Live Show សប្ដាហ៍ទី៤នេះ បេក្ខជនចំនួន៨រូបត្រូវបានទស្សនិកជនបោះឆ្នោតឱ្យឆ្លងផុតទៅកាន់វគ្គបន្តនៅសប្ដាហ៍ទី៥ ដោយឡែកបេក្ខជនពីររូបគឺ ស្រស់ រ៉ូឡុង និង ណាន វីសា មិនត្រូវបានបោះឆ្នោតទៅកាន់វគ្គបន្តឡើយ...
នាង Kim Kardashian និងតារាភាពយន្ត Pete Davidson បែកគ្នាបញ្ចប់ចំណងស្នេហ៍៩ខែ
ចំណងស្នេហ៍នាង Kim Kardashian និងតារាភាពយន្ត តារាកំប្លែងអាមេរិក លោក Pete Davidson ត្រូវបានបញ្ចប់។ ទំនាក់ទំនងស្នេហាខុសវ័យរបស់គូស្នេហ៍គូនេះ ចាប់ផ្តើមឡើងនៅខែតុលាឆ្នាំ២០២១ ហើយទំនាក់ទំនងពួកគេទាំង២នាក់បានបញ្ចប់នៅសប្តាហ៍នេះ។ នេះបើតាមការអោយដឹងពីសារព័ត៌មានកំសាន្តបរទេសPEOPLE។ «មូលហេតុនៃការបញ្ចប់ចំណងស្នេហ៍នេះ ដោយសារពួកគេទាំងពីរនាក់មានការមមាញឹកការងារច្រើនខ្លាំង» នេះបើតាមប្រភពជិតស្និទ្ធប្រាប់សារព័ត៌មាន។ ប្រភពដដែលបន្តថា ពួកគេទាំងពីរនាក់ធ្វើដំណើរគ្រប់ពេល ហើយមានការពិបាកណាស់សម្រាប់ការថែរក្សាចំណងស្នេហ៍»។ សារព័ត៌មានកំសាន្តបរទេស E! News ចុះផ្សាយពីដំណឹងបែកបាក់ស្នេហាបុរសវ័យក្មេងអាយុ២៨ឆ្នាំ និងនារីចំណាស់នាងKardashian...
អបអរ! កញ្ញា សារី ស្រីពេជ្រ ស្ត្រីខ្មែរដំបូងឈ្នះមកុដកម្មវិធីអន្តរជាតិ Miss & Mister Petite Global 2022
នៅយប់មិញនេះប្រជាជនកម្ពុជាជាច្រើនបានសម្ដែងក្ដីរំភើបយ៉ាងខ្លាំង ក្រោយបេក្ខភាព សារី ស្រីពេជ្រ បវរកញ្ញាកម្ពុជាបានឈ្នះកមុដកម្មវិធីលំដាប់អន្តរជាតិ Miss & Mister Petite Global 2022 ដែលបានធ្វើឡើយនៅប្រទេស Malaysia ។ នេះអាចនិយាយបានថា ជាលើកដំបូងហើយៗក៏ជាប្រវត្ដិសាស្ដ្រនៅក្នុងកម្មវិធីបវរកញ្ញា កម្ពុជា ដែលបានឈ្នះមកុដលំដាប់អន្តរជាតិបែបនេះ ដោយកញ្ញា សារី ស្រីពេជ្រ ឬ Pich Mainavyta...
សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាលុបចោលលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនទាំងអស់ឈូសឆាយ និងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ
នៅមុននេះបន្តិច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យក្រុមហ៊ុនទាំងអស់បញ្ឈប់សកម្មភាពឈូសឆាយព្រៃឈើនៅតំបន់ភ្នំតាម៉ៅ និងតម្រូវឱ្យក្រុមហ៊ុនទាំងអស់ដាំកូនឈើឡើងវិញនៅលើដីដែលបានឈូសឆាយនោះ ។ ក្រៅពីនេះសម្ដេចក៏បានប្រកាសលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ដោយត្រូវរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម ។ ការប្រកាសរបស់សម្ដេចតេជោ ខាងលើនេះគឺបានធ្វើឡើង បន្ទាប់ពីមានសុំណូមពរជាច្រើនទៅកាន់រាជរដ្ឋាភិបាល ។ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាល...
តារាភាពយន្តកូរ៉េ Kim Seon-ho ត្រលប់មកវេទិកាសិល្បៈវិញក្រោយរឿងអាស្រូវស្ទើចប់អាជីព
បន្ទាប់ពីទទួលរងគ្រោះរឿងអាស្រូវដែលអាចអោយលោករលាយអស់អាជីពការងារ ហើយបន្ទាប់មកក៏បានរស់រួចខ្លួនវិញ នោះ តារាភាពយន្តកូរ៉េខាងត្បូង លោក Kim Seon-ho តួឯកក្នុងរឿង “Home Town Cha-Cha” បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រលប់មកពិភពសិល្បៈកំសាន្តកូរ៉េខាងត្បូងវិញ បន្ទាប់ឈប់សម្រាកពិវិស័យនេះអស់រយៈពេល៨ខែ។ ការវិលត្រលប់របស់តារាភាពយន្តដ៏មានទេពកោសល្យលោក Kim Seon-ho អាយុ៣៦ឆ្នាំរូបនេះ គឺវិលត្រលប់់មកវិញតាមរយៈការសម្តែងរឿងTouching the Void នៅលើឆាកល្ខោន។ នេះជាការវិលត្រលប់ជាថ្មីរបស់តារាភាពយន្តដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីលោក Kim Seon-ho...
ក្រុមអ្នកគាំទ្រសរសើរតារាចម្រៀង YoonA ក្រុម Girls’ Generation ស្រស់ស្អាតពេលឡើងទម្ងន់
សម្រាប់ឧស្សាហកម្មសិល្បៈភាពយន្ត មានការយកចិត្តទុកដាក់ខ្ពស់ទៅលើរូបរាង និងទម្ងន់ដងខ្លួនរបស់តារាសិល្បៈ ជាពិសេសកាន់តែតឹងតែងទៅទៀត ប្រសិនបើស្ថិតនៅក្នុងឧស្សាហកម្មសិល្បះកូរ៉េ K-pop ។ មហាជន តែងតែកត់ចំណាំទៅលើរូបរាង ការឡើងទម្ងន់ ស្រកទម្ងន់ និងការកែសម្ផស្សរបស់ក្រុមតារាសិល្បៈល្បីៗ ហើយតែងតែរិះគន់ឥតស្ទាក់ស្ទើរឥតសំចៃមាត់ឡើយ ទៅលើរូបរាងតារាសិល្បៈទាំងអស់នោះ។ ទាំងនេះហើយជាសម្ពាធមួយដែលតារា K-pop កូរ៉េ តែងតែរក្សាទម្ងន់រាងកាយ។ ទោះយ៉ាងណាក៏ដោយ ភាគច្រើនទៅហើយដែលការស្រកទម្ងន់របស់តារាសិល្បៈ ជាសញ្ញាណរឿងល្អសម្រាប់តារាសិល្បៈ ជាជាងការឡើងទម្ងន់។ ប៉ុន្តែកាលពីពេលកន្លងទៅ តារាចម្រៀងស្រីនាង...