សឿ សុធារ៉ា ប្រាប់ពីមូលហេតុនាំឲ្យគ្រួសារត្រូវបែកបាក់

តារាសម្ដែង សឿ សុធារ៉ា បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យគ្រួសាររបស់នាងត្រូវបែកបាក់ ពោលគឺកូនព្រាត់ឪពុក ប្រពន្ធព្រាត់ប្ដី គឺបណ្ដាលមកពីបញ្ហាលុយដុល្លារដែលបំផ្លាញគ្រួសារពួកគេឲ្យរលាយ។ តារាសម្តែងអ្នកនាង សឿ សុធារ៉ា អំឡុងមួយរយៈនេះហាក់មានរឿងរ៉ាវអាប់អួផ្ទួនៗគ្នាទាំងជីវិតស្នេហា និងរឿងរ៉ាវជំពាក់បំណុលគេជាដើម។ ប៉ុន្តែអ្វីដែលគេកាន់តែចាប់អារម្មណ៍ទៀតកាលពីប៉ុន្មានខែកន្លងមកនេះ គឺអ្នកនាង សឿ សុធារ៉ា បានប្រកាសចែកផ្លូវគ្នាជាមួយស្វាមីលោក សាពូន មីដាដា ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំ ដោយបន្សល់ទុកនូវចំណងដៃកូនពីរនាក់។ យ៉ាងណាក្រោយតែពីបានចែកផ្លូវគ្នាជាមួយស្វាមីបានរយៈស្រាប់តែពេលនេះ អ្នកនាង...

|
Published On: August 5, 2022

ហេតុផលមួយតារាស្រីហុងកុងនាង Ada Choi ប្រាប់

នាង Ada Choi តារាស្រីល្បីឈ្មោះប្រចាំទឹកដីទីក្រុងហុងកុងដែលធំធាត់ពេញវ័យឡើងក្រោមការចិញ្ចឹមបីបាច់ពីអ្នកម្តាយរបស់នាងជាកំពូលអ្នកញៀនល្បែងអត់មិនបាន បានបង្ហើបប្រាប់ពីដំណើរជីវិតកន្លងទៅអំឡុងពេលនាងធំដឹងក្តីក្នុងកិច្ចសម្ភាសន៍មួយថា «នាងត្រូវធ្វើកិច្ចការងារផ្ទះគ្រប់មុខសព្វបែបសព្វយ៉ាងកាលពីពេលនាងនៅវ័យក្មេង»។ ឳពុកម្តាយរបស់នាងបានលែងលះគ្នានៅពេលនាងមានអាយុ៥ឆ្នាំ។ ដោយសារតែធ្វើការងារផ្ទះសម្បែងច្រើនលើសលុបដូច្នេះហើយទើបនាងចាប់យកឱកាសចូលរួមប្រកួតក្នុងកម្មវិធីបង្ហាញម៉ូតរបស់ទូរទស្សន៍ TVB នៅពេលនាងមានអាយុ១៥ឆ្នាំ ដោយនាងសង្ឃឹមថា នាងនឹងបានសម្រាកឈប់ធ្វើការងារផ្ទះអំឡុងពេលនាងប្រកួត។ ប៉ុន្តែជារឿងដ៏ក្រៀមក្រំសម្រាប់តារាស្រីហុងកុងរូបនេះ ពេលវេលាប្រកួតមិនបន្តរហូតឡើយ។ នៅយប់ដែលការប្រកាសលទ្ធផលប្រកួត បានបញ្ចប់, ក្រុមគ្រួសាររបស់នាងបានប្រាប់នាងអោយវិលត្រលប់ទៅធ្វើកិច្ចការងារផ្ទះដូចដើមវិញ នៅថ្ងៃបន្ទាប់»។ តារាស្រីវ័យ៤៨ឆ្នាំ បាននិយាយថា រំលឹកឡើងវិញពីពេលវេលាកាលណោះ នាងមានអារម្មណ៍ថានាងដូចជាCinderella យ៉ាងចឹង ដែលអ្វីៗត្រូវវិលត្រលប់ទៅរកសភាពដើមវិញនៅពេលនាឡិកាវាយម៉ោង១២។...

|
Published On: August 5, 2022

ឈិន រតនៈ រំលឹកអតីតកាលជម្នះពាក្យចំអក និងការមាក់ងាយទម្រាំមានថ្ងៃនេះ

កាលពីពេលថ្មីៗកន្លងទៅនេះ អតីតបេក្ខនារីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលពី២កញ្ញា ឈិន រតនៈ បានទម្លាយនូវរូបភាព២សន្លឹកដែលភ្ជាប់គ្នារវាងអតីតកាលពីក្មេង និងរូបភាពក្នុងពេលបច្ចុប្បន្ន ។ ការភ្ជាប់រូបភាពនោះ រតនៈ បានលើកឡើងថា មានពេលខ្លះនាងស្ទើរតែមិនស្មានថាខ្លួននាងអាចធ្វើបានដូចជាពេលបច្ចុប្បន្ន ពោលព្រោះកាលពីក្មេងនាងត្រឹមជាក្មេងស្រីម្នាក់ដែលមានរូបឆោមមិនសូវល្អ និងធ្លាប់ត្រូវបានគេចំសើចអក បង្អាប់មើលងាយជាច្រើន ព្រោះតែមានក្ដីស្រម៉ៃចង់ក្លាយជាអ្នកចម្រៀង ។ ប៉ុន្តែបើទោះជាយ៉ាងណា នាងមិនដែលបោះបង់ចោលការតស៊ូឡើយ ហើយពេលនេះនាងស្ទើរតែមិនជឿថា នាងពិតជាអាចធ្វើបាន...

|
Published On: August 5, 2022

Ruby Lin គ្មានបំណងចូលសិល្បៈប៉ុន្តែបច្ចុប្បន្នជាផលិតករនិងជាតួធំក្នុងវង់សិល្បៈកោះតៃវ៉ាន់

មានឈ្មោះដើមពេញ Ruby Lin Xinru ឬហៅថា Ruby Lin នាងគឺជាតារាស្រីដែនកោះតៃវ៉ាន់ដ៏ស្រស់ស្អាតម្នាក់ជោគជ័យទាំងព្រម ទាំងរឿងការងារ និងស្នេហា។ នាងជាតារាស្រីមួយរូបដែលបានបង្កើតប្រវត្តិសាស្ត្រនៅក្នុងពិភពវង់សិល្បៈតៃវ៉ាន់ មានទាំងងារជាតារាស្រីស្រស់ស្អាតពោរពេញទៅដោយសមត្ថភាពនិងទេពកោសល្យ និងជាផលិតករភាពយន្ត និងរឿងភាគមួយស្ត្រីមួយរូបប្រចាំកោះតៃវ៉ាន់។អ្វីដែលគួរជាទីកត់សម្គាល់សម្រាប់តារាស្រីឈានមុនរូបនេះ នាងជាតារាសិល្បៈម្នាក់ដែលបន្តពង្រឹងសមត្ថភាពឥតឈប់ឈរ ទោះមានវ័យជ្រេរក៏ដោយ។ ដើមឡើយតារាស្រីដែលមានទេពកោសល្យចម្រុះសម្បូរបែបទាំងផ្នែកសម្តែង និងផ្នែកចម្រៀង បង្ហាញម៉ូត និងដឹកនាំរឿងរូបនេះ គ្មានបំណងនឹងចូលប្រឡូកក្នុងវិស័យសិល្បៈនោះឡើយ ហើយនាងចង់ទៅបន្តការសិក្សារបស់នាងនៅប្រទេសអង់គ្លេសឯណោះទេ ប៉ុន្តែនាងបានឈានជើងចូលការងារផ្នែកបង្ហាញម៉ូតជាការងារក្រៅម៉ោង នៅអាយុ១៧ឆ្នាំ។...

|
Published On: August 5, 2022

តាមមិនទាន់! សុខៗ ពូចក់ ងាកសុំទោសប្រពន្ធ ទ្រិញ ផល្លា វិញ

រឿងរ៉ាវវិវាទរវាងអ្នកអត្ថាធិបាយបាល់ទាត់ល្បីឈ្មោះលោក ជឿន ប៊ុនចក់ ឬAdmin ជីងចក់ ជាមួយអតីតភរិយាអ្នកនាង ទ្រិញ ផល្លា បានស្ងប់ស្ងាត់ទៅមួយរយៈហើយ ក្រោយពីបានជុំនុំជម្រះគ្នាយ៉ាងតានតឹងបំផុត ។ យ៉ាងណាក្រោយរក្សាភាពស្ងប់ស្ងាត់បានមួយរយៈពេលខ្លីនោះ ស្រាប់តែយប់មិញនេះរឿងរ៉ាវអតីតប្ដីប្រពន្ធមួយគូខាងលើ ស្រាប់តែមានការរង្គោះរង្គើនៅលើបណ្ដាញសង្គមជាថ្មីម្ដងទៀត ក្រោយអេដមីន ជីងចក់ បង្ហោះសារមួយសុំទោសអតីតភរិយាគឺអ្នកនាង ទ្រិញ ផល្លា ដោយលោក ជីងចក់ បានអះអាងថា កន្លងមកជាកំហុសរបស់ខ្លួនដែលបានទុកប្រពន្ធចោល ។...

|
Published On: August 5, 2022

ម៉ូលីកា សម្ញែងលុយជាង ១ លានដុល្លារនៅលើបណ្តាញសង្គម ធ្វើមហាជនបុកពោះជំនួស

អតីតតារាចម្រៀងផលិតកម្ម រ៉ក់ អ្នកនាង ម៉ូលីកា ដែលបច្ចុប្បន្ននេះ នាងត្រូវបានស្គាល់ជាអ្នកលក់អនឡានដ៏ជោគជ័យ ហើយបច្ចុប្បន្ននាង ក៏ជាមេតុងទីនមួយរូបផងដែរ។ ជារឿយៗ នាងតែងតែ បង្ហាញ ពីជីវភាពស្តុកស្ដមជាមួយក្រុមគ្រួសារ ដែលមានផ្ទះវីឡាធំស្កឹមស្កៃ រថយន្ត ទំនើបៗនៅលើបណ្តាញសង្គម។ ម្សិលមិញនេះបន្ទាប់ពី អ្នកនាង ម៉ូលីកា ប្រកាសថាខ្លួនធ្វើមេជាតុងទីន និងជ្រើសរើសដំណាងចែកចាយតុងទីនបន្តទូទាំង២៥ខេត្តក្រុង ព្រមទាំងបានថតបង្ហាញលុយសុទ្ធទាំងដុំៗ ដែលមានចំនួន១លាន៣០ម៉ឺនដុល្លានៅលើបណ្តាញសង្គម។ ដោយឡែកក្រោយតែពីបង្ហាញលុយទាំងនោះមិនបានប៉ុន្មានផងនាងក៏ ត្រូវបានមហាជនជាច្រើនផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើអ្នកនាង...

|
Published On: August 5, 2022

សួនសត្វភ្នំតាម៉ៅ គ្មានគម្រោងរុះរើទៅខេត្តផ្សេងឡេីយ (មានវីដេអូ)

ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ញឹក រតនៈ បានថ្លែងបដិសេធច្រានចោលព័ត៌មានមិនពិតអំពីគម្រោងរុះរើសួនសត្វភ្នំតាម៉ៅទៅខេត្តផ្សេងៗ។ លោក ញឹក រតនៈ បានឱ្យដឹងថា ថ្មីៗនេះ មានការផ្សព្វផ្សាយតាមរយៈបុគ្គល និងសារព័ត៌មានមួយចំនួនបណ្ដាលឱ្យមានការភ័ន្តច្រឡំថា ឧទ្យាសួនសត្វ ភ្នំតាម៉ៅ នឹងត្រូវរុះរើ ផ្ទេរទៅកាន់ខេត្តសៀមរាប ឬខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី បណ្ដាលឱ្យមានផលប៉ះពាល់ដសល់សត្វព្រៃមួយចំនួនដែលកំពុងថែរក្សានៅក្នុងឧទ្យាន។ លោក ញឹក រតនៈបញ្ជាក់ថា...

|
Published On: August 5, 2022

ចំណាយពេល២១ម៉ោងសាក់រូបលើជើង នេន ទុំ បែរជាត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ

ឌីជេ នេន ទុំ បានចំណាយពេល២១ម៉ោង ដើម្បីសាក់រូបលើកំភូនជើងរបស់ខ្លួន តែបែរជាត្រូវមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបង្ហាញការហួសចិត្ត និងប្រតិកម្មជាខ្លាំង ព្រោះតារាចម្រៀងរ៉េបរូបនេះបានសាក់រូបព្រះព្រហ្មនៅកន្លែងមិនសមទំនងបែបនេះ ។ កន្លងមកតារាចម្រៀងលោក នេន ទុំ ត្រូវបានគេសង្កេតឃើញថា គឺជាសិល្បករគំរូមួយរូបដែលតែងតែលើកតម្កើង និងផ្សព្វផ្សាយពីវប្បធម៌អរិយធម៌ខ្មែរ មិនថាក្នុងវីដេអូបទចម្រៀង និងការរស់នៅប្រចាំថ្ងៃ ។ ប៉ុន្តែថ្មីៗនេះ នេន ទុំ បានសាក់រូបព្រះព្រហ្ម ដែលដូនតាបុព្វបុរសធ្លាប់បានគោរពបូជា និងនៅតែមានការគោរពរហូតមកដល់សព្វថ្ងៃ...

|
Published On: August 5, 2022

អ្នកគាំទ្រស្លុតចិត្ត! ពេលដឹងថា វី ឌីណែត មានជំងឺម្យ៉ាងត្រូវលេបថ្នាំមួយជីវិត

តារាចម្រៀងកញ្ញា វី ឌីណែត បានសារភាពថា បច្ចុប្បន្នខ្លួនកំពុងមានជំងឺប្រចាំកាយម្យ៉ាងដែលត្រូវលេបថ្នាំមួយជីវិត និងអាចមានផលប៉ះពាល់ដល់អាជីពចម្រៀងថែមទៀតផង ។ នេះបើយោងទៅតាមការរៀបរាប់របស់កញ្ញា វី ឌីណែត ។ ថ្លែងទៅកាន់កម្មវិធីក្នុងស្រុកមួយកាលពីពេលថ្មីៗ កូនស្រីសិល្បករជើងចាស់លោក ហួរ ឡាវី កញ្ញា វី ឌីណែត បានឱ្យដឹងថា នាងកំពុងមានជំងឺបំពង់.ក ហើយជំងឺនេះគឺទំនងជាកើតមានចាប់តាំងពីមុនពេលការប្រឡងកម្មវិធី I’m a singer...

|
Published On: August 4, 2022

រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនសត្វភ្នំតាម៉ៅនោះទេ

រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់ទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតានោះឡើយ ហើយប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។ ការចេញមកបញ្ជាក់របស់រដ្ឋបាលព្រៃឈើ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយអ្នកប្រើប្រាស់បណ្ដាញសង្គមបានឃើញសកម្មភាពឈូសឆាយដីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា តំបន់នេះពោរពេញទៅដោយដីខ្សាច់...

|
Published On: August 4, 2022
Previous Next