មួយឆ្នាំមានម្តងកុំឱ្យរំលង ! ដឹងតែសប្បាយទៀតហើយសម្រាប់ការជួបជុំបងប្អូនមីងមានៅក្នុងការប្រគំតន្រ្តី DAZZ CHARITY CONCERT នៅលើទឹកដីខេត្ត សៀមរាប ក្នុងថ្ងៃទិវាសិទ្ធនារីអន្តរជាតិ ០៨ មីនា នាប៉ុន្មានថ្ងៃខាងមុខនេះ ដូច្នេះកុំភ្លេចណាត់ជួបគ្នាដើម្បីរាំលេងកម្សាន្ត និងបង្ហាញពីក្តីស្រឡាញ់ចំពោះគ្នា ព្រមទាំងបានជួប Idol នៅក្នុងដូងចិត្តដោយផ្ទាល់ទៀត ។

រីករាយជាមួយការប្រគំតន្រ្តី DAZZ CHARITY CONCERT នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្ត សៀមរាប ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាក់ស្តែងនៅថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខេម , កញ្ញា ហុិន លីដា និងតារាចម្រៀងវ័យក្មេងសំឡេងពីរោះជាច្រើនរូបទៀត ។
អ្វីដែលកាន់តែពិសេសនិងមិនអាចរំលងបាននោះគឺនៅថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០២៦ ជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , កញ្ញា តន់ ចន្ទសីម៉ា ,លោក Tempo និងព្រមទាំងតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀត ដែលត្រៀមនឹងធ្វើឱ្យឆាកតន្រ្តី DAZZ CHARITY CONCERT កាន់តែកក្រើក ជាមួយនិងការច្រៀងនិងសម្តែងរបស់ពួកគេ ។

រីករាយទិវាសិទ្ធនារីអន្តរជាតិ ០៨ មីនា ឆ្នាំនេះ ណាត់ជួបគ្នារាំងលេងកម្សាន្តសប្បាយជាមួយនិងមនុស្សដែលខ្លួនស្រឡាញ់ ព្រមទាំងបានជួបជាមួយ Idol ក្នុងដួងចិត្តដោយផ្ទាល់ទៀតក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT ក្នុងទឹកដីខេត្ត សៀមរាប ។ DAZZ Charity Concert គឺជាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមួយ ដែលរៀបចំឡើងដើម្បីចូលរួមផ្សព្វផ្សាយពីសិល្បៈតន្ត្រី និងបន្តបើកឱកាសការងារដល់សិល្បករ-សិល្បការិនី និងរក្សាចរន្តសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ។ តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌ ។ DAZZ Charity Concert ថាមពលនៃសំឡេងខ្មែរតែមួយ ៕
