បវរកញ្ញាចក្រវាលឆ្នាំ២០២១ថានាងខូចចិត្តច្រើនដង ហើយបច្ចុប្បន្នកំពុងជាប់ប ន្តឹង

បវរកញ្ញាចក្រវាលឆ្នាំ២០២១ នាង Harnaaz Sandhu នាពេលថ្មីៗនេះបានបើកបង្ហាញប្រាប់អំពីទុក្ខលំបាកដែលនាងប្រឈមក្រោយពីរាងកាយដ៏ស្រស់ស្អាតរបស់នាងប្រែក្លាយជាឡើងទម្ងន់ខ្លាំង។ នាង Harnaaz Sandhu ទទួលបានការបំពាក់មកុដបវរកញ្ញាចក្រវាលនៅប្រទេសអ៊ីស្រាអ៊ែល នៅខែធ្នូឆ្នាំមុន។

Harnaaz បានបញ្ចប់ភាពស្ងប់ស្ងាត់របស់នាងទៅលើការរិះគន់ទាំងឡាយទៅលើបញ្ហារាងកាយឡើងទម្ងន់ កាលពីខែមេសាកន្លងទៅហើយប្រាប់ថា នាងមានបញ្ហារោគហើមពោះ ដែលធ្វើអោយនាងមិនអាចទទួលទានម្សៅ ស្រូវ សាលី ហើយនិងអាហារជាច្រើនមុខផ្សេងទៀត។
ក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ Harnaaz បានប្រាប់ពីអារម្មណ៍របស់នាង ដែលទទួលរងការរិះគន់ពីមហាជនដែលថានាងធាត់លើសទម្ងន់។
នៅពេលនិយាយអំពីការរិះគន់ពីមហាជនពីបញ្ហានាងឡើងទម្ងន់បានប៉ះពាល់ដល់អារម្មណ៍របស់នាងយ៉ាងដូច្នេះថា« ខ្ញុំពិតជាខូចចិត្តខ្លាំងជាច្រើនដង។ ស្ទើរតែគ្រប់ពេល។ នៅពេលនាងត្រៀមឡើងលើវេទិកាឬធ្វើអ្វី១ ហើយរឿងរិះគន់ក៏ផុសឡើងមកនៅក្នុងអារម្មណ៍របស់នាង។ ពិតជារឿងក្រៀមក្រំណាស់។ Harnaaz បន្តថា នាងមានអារម្មណ៍មិនល្អឡើយនៅពេលរាងកាយរបស់នាងឡើងទម្ងន់។
ឆាប់ៗនេះ បវរកញ្ញាចក្រវាលឆ្នាំ២០២១ នាង Harnaaz នឹងបង្ហាញវត្តមានលើអេក្រង់តាម រយៈភាពយន្តរឿង Bai Ji Kuttange ដែលជាភាពយន្តនាំនាងឈានជើងចូលក្នុងឧស្សាហកម្មភាពយន្ត។ ប៉ុន្តែបច្ចុប្បន្ន នាងHarnaaz Sandhuកំពុងប្រឈមនឹងបន្តឹងដ៏ស្មុគស្មាញពាក់ព័ន្ធនឹងភាពយន្តនេះ ដោយសារផលិតករភាពយន្តបានប្តឹងថានាងល្មើសនិងកិច្ចសន្យាសម្រាប់តួនាទីដែលនាងត្រូវចូលរួមផ្សព្វផ្សាយភាពយន្តមួយរឿងនេះ។

Leave a Reply

Your email address will not be published. Required fields are marked *