រូបភាពថ្មីរបស់តារាភាពយន្តហូលីវូតដ៏ល្បីលោក Johnny Depp បង្ហាញថាលោកថតភាពយន្តថ្មីលើកជាលើកដំបូងចាប់តាំងពីបន្តឹងបង្ខូចកេរ្តិ៍ឈ្មោះតម្លៃរាប់លានដុល្លារប្រឆាំងនឹងអតីតភរិយានាងAmber Heard ត្រូវបានបញ្ចប់។

រូបភាពជាច្រើនសន្លឹកបានបង្ហាញពីលោក Deppដ៏ស្រស់សង្ហាក្នុងឈុតមួកពណ៌ស និងក្រណាត់ខ្មៅចងបាំងភ្នែក ជារូបភាពសម្រាប់ភាពយន្តភាគថ្មីរបស់លោករឿង«Jeanne Du Barry» ដែលជាភាពយន្តថតដោយក្រុមហ៊ុនភាពយន្តបារាំង« Why Not Productions»។ តារាភាពយន្តវ័យ៥៩ឆ្នាំរូបនេះ បានឈ្នះបន្តឹងដ៏ល្បីល្បាញប្រឆាំងនឹងនាងHeard ជាអតីតភរិយាកាលពីខែមិថុនាកន្លងទៅនៅសហរដ្ឋអាមេរិក។

លោក Depp បានប្តឹងអតីតភរិយាពាក់ព័ន្ធនឹងអត្ថបទឆ្នាំ២០១៨ ដែលនាងសរសេរទៅកាសែត The Washington Post អំពីបទពិសោធន៍របស់នាងជាជនរងគ្រោះអំពើហិង្សាក្នុង គ្រួសារ។ រឿងនេះត្រូវបានមេធាវីរបស់លោកDepp លើកឡើងថាជាការចោទប្រកាន់មិនត្រឹមត្រូវចំពោះលោកDepp ដែលថាលោកជាមនុស្សប្រើប្រាស់អំពើហិង្សាដូច្នេះ។
![]()
តំណាងតារាភាពយន្តហូលីវូតរូបនេះលើកឡើងថា ការចោទប្រកាន់ពីសំណាក់អតីតភរិយា បានធ្វើអោយលោកDepp បាតបង់ឱកាសការងារជាច្រើន ដូចជាលោកត្រូវដកចេញពីការថតភាពយន្តស៊េរី Pirates Of The Caribbean ក្រោយកើតមានការចោទប្រកាន់ពីអតីតភរិយា។ ក្រោយមកបន្ទាប់ពីប្រើពេលកាត់ក្តីអស់រយៈពេល៦សប្តាហ៍ តុលាការអាមេរិកបានរកឃើញថា លោក Johnny Depp គ្មានកំហុសហើយតម្រូវអោយអតីតភរិយាសងសំណងជាង១០លានដុល្លារអាមេរិក៕


https://t.me/s/iGaming_live/4866