ទីបំផុត! កម្មវិធី Miss Grand រក​ឃើញម្ចាស់​កមុដតម្លៃ​២៥ម៉ឺនដុល្លារហើយ

បន្ទាប់ពីមានរឿងរ៉ាវចម្រូងចម្រាស់ជាច្រើនអំពីបញ្ហាចេញម៉ូតសម្លៀកបំពាក់តំណាងជាតិរបស់បេក្ខភាពមួយចំនួន ទីបំផុតកម្មវិធីកញ្ញាដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ Miss Grnad Cambodia 2022 បានរកឃើញម្ចាស់លជយលាភីហើយ ដោយកមុដដែលតម្លៃ២៥ម៉ឺន​ដុល្លារនោះបានទៅលើបវរកញ្ញាមកពីខេត្តព្រះសីហនុកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ។

ជាកត់សម្គាល់ ចាប់តាំងពីថ្ងៃបើកបង្ហាញបេក្ខភាពទាំង៣៥រូបជាផ្លូវការ កញ្ញា ពេជ្រ វត្តី​សារ៉ាឌ្ឍី ត្រូវបានគេសង្កេតឃើញថា គឺជាបេក្ខភាពដែលមានភាពលេចធោម្នាក់ ។ កញ្ញា​ដ៏មានកម្ពស់ចូលស្តង់ដារូបនេះត្រូវបានគេវិភាគថា ជាដៃគូប្រជែងជាមួយ កញ្ញាហង្ស សុរិយ៉ាន់ ដែលជាអ្នកមកប្រកួតលើឆាកជាមួយនាង និងជាជើងខ្លាំងមានបទពិសោធន៍​ម្នាក់នៅក្នុងវិស័យបវរកញ្ញា ។

ជាការពិតនៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រយប់មិញនេះ កញ្ញា​ដ៏អស្ចារ្យទាំងពីរដួងនេះបាន​ឈរ​កាន់ដៃគ្នាត្រៀមខ្លួនក្លាយជាម្ចាស់ជយលាភី ដើម្បី​បន្ត​វេនពីកញ្ញា ប៉ូ គីមថេងសុតធីតា Miss Grnad Cambodia 2021 តែនៅទីបំផុតជយលាភីជាកញ្ញាដ៏អស្ចារ្យនៃ​កម្ពុជាឆ្នាំ​២០២២ និងជាម្ចាស់មកុដ​ដែលមាន​តម្លៃ២៥ម៉ឺនដុល្លារបានទៅលើ Miss Grand ព្រះ​សីហនុកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ។

ជាមួយនឹងជ័យជម្នះនោះ Miss Grand ព្រះ​សីហនុកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ទទួលបានការ​សាទរយ៉ាងខ្លាំង ខណៈអ្នកស្នេហាវិស័យបវរកញ្ញាមួយ​នេះបានលើងឡើងថា ពេជ្រ វត្តីសារ៉ាឌ្ឍី ស័ក្ដសមបំផុតក្នុងការគ្រងមកុដដ៏អស្ចារ្យនេះ ។

សូមរំលឹកថា មុនឈានជើងចូលប្រកួតលើឆាក Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាលំដាប់រងទី១នៃបវរកញ្ញាពិភពលោកកម្ពុជា 1st runner up Miss World Cambodia ឆ្នាំ២០២០ ។ យ៉ាងណានៅពេលឆាប់ៗខាងមុខនេះ ពេជ្រ វត្តីសារ៉ាឌ្ឍី នឹងត្រូវចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងនាមជាអ្នកតំណាងឱ្យកម្ពុជា និងជា​បវរកញ្ញា​ដ៏អស្ចារ្យរបស់កម្ពុជាឆ្នាំ២០២២ ៕

Leave a Reply

Your email address will not be published. Required fields are marked *