ក្រៅពីម្ចាស់ពីពាន! មហាសដ្ឋីវ័យក្មេងម្នាក់កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង​លើបណ្ដាញ​សង្គម

នៅយប់នេះកម្មពិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian idol បាន​រក​ឃើញ​ម្ចាស់​ពានរដូវកាលទី៤ហើយគឺបានទៅលើបេក្ខជនមកពីខេត្តកំពង់ចាម លីម តិចម៉េង ។ ជ័យ​ជម្នះរបស់បេក្ខជនរូបនេះត្រូវបានមហាជន សិល្បករសិល្បការិនីសាទរយ៉ាងខ្លាំង ក្នុងនោះ​ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ទន្ទឹមនឹងការសាទរយ៉ាងច្រើនកុះករលើជ័យជម្នះរបស់កំលោះតូច លីម តិចម៉េង នោះ អ្នក​ប្រើប្រាស់បណ្ដាញសង្គមក៏ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើមហាសេដ្ឋីវ័យម្នាក់ដែលអង្គុយទស្សនាផ្ទាល់ក្នុងស្ទូឌីយោទូរទស្សន៏ហង្សមាស អ៊ីអន សែនសុខ នាយប់មិញនេះ ខណៈក៏មានការវែកញែកជាច្រើនចង់ដឹងពីសាវតា និងមុខមាត់ពិតថា សេដ្ឋីវ័យក្មេងរូប​នេះជានរណា? ។

មហាសេដ្ឋីវ័យក្មេងរូបនោះ គឺអ្នកឧកញ៉ា សំអាង វឌ្ឍនៈ កូនប្រុសតែម្នាក់គត់របស់​ម្ចាស់​អគារវឌ្ឍនៈអ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ។

តាមការបង្ហើបពីប្រភពស្និទ្ធស្នានឹងក្រុមហ៊ុន វឌ្ឍនៈ បានឲ្យដឹងថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បច្ចុប្បន្នគឺនៅលីវ ដែលទើបតែទទួលបរិញ្ញាបត្រជាន់ខ្ពស់ (Master) ផ្នែកវិស្វកម្ម សេដ្ឋកិច្ច និងគ្រប់គ្រងពីសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស និងបានសិក្សាស្រាវ​ជ្រាវផ្នែកអាជីវកម្មធនាគារនៅធនាគារ Allied Irish ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៥ ។

អ្នកឧកញ៉ាជាសហស្ថាបនិក និងភាគទុនិករបស់ធនាគារ វឌ្ឍនៈ តាំងពីឆ្នាំ២០០២, ជា​សហស្ថាបនិក ភាគទុនិក និងជាអភិបាលនៃក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក, ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ កាពីតាល លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក ។

អ្វីដែលពិសេសមហាសេដ្ឋីវ័យក្មេងរូបនេះ គឺជាម្ចាស់ឧបត្ថម្ភផ្តាច់មុខកម្មវិធីប្រឡង​ចម្រៀង​លំដាប់លោក Cambodian Idol រដូវកាលទី៤នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *