តារាស្រីថៃនាងKwan Usamaneeស៊ាំទៅហើយនឹងងព័ត៌មានដែលថានាងស្លាប់

ជាដំណឹងដ៏ភ្ញាក់ផ្អើលអស់អ្នកសារព័ត៌មាន និងក្រុមអ្នកលេងបណ្តាញសង្គមអនឡាញ ហើយ ជាពាក្យចចាមអារ៉ាមដ៏អកុសលសម្រាប់តារាស្រីថៃនាង Kwan Usamanee កាលពីម្សិលមិញដែលថា តារាសម្តែងស្រីថៃវ័យក្មេងល្បីឈ្មោះ នាងKwan Usamanee ស្លាប់ដោយសារឆក់ចរន្តអគ្គីសនីពេលកំពុងថតភាពយន្ត។

ហើយដំណឹងនិងរូបភាពពីការចូលរួមចំណែករំលែកមរណៈទុក្ខក៏បានចែកចាយយ៉ាងព្រោងព្រាតពេញបណ្តាញសង្គមអនឡាញនៅទូទាំងប្រទេសថៃហើយក៏បាន ល្បីមកដល់ក្រុមអ្នកគាំទ្រកម្ពុជាយើងផងដែរ។

ប៉ុន្តែពាក្យចចាមអារ៉ាមដ៏រន្ធត់នេះ ត្រូវតារាស្រីថៃនាងKwan ក៏ចេញមុខមកបកស្រាយប្រាប់ក្រុមអ្នកគាំទ្រនាងយ៉ាងដូច្នេះថា «Kwan មិនភ្ញាក់ផ្អើលទេ នៅពេលមានព័ត៌មានបែបនេះពីKwan ព្រោះKwan ធ្លាប់ត្រូវល្បីបែបនេះមកឡើងស៊ាំទៅហើយ។ ជាដំណឹងក្លែងក្លាយដូចតែរាល់ដង។ Kwan នៅមានជីវិត មិនទាន់ស្លាប់ដូចព័ត៌មានចុះផ្សាយឡើយ។ មិនមែនជាលើកទី១ឡើយ ដែលមានដំណឹងថាKwanស្លាប់»។

ចំពោះដំណឹងចចាមអារ៉ាមអកុសលនេះសួរថាតើតារាស្រីថៃ Kwan នឹងប្តឹងឬទេ? នាង Kwan ត្រូវបានស្រង់សម្តីថា «ខ្ញុំមិនប្តឹងអ្នកបង្កើតពាក្យចចាមអារាមនាងស្លាប់នេះឡើងទេ»។
ជាមួយគ្នា តារាស្រីរូបនេះបានបង្ហាញការអរគុណអ្នកដែលបារម្ភពីនាង។

តារាស្រីល្បីឈ្មោះរូបនេះបាននិយាយថា៖ «ពេលខ្ញុំបានដឹងព័ត៌មានដំបូង ខ្ញុំមានការភ្ញាក់ផ្អើលដែរ»។ នាង Kwan Usamanee បន្តថា នាងនៅតែបំពេញការងារប្រចាំថ្ងៃជាធម្មតា ថតរឿង ធ្វើជំនួញ Live facebook ផ្សាយផលិតផលគ្រឿងសំអាងរបស់នាង និងជួបជាមួយក្រុមអ្នកគាំទ្រ ហើយរឿងភាគនាងសម្តែងនៅតែចាក់ផ្សាយ»។

តារាស្រីថៃនាងKwan Usamanee ជាតារាស្រីថៃពោពេញទៅដោយសមត្ថភាពសម្តែង នាងកើតនៅខែមិនាឆ្នាំ១៩៨៨។ នាងចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈជាតារាសម្តែងតាំងពីនាងមានវ័យកុមារ តាមរយៈភាពយន្តរឿង Krai Thong ឆ្នាំ១៩៩៥ ដែលជាភាពយន្តដែលតារាស្រីថៃនាង Kwan Usamaneeសម្តែងពេលនាងស្ថិតនៅវ័យកុមារ។

Leave a Reply

Your email address will not be published. Required fields are marked *