តារាចម្រៀង ខាន់ ជេមស៍ លើកដៃសុំទោសមហាជនរឿងសំណេរលើហ្វេសប៊ុក

តារាចម្រៀងលោក ខាន់ ជេមស៍ បានចេញ​វីដេអូសុំ​ទោស​មហាជនជាធារណៈ ក្រោយ​មានការប្រតិកម្មលើពាក្យសម្ដីលេងសើចនៅលើបណ្ដាញសង្គមរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ ។

ដោយកាលពីថ្មីៗនេះតារាចម្រៀងលោក ខាន់ ជេមស៍ បានបង្ហោះសំណេរមួយ​នៅលើ​បណ្ដាញ​សង្គមរបស់ខ្លួនធ្វើឱ្យមហាជនជាច្រើនសម្ដែងការមិនពេញចិត្ត និងផ្ទុះ​ប្រតិកម្ម​យ៉ាងខ្លាំង​ដោយបានលើកឡើងថា តារាចម្រៀងដែលមានប្រវត្តិធ្លាប់​ស្នាក់នៅបន្ទប់​ជួល​រូបនេះ​បាន​ខ្ពង់ខ្ពស់ភ្លេចភាពដើម និងមិនឱ្យតម្លៃដល់អ្នកក្រ ។ ​

យ៉ាងណាក្រោយឃើញការប្រតិកម្មរបស់មហាជន តារាចម្រៀង ខាន់ ជេមស៍ ក៏​បាន​ចេញ​មុខ​សុំទោសមហាជន​ជា​សាធារណៈ ដោយតាមរយៈសំណេរលោកបានអះអាងថា លោក​គ្មានចេតនា គ្មាន​បំណង និងគំនិតអាក្រក់ណាមួយមើលងាយដល់អ្នកក្រឡើយ លោក​គ្រាន់តែសរសេរ​ក្នុងន័យបង្កើតមាតិកាកំ​ប្លែងដើម្បីមហាជនកំសាន្តតែប៉ុណ្ណោះ ។

ដោយឡែកនៅក្នុងវីដេអូសុំទោស លោក ខាន់ ជេមស៍ បាននិយាយថា លោក​ពិតជាមិន​នឹក​ស្មានថា ​មហាជន​ជា​ច្រើនបាន​ខឹងលោក​ដល់​ថ្នាក់​នេះនោះ​ទេ ​។ លោកក៏​មិននឹក​ស្មាន​ថា Caption មួយ​នោះធ្វើឱ្យមហាជន​ប្រកាន់លោកខ្លាំងអញ្ចឹងដែរ តែលោក​ពិតជា​សុំ​ទោស​ចេញពី​បេះដូង ចេញពី​ដួងចិត្ត លោក​ធ្វើ​នេះ​ដោយសារ​តែ​ហ្វេ​ស​ប៊ុ​ក​របស់លោកស្ងប់​ស្ងាត់ ទើបលោក​​សាកសរសេរ​អ្វី​ដែល​ថ្មី​ៗ ឬ​សំណេរ​ចាក់​ដោតធ្វើ​ឱ្យ​មាន​អ្នក​ខ​មិន​ច្រើនក្នុង​ន័យ​បង្កើត​មាតិកា​នៅ​ក្នុង​ផេ​ក​​ឱ្យ​វា​មាន​ចំណាប់អារម្មណ៍ និងមានភាព​ទាក់ទាញ ។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះតារាចម្រៀងលោក ខាន់ ជេមស៍ បានបង្ហោះសំណេរមួយ​ដែលមានខ្លឹមថា «​បុគ្គលិក​ប្រាក់ខែ 300$ សៅរ៍​-​អាទិត្យ គេ post ដើរ​លេង​ជាមួយ​សង្សារ​ដាក់ Caption “relax time“ ឯ​មេ​ប្រាក់ខែ 2000$ សៅរ៍​-​អាទិត្យ ជួយ​ដឹក​អ៊ី​វ៉ា​ន់ online ឱ្យ​ប្រពន្ធ​ដូច​ព្យុះ​»​ ។

សំណេរនេះបានធ្វើឱ្យមហាជនជាច្រើនមិនពេញចិត្ត និងផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង ។ បើទោះ​ជាយ៉ាងណាពាក់ព័ន្ធនឹងករណីនេះអតីត​តារាចម្រៀង​សាន់​ដេ​លោក ខាន់ ជេមស៍ ​​ក៏បាន​ចេញមុខ​សុំទោសមហាជនជាសាធារណៈ និងបានលុបចោល​ការ​បង្ហោះ​នោះ​ហើយដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *