ត្រៀមៗ…! ភាពយន្តខ្នាតធំ រឿង “ Dungeons & Dragons: Hornor Among Thieves “ បានមកដល់កម្ពុជាហើយ

រឿង « Dungeons & Dragons: Hornor Among Thieves » ឬ (D&D) ដែលជាភាពយន្តបរទេសខ្នាតធំ ផលិតដោយក្រុមហ៊ុន Paramount បានមកដល់ប្រទេសកម្ពុជាហើយ ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត Major Cineplex។

រឿង « Dungeons & Dragons: Hornor Among Thieves » (D&D) នេះ នឹងធ្វើការចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត Major Cineplex by Smart ចាប់ពីថ្ងៃទី 30 ខែ មីនា 2023 តទៅ ។ ទស្សនិកជនទាំងអស់គ្នាអាចទៅទិញសំបុត្រនៅគ្រប់រោងភាពយន្ត ក៏ដូចជាសាខារោងភាពយន្ត Major និងអាចធ្វើការកក់សំបុត្រទស្សនាតាម Mobile App «MajorKh» បានចាប់ពីថ្ងៃនេះតទៅ។

អ្វីដែលគួរអោយកត់សម្គាល់នោះ គ្រាន់តែ Major Cineplex បញ្ចេញផ្ទាំងផ្សព្វផ្សាយនៅលើផេកផ្លូវការរបស់ខ្លួន ឃើញមានមហាជនអ្នកនិយមតាមដានខ្សែភាពយន្តប្រភេទនេះ មានការចាប់អារម្មណ៍ខ្លាំង និងបង្ហាញអារម្មណ៍រំភើបដែល Major នឹងនាំយកខ្សែភាពយន្តដ៏ធំអស្ចារ្យខាងលើ មកជូនអ្នកគាំទ្រនៅកម្ពុជា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី 29 ខែមីនា ឆ្នាំ2023មុននេះ នៅរោងភាពយន្ត Major Cineplex by Smart Aeon Mall Sen Sok បានធ្វើពិធីសម្ភោធជាផ្លូវការណ៍ Prescreening ដើម្បីចាក់បញ្ចាំងភាពយន្តខ្នាតធំរបស់ Hollywood នៅក្នុង Hall IMAX នោះគឺរឿង « Dungeons & Dragons: Hornor Among Thieves » ដែលជាភាពយន្តខ្នាតធំផលិតដោយក្រុមហ៊ុន Paramount។

D&D គឺជាប្រភេទរឿងបច្ចេកវិទ្យាសីល៍សាស្ត្របែបទំនើបដកស្រង់ចេញពីហ្គេមមួយប្រភេទត្រូវបានគេដឹងថាបង្កើតឡើងតាំងពីកំឡុងឆ្នាំ 1998 មកម្លេះ។ សាច់រឿងទាំងមូលមានគ្រប់រសជាតិទាំងបែបផ្សងព្រេង សាហាវ រន្ធត់ ញ័ប់ញ័រ រួមទាំងលាយឡំនឹងឈុតឆាកកំប្លែង និង ឈុតឆាកប្រយុទ្ធបែបសីល៍សាស្ត្រដ៏អស្ចារ្យរួមផ្សំជាមួយនឹងតួអង្គសម្ដែងដែលពោពេញទៅដោយសមត្ថភាពប៉ិនប្រសព្វក្នុងការប្រយុទ្ធយ៉ាងរស់រវើក ពិសេសនោះគឺបច្ចេកទេសនៃការកាត់តឈុតឆាកនីមួយៗពីមួយប្លង់ទៅមួយប្លង់ប្លែកច្បាស់ត្រជាក់ភ្នែក ធ្វើឱ្យសាច់រឿងទាំងមូលមានភាពអស្ចារ្យ និង កាន់តែជក់ចិត្តដិតអារម្មណ៍តាំងពីដើមរហូតដល់ចប់៕

Leave a Reply

Your email address will not be published. Required fields are marked *