ក្រុមកំប្លែង «អូនសំភី អូនម៉ាប់» លើកដៃអង្វរកមហាជនសុំឱ្យទុកផ្លូវដើរ ក្រោយមានការរិះគន់ថា ប្រើពាក្យអសុរោះ

ក្រុមកំប្លែងសិល្បៈក្មេងៗមួយក្រុមដែលមានឈ្មោះថា អូនសំភី និងអូនម៉ាប់ បានកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ខណៈវីដេអូភាគច្រើនមានអ្នកចូលទស្សនារាប់លានដង ។ យ៉ាងណាទន្ទឹមនឹងមានសន្ទុះនៃការគាំទ្រនោះ ក្រុមកំប្លែងកុមារខាងលើត្រូវបានតារាហ្វេសប៊ុកដ៏មានឥទ្ធពលម្នាក់ប្រត្តិកម្មខ្លាំងៗ និងឈានដល់ប្រើពាក្យសម្ដីស្នើឱ្យហៅអ្នកបង្កើតមាតិការមកវាស់កម្ពស់ថែមទៀតផង ។ ដោយតារាហ្វេសប៊ុកដែលមានឈ្មោះថា ឡាយ ប៊ុនឡេង រូបនោះបាននិយាយថា៖ «ខ្ញុំគិតថា អ្នកបង្កើតបែបនេះសមគួរហៅមកវាស់កម្ពស់. ក្មេងមិនទាន់គ្រប់អាយុទេ តែជេរពេញមាត់ គ្មានអ្នកណាខ្វល់ហើយនាំគ្នាសើចថាល្អមើល…? ម៉េចចឹង? ល្អមើលត្រង់ណា?ចុះប្រិយមិត្តយល់យ៉ាងណាដែរ?» ។ ការប្រតិកម្មមួយនេះ បានបង្កើតឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចេញមុខវែកញែកយ៉ាងក្ដៅគគុក...

|
Published On: August 2, 2022

ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា ប្រកាសគាំទ្រពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ក្រៅពីស្ថាប័នរដ្ឋគ្រប់ឋានានុក្រម វិស័យឯកជនភាគច្រើនសុទ្ធសឹងតែបានប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋមាត្រាមួយចំនួននៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ ក្នុងនោះក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ក៏បានប្រាកសគាំទ្រយ៉ាងពេញទំហឹងផងដែរ។ យោងតាមសេចក្ដីថ្លែងការរបស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បានប្រកាសយ៉ាងដូច្នេះ៖ “តាងនាមឱ្យថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក យើងខ្ញុំសូមសម្តែងការគាំទ្រជាឱឡារិក និងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី...

|
Published On: August 2, 2022

ប្ដីប្រពន្ធ ខាត់ សុឃីម និយាយពីជំនឿបារមី ក្រោយពលរដ្ឋខ្មែរ-ថៃផ្អើលទៅបន់គល់ឈើនៅស្រុកថៃ

ថ្មីៗនេះមានមនុស្សពីទីជិតទីឆ្ងាយរាប់តាំងពីពលរដ្ឋខ្មែរជាច្រើននាក់ បានទៅបន់ស្រន់គល់ឈើមួយដើមដែលបានផុសឡើងនៅកន្លែងលក់កាហ្វេមួយនៅប្រទេសថៃ ។ ដោយគេបានសង្កេតឃើញថា អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចែករំលែកតៗគ្នា ពីដើមឈើមួយដើមដែលបានលេចឡើងជារូបរាងដូចទៅនឹងមនុស្សស្រី ដែលមានបំពាក់ជាមួយម្កុដ ក្រវិល ខ្សែក ស្ថិតនៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលមានឈ្មោះថា B Story Garden Cafe and restaurant នៅប្រទេសថៃ ។ ពលរដ្ឋទាំងនោះបានសម្តែងជំនឿថា ដើមឈើនោះស័ក្តសិទ្ធ រាល់ការបន់ស្រន់ ឬប៉ងប្រាថ្នានានាបានសម្រេច នៅពេលពួកគេទៅអ៊ុចធូប...

|
Published On: August 1, 2022

ឪពុករបស់តារាភាពយន្ត Shi Xiao Long ជាកំពូលមហាសេដ្ឋីចិនបញ្ជូនកូនទៅរៀនក្បាច់គុនតាំងពីអាយុ២ឆ្នាំ

នៅពេលនិយាយពីតារាសិល្បៈចិនដែលមានសំណាងខ្លាំងបំផុតកើតនៅក្នុងគ្រួសារមហាសេដ្ឋី ជាទូទៅគ្រប់គ្នាតែងតែបានដឹងជាស្រេចថា តារាមកពីគ្រួសារមហាសេដ្ឋីទាំងនោះ មានដូចជាលោក Wu Chun, លោក Raymond Lam, ហើយលោកNathan Hartono។ ប៉ុន្តែប្រហែលពួកគេមិនបានដឹងថា តារាភាពយន្តចិន លោក Shi Xiao Long ដែលមានវត្តមានជាតួអង្គសម្តែងនៅក្នុងខ្សែរភាពយន្តចិនល្បីឈ្មោះតាំងពីលោកនៅវ័យកុមារ មានដូចជារឿង «Shaolin Popey II: Messy Temple»...

|
Published On: August 1, 2022

លោក Chin Siu-Ho តួអង្គរឿងខ្មោចឆៅទីក្រុងហុងកុង១ថ្ងៃហូបអាហារ១ពេល

តារាភាពយន្តជើងចាស់ហុងកុង លោក Chin Siu-Ho អាយុ៥៩ឆ្នាំ បានចាប់ផ្តើមឈានជើងចូលប្រឡូកនៅក្នុងពិភពឧស្សាហកម្មសិល្បៈភាពយន្តក្រោយពីទេពកោសល្យរបស់លោកត្រូវបានប្រទះឃើញនៅក្នុងការប្រកួតសិល្បៈក្បាច់គុនមួយ ដែលកាលណោះលោកមានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ។ ប្រជាប្រិយភាពតារាសម្តែងរូបនេះ បានកើនឡើងខ្លាំងនៅអំឡុងទសវត្សន៍ឆ្នាំ៨០ និងដើមទសវត្សន៍ឆ្នាំ៩០ ដែលទាំងនេះគួរជាការអរគុណមួយចំពោះឱកាសដែលលោកបានចូលរួមសម្តែងក្នុងខ្សែរឿងខ្មោចឆៅ ឬMr Vampire ដែលជារឿងដ៏ល្បីល្បាញខ្លាំងរបស់ទីក្រុងហុងកុង ។ បណ្តាខ្សែរឿងខ្មោចឆៅទីក្រុងហុងកុងដែល តារាភាពយន្តChin Siu-Ho បានចូលរួមសម្តែងមានរឿង Mr Vampire (ឆ្នាំ1985), រឿង New...

|
Published On: August 1, 2022

ឌី បញ្ញាវិមាលា ទទួលពានកិត្តិយសពីកម្មវិធី Miss Teen International នៅប្រទេសឥណ្ឌា

ជាការពិតណាស់ ថ្មីៗនេះយុវតី ឌី បញ្ញាវិមាលា បេក្ខភាពជយលាភី Miss Teen International Cambodia ២០២១ បានចេញទៅប្រកួតលើឆាកអត្តជាតិនៅឯប្រទេសឥណ្ឌា ក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងដណ្ដើមជយលាភី។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយ យុវតីរូបនេះបានត្រឹម Top 10 ប៉ុណ្ណោះ។ ទោះបីជា ឌី បញ្ញាវិមា បានត្រឹម Top 10...

|
Published On: August 1, 2022

សោកស្ដាយ! បេក្ខជន២រូបមិនអាចឆ្លងផុតវគ្គLive Show នៃកម្មវិធី Cambodia Idol យប់មិញ

យប់មិញនេះកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤បានចូលមកដល់វគ្គ Live Show សប្ដាហ៍ទី៣ហើយ ដែលជាវគ្គអ្នកទស្សនាព្រឺព្រួចរំភើបផង ភ័យផង ខណៈដែលបេក្ខជនដែលឡើងមកដល់វគ្គ Live Show នេះគឺសុទ្ធសឹងតែបេក្ខជនដែលមានសមត្ថភាពខ្ពស់ និងមានទឹកដមសំឡេងពិរោះ ។ ប៉ុន្តែអ្វីដែលសោកស្ដាយនៅវគ្គ Live Show សប្ដាហ៍ទី៣យប់មិញនេះ មានបេក្ខជនចំនួន២រូបត្រូវបានធ្លាក់ចេញពីកម្មវិធី និងបាត់បង់ឱកាសក្នុងការប្រកួតប្រជែងសមត្ថភាពបន្ត ។ បេក្ខជនទាំងពីររូបនោះរួមមានបេក្ខជនលេខសម្គាល់លេខ២ ឈិន...

|
Published On: August 1, 2022

Jessica Hsuanធ្លាប់ត្រូវអ្នកគ្រប់គ្រងថានាងធាត់ហើយចាស់និងប្រាប់ឱ្យនាងឈប់ពីអាជីពសិល្បៈ

តារាសម្តែងរបស់ប៉ុស្តិ៍ទូរទស្សន៍ល្បីប្រចាំទឹកដីទីក្រុងហុងកុង TVB នាង Jessica Hsuan បច្ចុប្បន្នអាយុ៥១ឆ្នាំ។ នាងសម្តែងនៅក្នុងភាពយន្តល្បីៗជាច្រើនមានដូចជារឿង The Drive of Life(ឆ្នាំ២០០៧) ។ថ្មីៗនេះនាងបានចូលរួមកិច្ចសម្ភាសន៍មួយក្នុងកម្មវិធី «A Date With Lu Yu» ហើយនាងបានចែករំលែកបញ្ហាផ្សេងៗដែលនាងបានជួបប្រទះនៅក្នុងវិស័យឧស្សាហកម្មសិល្បៈភាពយន្ត។ តារាស្រីហុងកុងនាង Jessica កើតនៅខែសីហា ឆ្នាំ១៩៧០ បានចូលប្រឡូកក្នុងវិស័យសិល្បៈ ចាប់តាំងពីនាងចូលប្រឡូកតាំងពីឆ្នាំ១៩៩៣...

|
Published On: July 30, 2022

តារាចម្រៀងកូឡុំប៊ី Shakira អាចនឹងជាប់ពន្ធនាគារ៨ឆ្នាំដោយសារមិនបង់ពន្ធ

រដ្ឋអាជ្ញាររបស់ប្រទេសអេស្ប៉ាញ និយាយថាពួកគេនឹងស្នើអោយតុលាការដាក់ទោសតារាចម្រៀងប៉ប់កូឡុំប៊ីនាង Shakira អោយជាប់ពន្ធនាគារ៨ឆ្នាំនិង២ខែ ប្រសិនបើតារាចម្រៀងរូបនេះត្រូវចោទប្រកាន់ទោសពីបទគេចវេសមិនបង់ពន្ធ។ តារាចម្រៀងម្ចាស់ពានរង្វាន់ Grammy Awards រូបនេះមានឈ្មោះដើមពេញថា Shakira Isabel Mebarak Ripoll ត្រូវចោទថានាងបានគេចវេសមិនបង់ពន្ធអោយរដ្ឋាភិបាលអេស្ប៉ាញចំនួន១៤,៥លានអ៊ឺរ៉ូ (ឬស្មើនិង១៥លានដុល្លារអាមេរិក)នៅរវាងឆ្នាំ២០១២និងឆ្នាំ២០១៤។ រដ្ឋអាជ្ញារអេស្ប៉ាញថា នឹងទាមទារអោយនាងបង់ប្រាក់ពិន័យចំនួន២៤លានអ៊ឺរ៉ូ(ឬស្មើនិង២៤លានដុល្លារអមេរិកផងដែរ)។ តារាចម្រៀងប៉ប់កូឡុំប៊ីកើតឆ្នាំ1977 (អាយុ 45) ឆ្នាំរូបនេះ បានបដិសេធសំណើរដោះស្រាយចរចារជាមួយរដ្ឋអាជ្ញារ ហើយជ្រើសរើសទៅដោះស្រាយនៅតុលាការវិញ។ រដ្ឋអាជ្ញារទីក្រុងបាសេឡូឡា(Barcelona)...

|
Published On: July 30, 2022

អៀ ម៉េងលិ បញ្ជាក់ពីមូលហេតុចំណងស្នេហ៍៥ឆ្នាំត្រូវបែកបាក់

ចំណងស្នេហ៍របស់តារាស្រី អៀ ម៉េងលិ និងបុរសជាសង្សារដែលជាកូនអ្នកធូរធារម្នាក់នោះ បានឈានដល់ផ្លូវបំបែក បន្ទាប់ពីនាងប្រកាសលើបណ្ដាញសង្គមកាលពីម្សលិមិញនេះដោយអះអាងថា គ្មានអ្វីជាប់ពាក់ព័ន្ធនឹងគ្នាទៀតទេ។ សម្ព័ន្ធភាពស្នេហារយៈពេល៥ឆ្នាំរបស់តារាស្រីវ័យក្មេង អៀ ម៉េងលិ និងនិស្សិតក្រៅប្រទេសដែលជាកូនអ្នកធូរធារបានឈានដល់ផ្លូវបំបែកហើយ ក៏ព្រោះតែមានបញ្ហាជាច្រើនជាមួយគ្នានាពេលកន្លងមក ហើយនាងមិនដែលបានបង្ហើបប្រាប់មហាជននោះទេ គឺដោយសារតែចិត្តស្រលាញ់។ ជាក់ស្ដែងដើម្បីយកចិត្តបុរសជាសង្សាររូបនេះ ថ្មីៗនេះនាងថែមទាំងបានស្នើរដល់មហាជនទូទៅ រួមទាំងអ្នកសារព័ត៌មានផងបញ្ឈប់ការភ្ជាប់ឈ្មោះនាងថា “អតីតសង្សារនាយ ចឺម” ព្រោះមិនចង់ឲ្យសង្សារក្រោយមិនសប្បាយចិត្តពេលលឺពាក្យនោះ ទីបំផុតរឿងបម្រុងកើត បានកើតឡើងហើយ។ ពួកគេនៅតែដើដល់ផ្លូវបំបែកដដែល ព្រោះភាគីខាងស្រីអះអាងថា...

|
Published On: July 30, 2022
Previous Next