នៅសល់ជើងខ្លាំង៦រូបប៉ុណ្ណោះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកម្មវិធី Cambodian Idol
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤ វគ្គ Live Show សប្ដាហ៍ទី៥នៅយប់មិញនេះ បានធ្វើឱ្យអ្នកទស្សនាកាន់តែព្រឺព្រួចអង្គុយស្ទើរលែងជាប់កៅអី ជាពិសេសគឺនៅវិនាទីប្រកាសលទ្ធផលរបស់បេក្ខជនដែលអាចឡើងទៅកាន់វគ្គបន្ត និងបេក្ខជនដែលត្រូវចាកចេញពីកម្មវិធី ។ ជាការពិតគ្រប់ការប្រកួតប្រជែងតែងតែមានឈ្នះ និងចាញ់ ជាក់ស្ដែងការប្រឡងចម្រៀងកម្មវិធី Cambodian Idol Season4 វគ្គ Live Show សប្ដាហ៍៥យប់មិញនេះ បេក្ខជនចំនួន៣រូបត្រូវបានចាកចេញពីកម្មវិធីទាំងសោកស្ដាយ ។...
តារាចម្រៀងកូរ៉េ IU ត្រឹម២០ខែ ផ្តល់ប្រាក់ឧបត្ថម្ភជួយសង្គមជាង ១លាន ៥សែនដុល្លារអាមេរិក
ចាប់តាំងពីបោះជំហានចូលក្នុងវិថីពិភពសិល្បៈនៅឆ្នាំ២០០៨ តារាសិល្បៈស្រីនាង IU បានក្តោបឱកាសការងារជាតារាសម្តែង និងជាតារាចម្រៀង។ ហើយក៏ចាប់តាំងពីពេលនោះផងដែរ តារាស្រីនាងIU ក៏មានវត្តមានយ៉ាងសកម្មក្នុងការចែកចាយឥទ្ធិពលវិជ្ជមាននិងស្មោះត្រង់ចិត្តល្អក្នុងនាមនាងជាតារាសិល្បៈមួយរូប តាមរយៈការឧបត្ថម្ភឥតឈប់ឈរទៅកាន់ទីកន្លែងទាំងឡាយដែលត្រូវការជំនួយជាចាំបាច់។ ការពិតអ្វីដែលអាចកត់សម្គាល់បាន តារាស្រីនាង IU បានឧបត្ថម្ភថវិកាច្រើនជាង២ពាន់លានវ៉ុន(ប្រាក់កូរ៉េ) ឬស្មើនិង១លាន៥សែន៤ម៉ឺនដុល្លារអាមេរិក នៅក្នុងរយៈពេលត្រឹមតែ២០ខែ(គឺរាប់ចាប់ពីខែមករាឆ្នាំ២០២១ ដល់ខែសីហាឆ្នាំ២០២២)។ តាមរយៈការឧបត្ថម្ភដ៏ច្រើនសន្ធឹកសន្ធាប់នេះ នាង IU បានឧបត្ថម្ភថវិការទៅអោយអង្គការជាច្រើនដែលជួយដល់ប្រជាជជនដែលត្រូវការជំនួយឧបត្ថម្ភជាចាំបាច់នៅប្រទេសកូរ៉េខាងត្បូង។ និងបានជួយជ្រោមជ្រែងនៅពេលស្រុកទេសមានគ្រាអាសន្នដោយបានឧបត្ថម្ភថវិកាចំនួន១០លានវ៉ុនជួយដល់ប្រជាជនរងគ្រោះដោយសារជំងឺកូវីដ១៩។ ហើយនៅឆ្នាំនេះ តារាចម្រៀង កូរ៉េIU...
ពេជ្រ សោភា ៖កាន់គ្រីស្ទាន២៥ឆ្នាំ ប្រាប់មូលហេតុធ្វើសប្បុរសធ័មមិនដែលចែកចាយលើបណ្ដាញសង្គម
ភ្នំពេញ៖ពេជ្រ សោភា ធ្លាប់បានធ្វើកម្មវិធីសប្បុរសធ័មជាច្រើនមកហើយដូចជាសាងសង់សាលារៀននៅតំបន់ដាច់ស្រយ៉ាល ,ជីកអណ្ដូងទឹក និងជីកស្រះដើម្បីឲ្យពលរដ្ឋបានប្រើប្រាស់ទឹកនៅតំបន់ជាប់ទល់ដែនវៀតណាមជាដើមដែលចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ តែនាងកម្រនឹងឃើញមានការចែកចាយនៅលើបណ្ដាញសង្គមដូចគេទៅវិញ។អ្វីដែលគូរឲ្យកត់សម្គាល់កាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២២ នេះសោភា បែជាលេចមុខនៅកម្មវិធីមួយដែលមានឈ្មោះថាសន្និបាតស្រី្ដគ្រីស្ទានខ្មែរដែលជាកម្មវិធីរបស់ព្រះវិហារជីវិតថ្មីភ្នំពេញ(គ្រីស្ទាន) ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ក្រុងភ្នំពេញ។នៅថ្ងៃនោះគេឃើញសោភា បានកាន់ជាមួយព្រះគម្ពីរប៊ីប និងបង្ហាញស្នាមញញឹមដែលមើលទៅនាងហាក់មានក្ដីសុខផ្លូវចិត្តខ្លាំងណាស់។ អ្នកយកព័តមានយើងបានសាកសួរពេជ្រ សោភា តាមទូរស័ព្ទរឿងនាងធ្វើសប្បុរសធ័មជាច្រើនលើកច្រើនសារតែមិនសូវបង្ហោះសកម្មភាពតាមបណ្ដាះសង្គម និងការលេចមុខក្នុងការសម្ពោធព្រះគម្ពីរប៊ីបហើយត្រូវបានតារាចម្រៀងល្បីល្បាញជាង១៧ឆ្នាំរូបនេះថាជីវិតនាងជាគ្រីស្ទបរិស័ទ(ប្រូតេស្ដង់)ពោពេញទៅដោយក្ដីស្រលាញ់ពិតប្រាកដ មិនទាមទារការតបស្នងអ្វីឡើយ។សោភា បន្ថែមថានាងបង្កើតក្ដីស្រលាញ់ព្រោះជាគ្រីស្ទាន ហើយនឹងជួយអ្នកខ្វះខាត អ្នកក្រ ដោយអត់ចង់បានសំណង។នាងថាដោយសារតែជាគ្រីស្ទាននេះហើយ ទើបក្ដីស្រលាញ់ល្អ ឬអាក្រក់...
Angelina Jolie ស្ទើរស្រក់ទឹកភ្នែកពេលជូនកូនចិញ្ចឹមស្រីZaharaចូលរៀនមហាវិទ្យាល័យ
កំពូលតារាស្រីប្រចាំពិភពហូលីវូត លោកស្រី Angelina Jolie ប្រឹងទប់ទឹកភ្នែកស្ទើរតែមិនជាប់នៅពេលលោកស្រីជូនកូនស្រីចិញ្ចឹមអាយុ១៧ឆ្នាំនាងZahara ចូលរៀននៅមហាវិទ្យាល័យសិល្បៈ Spelman College នៅទីក្រុងAtlanta នៃសហរដ្ឋអាមេរិកនៅថ្ងៃ១០សីហា។ តួឯកស្រីនៅក្នុងភាពយន្តរឿង Eternals រូបនេះ បានជូនកូនស្រីទៅមហាវិទ្យាល័យ នៅពេលកូនត្រៀមចាប់ផ្តើមឆ្នាំសិក្សាដំបូងនៅរដូវស្លឹកឈើជ្រុះ ហើយតារាស្រីJolie ត្រូវបានគេមើលឃើញថាលោកស្រីមានអារម្មណ៍ខ្សឹកខ្សួលនៅពេលលោកស្រីជជែកជាមួយនាយក និងនាយករងសាលា។ តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមអនឡាញ នៅពេលនាយកសាលាបានសួរលោកស្រីAngelina ថាមានអារម្មណ៍យ៉ាងណាដែរ ក្នុងនាមលោកស្រីជាអ្នកម្តាយម្នាក់របស់សិស្សមហាវិទ្យាល័យសិល្បៈSpelman ។ កំពូលតារាស្រីប្រចាំពិភពហូលីវូត...
បវរកញ្ញាចក្រវាលឆ្នាំ២០២១ថានាងខូចចិត្តច្រើនដង ហើយបច្ចុប្បន្នកំពុងជាប់ប ន្តឹង
បវរកញ្ញាចក្រវាលឆ្នាំ២០២១ នាង Harnaaz Sandhu នាពេលថ្មីៗនេះបានបើកបង្ហាញប្រាប់អំពីទុក្ខលំបាកដែលនាងប្រឈមក្រោយពីរាងកាយដ៏ស្រស់ស្អាតរបស់នាងប្រែក្លាយជាឡើងទម្ងន់ខ្លាំង។ នាង Harnaaz Sandhu ទទួលបានការបំពាក់មកុដបវរកញ្ញាចក្រវាលនៅប្រទេសអ៊ីស្រាអ៊ែល នៅខែធ្នូឆ្នាំមុន។ Harnaaz បានបញ្ចប់ភាពស្ងប់ស្ងាត់របស់នាងទៅលើការរិះគន់ទាំងឡាយទៅលើបញ្ហារាងកាយឡើងទម្ងន់ កាលពីខែមេសាកន្លងទៅហើយប្រាប់ថា នាងមានបញ្ហារោគហើមពោះ ដែលធ្វើអោយនាងមិនអាចទទួលទានម្សៅ ស្រូវ សាលី ហើយនិងអាហារជាច្រើនមុខផ្សេងទៀត។ ក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ Harnaaz បានប្រាប់ពីអារម្មណ៍របស់នាង ដែលទទួលរងការរិះគន់ពីមហាជនដែលថានាងធាត់លើសទម្ងន់។ នៅពេលនិយាយអំពីការរិះគន់ពីមហាជនពីបញ្ហានាងឡើងទម្ងន់បានប៉ះពាល់ដល់អារម្មណ៍របស់នាងយ៉ាងដូច្នេះថា« ខ្ញុំពិតជាខូចចិត្តខ្លាំងជាច្រើនដង។...
Johnny Depp បើកទំព័រជីវិតថ្មីទទួលការងារជាតួធំក្នុងភាពយន្តថ្មីក្រោយឈ្នះក្តីអតីតភរិយា
រូបភាពថ្មីរបស់តារាភាពយន្តហូលីវូតដ៏ល្បីលោក Johnny Depp បង្ហាញថាលោកថតភាពយន្តថ្មីលើកជាលើកដំបូងចាប់តាំងពីបន្តឹងបង្ខូចកេរ្តិ៍ឈ្មោះតម្លៃរាប់លានដុល្លារប្រឆាំងនឹងអតីតភរិយានាងAmber Heard ត្រូវបានបញ្ចប់។ រូបភាពជាច្រើនសន្លឹកបានបង្ហាញពីលោក Deppដ៏ស្រស់សង្ហាក្នុងឈុតមួកពណ៌ស និងក្រណាត់ខ្មៅចងបាំងភ្នែក ជារូបភាពសម្រាប់ភាពយន្តភាគថ្មីរបស់លោករឿង«Jeanne Du Barry» ដែលជាភាពយន្តថតដោយក្រុមហ៊ុនភាពយន្តបារាំង« Why Not Productions»។ តារាភាពយន្តវ័យ៥៩ឆ្នាំរូបនេះ បានឈ្នះបន្តឹងដ៏ល្បីល្បាញប្រឆាំងនឹងនាងHeard ជាអតីតភរិយាកាលពីខែមិថុនាកន្លងទៅនៅសហរដ្ឋអាមេរិក។ លោក Depp បានប្តឹងអតីតភរិយាពាក់ព័ន្ធនឹងអត្ថបទឆ្នាំ២០១៨ ដែលនាងសរសេរទៅកាសែត The...
ម្យ៉ាងដែរ! កំពូលតារាស្រីតៃវ៉ាន់ នាង Shu Qi ជូនពរខួបកំណើតស្វាមីអោយសង្ហារជាងលីតាវហួ
តារាស្រីហុងកុងតៃវ៉ាន់នាងShu Qi អាយុ៤៦ឆ្នាំ និងតារាភាពយន្តហុងកុងលោកStephen Fung អាយុ៤៨ឆ្នាំ បានរៀបការនឹងគ្នាមក៦ឆ្នាំហើយ ប៉ុន្តែកម្រឃើញគូភរិយាស្វាមីនេះបង្ហាញមនោសញ្ចេតនារបស់ពួកគេលើបណ្តាញសង្គមអនឡាញណាស់។ ដូច្នេះហើយ នៅពេលតារាស្រីតៃវ៉ាន់បានផុសរូបនៅលើបណ្តាញសង្គមអនឡាញរបស់ខ្លួនជួនពរស្វាមីStephen នៅថ្ងៃខួបកំណើត(៩សីហា) ធ្វើអោយក្រុមអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ ពួកគេ ពេញចិត្តនិងតារាសំណព្វចិត្តទាំង២ដួងរបស់ពួកគេ ចូលរួមចែករំលែកភាពរីករាយ និងការជូនពរយ៉ាងភ្លូកទឹកភ្លូកដី។ ភាពរីករាយរវាងតារាសំណព្វចិត្ត និងក្រុមអ្នកគាំទ្រផុសឡើងពេញបណ្តាញសង្គម។ តារាស្រីតៃវ៉ាន់ Shu Qi បានសរសេរនៅលើបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាមរបស់នាងថា «រីករាយថ្ងៃខួបកំណើត អ្នកដឹកនាំរឿងរូបសង្ហារបំផុត។...
មាស សុខសោភា ចូលរួមក្នុងយុទ្ធនាការសង្គ្រោះជីវិតសត្វព្រៃ
មាស សុខ សោភា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកគាំទ្រចូលរួមបញ្ឈប់ការដាក់អន្ទាក់ ដើម្បីចាប់សត្វព្រៃ ការទិញ និងបញ្ឈប់រាល់បរិភោគសាច់សត្វព្រៃទាំងអស់ ដែលជាការចូលរួមថែរក្សា អភិរក្សធនធានសត្វព្រៃ និង ធម្មជាតិ ឱ្យនៅគង់វង្សសម្រាប់ជាប្រយោជន៍របស់ជាតិ និងអ្នកជំនាន់ក្រោយ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ តារាចម្រៀងសំឡេងរៃកន្ដឹងរូបនេះបានបញ្ជាក់ ក្នុងនាងជាសិល្បករដូចជារូបនាង តែងតែប្រាប់ទៅកាន់អ្នកគាំទ្រតាំងពីដើមមកឲ្យចូលរួមអភិរក្សព្រៃឈើ និង...
សុវត្ថ ឌីធារិកា រៀបរាប់ថ្ងៃកើតហេតុ គ្រោះថ្នាក់របស់អ្នកមានគុណទាំងពីរ
រហូតមកដល់ពេលនេះ តាតាចម្រៀង សុវត្ថឌី ធារិកា នៅតែមិនទាន់អាចធ្វើចិត្តបាននៅឡើយទេ បន្ទាប់ពីឪពុកម្ដាយរបស់នាងបានទទួលមរណភាពក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុក ឆែប ខេត្តព្រះវិហារ អំឡុង៣ខែមុន។ ជាក់ស្ដែង សុវត្ថឌី ឌីធារិកា បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ និង ក្តុកក្តួលយ៉ាងខ្លាំងសាជាថ្មី បន្ទាប់ពីនាងរៀបរាប់ទាំងអួលដើមក្រោយ នូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដែលបានឆក់យកអាយុជីវិតអ្នកមានគុណរបស់នាង។ ជាក់ស្តែង តាមរយៈការជជែកគ្នានៅក្នុងកម្មវិធីស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ សុវត្ថ ឌីធារិកា និយាយលម្អិតទាក់ទងនិង...
Adam Cheng ឬតួ ឆលីហៀង ធ្លាប់បង្ហើបប្រាប់អាថ៌កំបាំងសុខភាពរឹងមាំ និងវ័យក្មេង
តារាភាពយន្តជើងចាស់ទីក្រុងហុងកុង លោក Adam Cheng ដែលល្បីល្បាញតាមរយៈតួអង្គដែលលោកសម្តែងមានឈ្មោះថា «ឆ លីហៀង» ធ្លាប់បានចែករំលែកពីអាថ៌កំបាំងថែរក្សាសុខភាពមានវ័យក្មេងរបស់លោក ក្រោយពីក្រុមអ្នកគាំទ្របានឃើញលោកនៅអាកាសយានដ្ឋាន មើលទៅលោកនៅតែមានវ័យក្មេងសុខភាពរឹងមាំទោះជាលោកស្ថិតនៅក្នុងវ័យជាង៧០ឆ្នាំទៅហើយយ៉ាងណាក្តី។ ក្រោយរូបភាពរបស់លោក នៅអាកាសយានដ្ឋានត្រូវបានចែកចាយ ក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថារូបសម្រស់របស់លោកមិនមានការប្រែប្រួលអ្វីគួរអោយកត់សម្គាល់សោះក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ។ លោក Adam Cheng ឬ«ឆ លីហៀង» ដែលជាតារាភាពយន្តចាស់វស្សាមួយរូបប្រឡូកចូលក្នុងវិស័យសិល្បៈមកច្រើនជាង៥០ឆ្នាំ ធ្លាប់បានចែករំលែកអាថ៌កំបាំងរក្សារូបសម្រស់អោយនៅវ័យក្មេង។ តារាភាពយន្តរូបនេះប្រាប់ថា លោកមិនទទួលទានសុរាស្រវឹងប្រមឹកខួបនោះឡើយ។ លោកទទួលទានស្រាក្រហមបន្តិច មុនពេលទទួលទានដំណេក(ត្រឹមតែ១ស្លាបព្រាបាយគឺគ្រប់គ្រាន់)។...