មកស្គាល់អ្នកនិពន្ធបទ”ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត” របស់ ថុល សុភិទិ ដែលកំពុងផ្ទុះខ្លាំង
បទចម្រៀងថ្មីរបស់តារាចម្រៀង ថុល សុភិទិ មានចំណងជើងថា” ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត” កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលធ្វើឲ្យសាមីខ្លួនតារាចម្រៀង ជាពិសេសអ្នកនិពន្ធហាក់បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។ បន្ទាប់ពីបានសាងស្នាដៃ និងធ្វើឲ្យតារាចម្រៀងជាច្រើនរបស់ហង្សមាសផ្ទុះកក្រើកតាំងពីដើមឆ្នាំ ស្រាប់តែថ្មីៗនេះ អ្នកនិពន្ធល្បីឈ្មោះមួយរូបរបស់ហង្សមាស គឺលោក Tho Meet បានផ្ទុះជាថ្មីទៀតជាមួយបទចម្រៀងដែលលោកសម្រិតសម្រាំងឲ្យ ថុល សុភិទិ។ នោះជាបទចម្រៀងសម្រាប់កំដរយុវវ័យឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០២២-២០២៣ មានចំណងជើងថា “ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត” ច្រៀងដោយ...
ពិតជាកក្រើក! ផលិតកម្ម Galaxy និងក្រុមហ៊ុន Vattanac brewery សហការរៀបចំប្រគុំតន្រ្តីដ៏អស្ចារ្យនៅកណ្ដាលក្រុងសៀមរាប
ដើម្បីអបអរឆ្នាំថ្មីឆ្នាំសកល 2023 និងដើម្បីបង្កើតពេលវេលាល្អៗ អនុស្សាវរីយ៍ល្អៗ ផលិតកម្ម Galaxy Navatra បានសហការជាមួយក្រុមហ៊ុន Vattanac brewery រៀបចំការប្រគុំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យមួយនៅកណ្ដាលក្រុងសៀមរាប ។ ព្រឹត្តិការណ៍ដ៏ធំ និងអស្ចារ្យនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ រហូតថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ។ ការចូលរួមសប្បាយជាមួយនឹងការប្រគុំតន្រ្តីដ៏អស្ចារ្យខាងលើនេះ លោកអ្នកនឹងបានជួបជាមួយនឹងកំពូលតារាចម្រៀងល្បីៗរបស់ផលិតកម្ម Galaxy...
ប្រពៃណាស់! តារាសម្ដែង ចាន់ស៊ី ស៊ីណាវ៉ាត្រា ឆ្លៀតចែកទានជូនតាស៊ីក្លូ ខណៈត្រៀមខ្លួនចូលវិស័យសិល្បៈវិញ
តារាសម្ដែងលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា បានយកអាហារចែកជូនតាៗស៊ីក្លូជាច្រើននាក់នៅម្ដុំវត្តឧណ្ណាឡោមកាលពីយប់មិញ ។ ទង្វើនេះបានធ្វើឱ្យមហាជនជាច្រើនពោលសរសើរ ដ្បិតបើទោះជាស្ថានភាពរបស់លោកនៅពេលនេះហាក់មិនដូចពីមុនក្ដី តែលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា មានចិត្តចែករំលែកសទ្ធាបន្តិចបន្តួចរបស់ខ្លួនជូនដល់តាៗស៊ីក្លូ ។ លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា មួយរយៈចុងក្រោយនេះត្រូវបានគេសង្កេតឃើញថា មិនសូវសកម្មលើអាជីពសិល្បៈឡើយ ។ ប៉ុន្តែស្របពេលកំពុងស្ងប់ស្ងាត់នេះតារាសម្ដែងរូបនេះស្រាប់តែបង្ហាញខ្លួនជាមួយសកម្មភាពមនុស្សធម៌ ដោយបានយកទានទៅចែកជូនលោកតាស៊ីក្លូជាច្រើននាក់នៅម្ដុំវត្តឧណ្ណាឡោមកាលពីយប់មិញ ដែលធ្វើឱ្យមានការសរសើរយ៉ាងខ្លាំង ។ ថ្លែងនៅលើបណ្ដាញសង្គមតារាសម្ដែងលោក ចាន់ស៊ី...
កុំភ្លេច! កំពូលតារា Galaxy ៣រូប នឹងធ្វើឱ្យកក្រើកក្លឹប ATM ខេត្តព្រះសីហនុនាយប់នេះ
កំពូលតារាចម្រៀង ប្រចាំផលិតកម្មGalaxy Navatra កញ្ញា តន់ ចន្ទសីម៉ា , Rapper K-La តារាចម្រៀងកញ្ញា ហ៊ិន លីដា នឹងបង្ហាញវត្តមាននៅក្លឹប ATM ខេត្តព្រះសីហនុ នាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ ដែលនឹងធ្វើឱ្យការជួបជុំកម្សាន្តនៅក្ដឹបមួយនេះកាន់តែមានភាពសប្បាយរីករាយ ស្របពេលនៃឱកាសព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ផងនោះ។ កម្មវិធី Galaxy Indoor បានចាប់ដៃគូ...
ក្រុមហ៊ុន SoSan Global ប្រកាសនាំចូលផលិតផលជំនួយសុខភាព Saketi Saffron លេខ១មកលក់នៅកម្ពុជា
កញ្ញា សូ សាន អគ្គនាយិកាក្រុមហ៊ុន SOSAN GLOBAL CO.,LDT កាលពីពេលថ្មីៗនេះបានប្រកាសពីការនាំចូលផលិតផលជំនួយសុខភាព Saketi Saffron លេខ១មកដល់នៅប្រទេសកម្ពុជា ជាមួយនឹងការបង្ហាញអំពីដំណើរការនៃការផលិត ការវិចខ្ចប់ Saketi Saffron នៅប្រទេសអារ៉ាប់ផ្ទាល់ផងដែរ ។ ថ្មីៗនេះកញ្ញា សូ សាន ម្ចាស់ក្រុមហ៊ុន SoSan Global បានទម្លាយនូវវីដេអូសកម្មភាពពិតៗរបស់ក្រុមហ៊ុន...
ផលិតកម្ម Galaxy Navatra សហការជាមួយក្រុមហ៊ុនស្រាបៀរគ្រុឌ រៀបចំការប្រគុំតន្ត្រីដ៏អស្ចារ្យក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៩ខាងមុខនេះ
ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២ខាងមុខនេះ ផលិតកម្ម Galaxy Navatra និងស្រាបៀរគ្រុឌ នឹងរៀបចំនូវកម្មវិធីប្រគំតន្រ្តីដ៏អស្ចារ្យមួយដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ជូនដល់បងប្អូនដែលមកកម្សាន្តនៅក្នុងពិធីបុណ្យសមុទ្រផ្ទាល់ នៅក្នុងខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២២ នៅទីលានតេជោ ខេត្តព្រះសីហនុ និងមានវត្តមានចូលរួមពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា អមជាមួយតារាចម្រៀងជាច្រើនទៀតដូចជា...
McLaren Automotive បង្ហាញ កំពូលរថយន្ត Hybrid ដែល មាន សមត្ថភាព ខ្ពស់ និងទម្ងន់ស្រាលស៊េរី ថ្មី Artura
McLaren មានជំនាញក្នុងផ្នែកវិស្វកម្មទម្ងន់ស្រាល និងបច្ចេកវិទ្យារថយន្តប្រណាំងដែលប្រមូលផ្តុំ ទៅក្នុងរថយន្តអគ្គិសនីទំនើបជំនាន់ក្រោយ Artura បានបង្ហាញខ្លួននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យា McLaren នាទីក្រុង Woking ប្រទេស អង់គ្លេស និងបង្ហាញខ្លួនជាមួយអ្នកបើកបររថយន្តប្រណាំង Formula 1 របស់ McLaren គឺលោក Daniel Ricciardo McLaren Artura គឺជារថយន្តស៊េរីទំនើបប្រើប្រាស់បច្ចេកវិទ្យា Hybrid ដំបូងរបស់ក្រុមហ៊ុន...
កញ្ញា សូ សាន បានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈកិច្ចការមនុស្សធម៌ ពោលជារឿយៗកញ្ញា សូ សាន តែងតែចែករំលែកនូវធនធាន និងជាសម្ភារប្រើប្រាស់ដល់អ្នកខ្វះខាត ចាស់ជរា និងក្មេងកំព្រាជាបន្តបន្ទាប់
កញ្ញា សូ សាន បានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈកិច្ចការមនុស្សធម៌ ពោលជារឿយៗកញ្ញា សូ សាន តែងតែចែករំលែកនូវធនធាន និងជាសំភារៈប្រើប្រាស់ដល់អ្នកខ្វះខាត ចាស់ជរា និងក្មេងកំព្រាជាបន្តបន្ទាប់ ។ ជាក់ស្ដែងថ្មីៗនេះកញ្ញា សូ សាន បានបរិច្ចាគថិវកាជាង៥ពាន់ដុល្លារធ្វើស្ពានជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ ហើយជួយ១៨០០$សម្រាប់សាលា១០មករាបឹងកន្ទួត ដែលជាតម្រូវការចាំបាច់ក្នុងសាលា ពិសេសសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់...
ម្ចាស់ក្រុមហ៊ុន SoSan Global Co.,Ltd នាំយកកាដូផលិតផលសុខភាពជូន ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ក្នុងថ្ងៃខួបកំណើត
លោកស្រី So San ដែលជាអគ្គនាយិកាក្រុមហ៊ុន SoSan Global Co.,Ltd បានយកផលិតផលបណ្ដូលផ្កា Saffron ជូនចំពោះ ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងថ្ងៃខួបកំណើតរបស់ឯកឧត្ដម ។ ដោយមើលពីភាពមរមាញឹកក្នុងការងារបំពេញកាតព្វកិច្ចចំពោះជាតិ និងការលះបង់របស់ឯកឧត្ដម លោកស្រីអគ្គនាយិកាក៏បាននាំយកផលិតសុខភាពមួយនេះជូនទុកពិសារ និងបំប៉នសុខភាពផងដែរ ។ សូមបញ្ជាក់ថាក្រុមហ៊ុន SoSan Global Co..,Ltd...
ឧកញ៉ា ឡេង ប្រុស៖ សិល្បៈជាដួងព្រលឹង និងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ
ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានអញ្ជើញចូលរួមជាអធិបតីភាពកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោមប្រធានបទ “ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ” កាលពីថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា នៅសាលមហោស្រពកោះពេជ្រ។ ក្នុងឱកាសនោះ ឧកញ៉ា ឡេង ប្រុស...









