ដំណឹងល្អមិនធ្លាប់មាន ! មហាព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERTនៅចុងសប្តាហ៍នេះកាន់តែអស្ចារ្យនិងពិសេសជាងរាល់ដង ពីព្រោះលើកនេះការប្រគំតន្រ្តី EXPREZ CHARITY CONCERT នឹងរៀបចំឡើងនៅទីក្រុងភ្នំពេញនៅក្នុងឆាកប្រកួតផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ។

ដូចដែលទស្សនិកជនបានឃើញស្រាប់ ការប្រគំតន្រ្តី EXPREZ CHARITY CONCERTតែងតែនាំភាពសប្បាយរីករាយជូនពុកម៉ែបងប្អូនតាមបណ្តាខេត្តក្រុងនានា ប៉ុន្តែអ្វីដែលប្លែកនៅក្នុងសប្តាហ៍នេះ គឺការប្រគំតន្រ្តី EXPREZ CHARITY CONCERT មិនបានរៀបចំនៅក្នុងតាមខេត្តនានាដូចរាល់សប្តាហ៍នោះទេ ផ្ទុយទៅវិញការប្រគំតន្រ្តី EXPREZ CHARITY CONCERT ត្រៀមនឹងធ្វើឱ្យបងប្អូនអ្នកនៅទីក្រុងភ្នំពេញភ្ញាក់ផ្អើល និងលាន់មាត់ថា Wow លាយឡំជាមួយនិងភាពរន្ធត់ដែលមិនធ្លាប់មាន ។
អ្វីដែល Wow ក្នុងការប្រគំតន្រ្តី EXPREZ CHARITY CONCERT ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៦ នេះ គឺការប្រគំតន្រ្តីនេះនឹងរៀបចំឡើងនៅលើឆាកប្រឡងចម្រៀងរ៉េប CAMBO RAPPER វគ្គផ្តាច់ព្រ័ត្រ រួមគ្នាតែម្តង ដែលនឹងធ្វើឱ្យកក្រើកឆាកតន្រ្តីEXPREZ CHARITY CONCERT ជាមួយនិងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបដូចជាកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , កញ្ញា តន់ ចន្ទសីម៉ា, លោក គូម៉ា , លោក សុវត្ថិ មុនីវណ្ណ , កញ្ញា ហ៊ិន លីដា និង កញ្ញា អេមមី ។
រីករាយជាមួយមហាព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅទីក្រុងភ្នំពេញដែលមានទីតាំងស្ថិតនៅទល់មុខផ្សារទំនើប ជីបម៉ុង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ បានទាំងទស្សនាការប្រគំតន្រ្តី បានជួប Idol ល្បីៗដោយផ្ទាល់ ព្រមទាំងបានទស្សនាការប្រឡងចម្រៀងរ៉េបដ៏ល្បី CAMBO RAPPER ទៀតរកឯណាបាន ដូច្នេះកុំភ្លេចណាត់ជួបគ្នាចូលរួមក្នុងមហាព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មានពីមុនមក ៕
